លោក Mark Zuckerberg Forbes
ប្រិយមិត្តធ្លាប់ស្គាល់ពីឈ្មោះមហាសេដ្ឋីកំពូលៗជាច្រើនដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកក្នុងនោះដូចជា លោក Carlos Slim លោក Bill Gates លោក Mark Zuckerberg ។ល។យ៉ាងណាមិញនៅថ្ងៃនេះ TheBNEWS សូមបង្វែរចំណាប់អារម្មណ៍មិត្តអ្នកអានឲ្យស្វែងយល់ពីស្ថានភាពទូទៅរបស់មហាសេដ្ឋីវិញម្តង ថាតើមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះនៅបច្ចុប្បន្ននេះ?
១) នៅពេលបច្ចុប្បន្ននេះ ពិភពលោកមានមហាសេដ្ឋីចំនួន ១ ៦៤៥ នាក់ដែលបានគ្រប់គ្រងទ្រព្យសម្បត្តិសរុបប្រមាណ ៦,៤ ពាន់ពាន់លានដុល្លារ។.
២) ក្នុងចំណោមមហាសេដ្ឋីទាំងនេះ គេបានរកឃើញថា មានចំនួន ៤៩២ នាក់គឺជាជនជាតិអាមេរិក។
៣) ប្រទេសចិន ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និង ប្រេស៊ីល ជាប្រទេសមានមហាសេដ្ឋីច្រើនជាប់ចំណាត់ថ្នាក់រៀងគ្នាបន្ទាប់ពីសហរដ្ឋអាមេរិក។
៤) គេបានរកឃើញថា ក្នុងចំណោមមហាសេដ្ឋីសរុប ១ ៦៤៥ នាក់ មានបុរស ៩០% ៦៥% ជាជនជាតិស្បែកស និង ៦០% មានអាយុ ៦០ឆ្នាំឡើងទៅ។
៥) កាលពីឆ្នាំ ២០១២ មហាសេដ្ឋីមានជាងគេបំផុតជាប់ចំណាត់ថ្នាក់ទី១៨ នៅលើពិភពលោករបស់អាមេរិក លោក Sheldon Adelson បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ៩៣ លានដុល្លារដល់សកម្មជននយោបាយប្រឆាំងនឹងលោកគោលនយោបាយអូបាម៉ា។ សព្វថ្ងៃលោក Sheldon Adelson មានទ្រព្យសម្បត្តិប្រមាណ ៣១,៨ ពាន់លានដុល្លារ។
៦) លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook បានជាប់ចំណាត់ថ្នាក់ជាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅលើលោកដែលបានបរិច្ចាគទ្រព្យសម្បត្តិច្រើនជាងគេ។ នៅពេលកន្លងមក មហាសេដ្ឋីវ័យ ៣០ រូបនេះ បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ៩៩០ លានដុល្លារដល់សមាគមន៍សហគមន៍ Silicon Valley (Silicon Valley Community Foundations)។
៧) មានមហាសេដ្ឋីចំនួន ៧នាក់ក្នុងចំណោមមហាសេដ្ឋី ១ ៦៤៥ នាក់ត្រូវបានគេអះអាងថា បានកែភេទរបស់ខ្លួន ឬ ជាមហាសេដ្ឋីខ្ទើយ។
៨) ប្រសិនបើ Bill Gates ដែលជាប់ចំណាត់ថ្នាក់ទី២ ជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក លោកគឺជាប្រទេសទី៦៥ ដែលមានជាងគេបំផុតក្នុងចំណោមប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
៩) សេដ្ឋីនីដែលមានជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺ បានធ្លាក់ទៅលើលោកស្រី Christy Walton ជនជាតិអាមេរិកដែលជាអ្នកមេម៉ាយកូន១ និង ជាអតីតភរិយារបស់លោក John T. Walton កូនប្រុសស្ថាបនិកក្រុមហ៊ុន Walmart។ យោងតាមទស្សនាវដ្ដី Forbes សេដ្ឋីនីវ័យ៥៩ រូបនេះជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ថ្នាក់ទី៨នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិប្រមាណ ៣៨,១ ពាន់លានដុល្លារ។
១០) គេក៏បានរកឃើញផងដែរថា ក្នុងចំណោមមហាសេដ្ឋីសរុបទាំងអស់នេះ មាន៤២% បានក្លាយជាមហាសេដ្ឋីនៅមុនអាយុ ៤០ និង បានធ្វើអាជីវកម្មលើវិស័យបច្ចេកវិទ្យា៕
0 comments:
Post a Comment