ម្ចាស់​ប្លុក​​ប្រាប់​គន្លឹះ​អាច​រក​លុយ​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត ​​មិន​មែន​ជា​ការ​បោកប្រាស់​​



ដោយ​បច្ចុប្បន្ន​ពិភពលោក​កំពុង​ស្ថិត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា ការ​រក​ប្រាក់ចំណូល​មិនមែន​អាច​រក​បានតែ​តាមរយៈ​ការ​ធ្វើ​ការងារ​នៅ​កន្លែងធ្វើការ​មួយ​មុន​នោះ​ទេ ប៉ុន្តែ​មនុស្ស​ជុំវិញ​ពិភពលោក​អាច​ប្រើ​​​បច្ចេកវិទ្យា​​​ដើម្បី​រក​ចំណូល​​​បន្ថែម​បាន​ថែម​​ទៀត​ផង។ ​​​​ជាក់​ស្ដែង​ ​​ការ​​​​ប្រើប្រាស់​​​​ប្រព័ន្ធ​អ៊ីនធឺណិត​​​​ ​មិន​ត្រឹម​តែ​ដើម្បី​​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​​អាច​រក​ចំណូល​បាន​ថែម​ទៀត​ផង។ ​

​ការ​រក​​ចំណូល​​តាម​បណ្ដាញ​​អ៊ីនធឺណិត​​នេះ ​មាន​សណ្ឋាន​​ខុស​ៗ​គ្នា​ ដោយ​អ្នកខ្លះ​គាត់​អាច​រក​ចំណូល​​តាមរយៈ​ការ​យក​តំណរភ្ជាប់​នៃ​​​ផលិតផល​​ទីផ្សារ​អន​ឡាញ​ៗ​ធំៗ​ដូចជា​ Amazon​ ​យក​​មក​បង្ហោះ​លើ​​​គេហទំព័រ​​ ឬ​ប្លុក​របស់​ខ្លួន​ ដើម្បី​ស៊ីកម្រៃ​ជើង​សារ​ ​និង​អ្នក​ខ្លះ​ទៀត​ធ្វើជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​Google ដើម្បី​ទាញ​យក​ប្រាក់កម្រៃ​ផង​ដែរ​។

​​​មែន​ទែន​ទៅ​​​​ ​ការ​រក​ចំណូល​​ដោយ​ប្រើ​បច្ចេកវិទ្យា​​ទំនើប​បែប​នេះ​ ​គឺ​មិន​មែន​មាន​តែ​ពីរ​មុខ​នេះ​​ទេ​ គឺ​នៅ​មាន​វិធីសាស្ត្រ​ជាច្រើន​ទៀត​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ​បច្ចុប្បន្ន​​គេ​សង្កេត​ឃើញ​ថា​ ​ការ​រក​លុយ​តាមរយៈ​Google ​កំពុង​មាន​សន្ទុះ​​ខ្លាំង​ជាងគេ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​ពិភពលោក​។
​​
​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស​អាជីព​ លោក ​ម៉ៅ គង់ ​ បាន​បង្កើត​ប្លុក​មួយ​ឈ្មោះ​www.communityplan.blogspot.com ​ដែល​ប្លុក​នោះ​​ ​​និយាយ​អំពី ​ការអប់រំ​ផ្សេង​​​​​មាន​ទាំង​អត្ថបទ​ ​និង​មាន​​ទាំង​វីដេអូ​ដើម្បី​​​ផ្ដល់​ចំណេះដឹង​បន្ថែម​ដល់​ប្រជាពលរដ្ឋ។​​ ​​​​លោក​បាន​​យក​​តំណភ្ជាប់​ (link) ​​និង​ ផ្ទាំង​រូបភាព​ (Banner) ​នៃ​ផលិតផល​ពី​ទីផ្សារ​អន​ឡាញ​ Amazon ​​មក​​បង្ហោះ​លើ​ប្លុក​របស់​លោក​ដើម្បី​ដាក់​លក់​​ និង​​ទាញ​យក​កម្រៃ​ជើង​សារ ​ហើយ​លោក​ក៏​បាន​បំពេញ​តួនាទី​​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន ​Google​ ​ផង​ដែរ​។​

​លោក​បន្ត​ថា ​ចាប់​តាំង​ពី​ពេល​បង្កើត​មកដល់​បច្ចុប្បន្ន លោក​អាច​រក​ប្រាក់​កម្រៃ​ពី​វា​បាន​​​តិច​តួច​ ​ដោយសារ​លោក​ខ្វះ​ពេល​ដើម្បី​ពង្រីក​លើ​ការងារ​នេះ​ តែ​លោ​កថា ការ​រក​​ចំណូល​បន្ថែម​តាម​ប្រព័ន្ធ​​​Internet ​ដែល​លោក​រៀប​រាប់​មិន​មែន​ជា​ការ​បោកប្រាស់​នោះ​ទេ។ ​លោក​ថា​ ​​​​​​​​អ្នក​បង្កើត​​ប្លុក​ ឬ​គេហទំព័រ​ទាំង​នេះ​​​អាច​នឹង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដែរ ​បើ​សិនជា​​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​ខ្លាំង។​

​​​លោក​ ​ម៉ៅ​ ​គង់​ ​រៀប​រាប់​បន្ត​ទៀត​ថា​​ ដើម្បី​រកលុយ​តាម ​Internet ​តាម​រយៈ​ការ​យក​​ការ​ផ្សព្វផ្សាយ​ទំនិញ​ Amazon​ ​​​​​ដើម្បី​ទទួល​បាន​កម្រៃ​ជើងសា​ ​គឺ​ដំបូង​​លោក​​ត្រូវ​បង្កើត​វេបសាយ​ ឬ​ប្លុក​ខ្លួនឯង​មួយ បន្ទាប់មក​​​ត្រូវ​សុំ​សិទ្ធិ​​ទៅ​ក្រុមហ៊ុន​ ​​​Amazon ដោយ​​​ត្រូវ​បំពេញ​​បែប​បទ​​កំណត់​ដោយ​​ Amazon។

​​​​ក្នុង​បែប​បទ​នោះ​​​លោក​​​​​ត្រូវ​​រៀបរាប់​ពី​គោលដៅ​នៃ​គេហទំព័រ​របស់​លោក​ថា​​ ផ្ដោត​ទៅលើ​អ្វី?​ ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នកទស្សនា?​ បន្ទាប់​មក​ទៀត​​​លោក​​ត្រូវ​រក​ចាំ​ការ​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​Amazon ដោយ​ពេល​វេលា​អាច​យូរ​គួរសម​ទម្រាំ​ក្រុមហ៊ុន​ Amazon ​ពិនិត្យ​មើល​​សំណើ​របស់​លោក​រួច​រាល់។

​ទោះ​ជា​យ៉ាង​ណា​ ​លោក​ថា​ ​ការ​សុំ​សិទ្ធិ​​នេះ​ កម្រ​នឹង​ទទួល​បាន​ការអនុញ្ញាត​ខ្លាំង​ណាស់​ពី​ក្រុមហ៊ុន Amazon។ ​​​

​លោក​ក៏បាន​រៀបរាប់​បន្ត​ថា​ ក្រោយពី​ទទួល​បាន​សិទ្ធិ​ហើយ​ ​លោក​​អាច​ជ្រើស​យក​ផលិតផល​ប្រភេទ​ណា​ក៏បាន​ដែល​មាន​នៅ​ក្នុង​ទីផ្សារ Amazon មក​ដាក់​​បង្ហោះ​​​​នៅ​វេ​ប​សាយ ឬ​ប្លុក​របស់​ខ្លួន ហើយ​​​​​នឹង​ទទួល​​បាន​ប្រាក់កម្រៃ​ជើង​សា​មកវិញ បើ​សិន​ផលិតផល​ណាមួយ​ត្រូវ​បាន​បញ្ជា​ទិញ​។

​លោក​ថា ការ​ធ្វើ​ឲ្យ​អតិថិជន ​ឬ​អ្នក​​អាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​អាច​បញ្ជា​ទិញ​ផលិតផល​​ឲ្យ​បាន​ច្រើន វា​គឺជា​រឿង​លំបាក​ថ្មី​មួយទៀត​បន្ទាប់ពី​ការ​សុំ​សិទ្ធិ​ដាក់​លក់ ​ដោយ​ចំណុច​នេះ ​លោក​ថា​ ​ម្ចាស់​ប្លុក​ត្រូវ​ពង្រឹង​នូវ​វេ​ប​សាយ ឬ​ប្លុក​របស់​ខ្លួន​ឲ្យ​​បាន​ល្អ​ ​តាមរយៈ​ការ​ព្យាយាម​រក​អ្វី​ដែល​ថ្មីៗ ល្អៗ មក​ដាក់​លើ​វេ​ប​សាយ ឬ​ប្លុក​នោះ​ ដើម្បី​ទាក់ទាញ​អ្នកមើល ឲ្យ​ចូល​មក​មើល​​ឱ្យ​បាន​ច្រើន។ ​ ​

​លោក​​​ ម៉ៅ គង់​ ​បន្ត​ថា ការងារ​នេះ គឺ​ទាម​​ទារ​​​​​មាន​​​​ពេល​វេលា​ច្រើន និង​មាន​ភាព​អត់​ធ្ងន់ ​ព្យាយាម​ខ្ពស់​ណាស់ ដើម្បី​អាច​ទទួល​បាន​ផ្លែផ្កា​នៅ​ពេល​ក្រោយ​។

​សូម​បញ្ជាក់​ថា លោក​ម៉ៅ គង់ បាន​បង្កើត​ប្លុក​នេះ​អំឡុង​ឆ្នាំ​ ​២០១៣ ក្រោយពី​លោក​បាន​យល់ដឹង​ពី​ការវិវត្តន៍​នៃ​ការ​រក​ប្រាក់ចំណូល​បន្ថែ​ម​តាមរយៈ​ ​Internet នៅ​ជុំវិញ​ពិភពលោក ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment