កំពូលសៀវភៅ១០ ក្បាល មានចំនួនអ្នកអានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ� high-10.blogspot.com
និយាយទៅ បច្ចុប្បន្ននេះ មនុស្សភាគច្រើនមិនសូវចូលចិត្តអានសៀវភៅដូចសម័យមុនប៉ុន្មានទេ ព្រោះសម័យមុនបច្ចេកវិទ្យាមិនសូវទំនើប មិនមានទូរស័ព្ទ Smartphone វ័យឆ្លាតចង់ស្រាវជ្រាវឬរកអ្វីគ្រាន់តែចុចលើគេហទំព័រ Google នឹងអាចរកបានព័ត៌មានផ្សេងៗបានដោយងាយស្រួល។
ប៉ុន្តែ តើសៀវភៅប្រភេទណាខ្លះដែលមនុស្សសម័យមុនចូលចិត្តអានជាងគេ នោះគឺជាចម្ងល់មួយសម្រាប់មនុស្សជំនាន់ក្រោយ?
និយាយជារួមទៅមនុស្សរស់ក្នុងសម័យបច្ចុប្បន្នក៏មានខ្លះដែរ ដែលនិយមចូលចិត្តការអាន ដូច្នេះ TheBnews សូមលើកយកសៀវភៅល្បី ១០ក្បាលស្ថិតក្នុងកំណត់ត្រាសៀវភៅលក់ដាច់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមកបង្ហាញអោយប្រិយមិត្តដែលនិយមចូលចិត្តការអានបានស្គាល់។
១. Holy Bible: King James Version ៖ លក់ដាច់អស់ជាង ៣៩០០(សាមសិបប្រាំបួនពាន) លានក្បាល
ដោយសារនេះ គឺជាសៀវភៅគម្ពីប៊ីបរបស់សាស្ត្រគ្រីស្ដម្យ៉ាងដោយសារសាសនាគ្រីស្ដជាសាសនាដែលមានមនុស្សគោរពបូជាច្រើនជាងគេបំផុតលំដាប់ទី១ នៅលើពិភពលោក ដូច្នេះបានជាសៀវភៅនេះមានអ្នកទិញច្រើនជាងគេ។២. Quotations From Chairman Mao Tse-Tung
២. Quotations From Chairman Mao Tse-Tung៖ លក់ដាច់ ៨២០(ប្រាំបីរយម្ភៃ) លានក្បាល
ជាសៀវភៅដែលបោះពុម្ពឡើងដើម្បីអោយជនជាតិចិនដែលមានទស្សនៈគតិ ប្រិយមិត្តសាកគិតទៅមើលតើប្រជាជនមានចំនួនច្រើនប៉ុណ្ណា ដូច្នេះមិនចំឡែកទេការដែលសៀវភៅនេះស្ថិតក្នុងលំដាប់សៀវភៅមានមនុស្សអានច្រើន ព្រោះមានអ្នកដែលមិនមែនជាជនជាតិចិនខ្លះក៏ចង់សាកល្បងអានដើម្បីចង់ដឹងពីគំនិតនៃអ្នកនិពន្ធដូចគ្នា។
៣. Harry Potter and the Deathly Hallows (Book 7) ៖ លក់ដាច់អស់ ៤០០ (បួនរយ) លានក្បាល
ប្រលោមលោកបែបអភិនិហាររឿងនេះ មិនមានអ្នកម្នាក់មិនស្គាល់ឡើយ ព្រោះមិនថាសៀវភៅឬភាពយន្តនោះទេ គឺមានក្មេងជាច្រើនតាមដាន ទាំងអាននិងទស្សនា។ ភាពល្បីល្បាញរបស់រឿងនេះបានធ្វើអោយអ្នកនិពន្ធ J. K. Rowling ដែលធ្លាប់មានជីវភាពលំបាកក្លាយជាសេដ្ឋីដោយមិនលំបាក ដោយសាររឿងនេះមានពាក់ព័ន្ធនឹងម៉េម៉ត់ វេទមន្ត ដែលធ្វើអោយអ្នកអានចង់ចូលទៅនៅក្នុងសៀវភៅនោះ។
៤. J.R.R. Tolkien 4-Book Boxed Set: The Hobbit and The Lord of the Rings (Movie Tie-in): The Hobbit, The Fellowship of the Ring, The Two Towers, The Return of the King ៖ លក់ដាច់អស់ ១០៣ (មួយរយបី) លានក្បាល
ប្រលោមលោកល្បីរឿងនេះ បានកសាងជាភាពយន្តហើយទទួលបានការពេញនិយមជាទីបំផុត។ ប្រលោមលោករឿងនេះ ជារឿងដែលអ្នកតាមដានអាន ហើយចង់អានភាគបន្តៗទៀត ព្រោះអ្នកនិពន្ធបានបញ្ចូលមនោរម្មណ៍និងការផ្សងព្រេងដ៏ស្មានមិនដល់ ហើយដោយសារមូលហេតុនេះហើយទើបធ្វើអោយសៀវភៅនេះត្រូវបានបកប្រែរហូតដល់៣៨ភាសាខុសៗគ្នា។
៥. The Alchemist ៖ លក់ដាច់អស់ ៦៥(ហុកសិបប្រាំ) លានក្បាល
មនុស្សភាគច្រើនចូលចិត្តអានរឿងរ៉ាវផ្សងព្រេង ស្វែងរកសម្បត្តិមហាសាល ជួបរឿងរ៉ាវប្លែកៗថ្មីៗ ដើម្បីអោយការស្រមើស្រម៉ៃនោះជួយបន្ធូរអារម្មណ៍តានតឹងពីការសិក្សាឬការងារ ដោយបណ្ដែតអារម្មណ៍ពេញទំហឹងជាមួយសមត្ថភាពនិងទេពកោសល្យពិសេសៗរបស់តួអង្គ ហើយនេះជាមូលហេតុធ្វើអោយសៀវភៅមួយក្បាលនេះមានចំនួនអ្នកច្រើនលើសលុបបែបនេះ។
៦. The Da Vinci Code ៖ លក់ដាច់អស់ ៥៧ (ហាសិបប្រាំពីរ) លានក្បាល
ប្រលោមលោកនេះទទួលបានពាក្យរិះគន់ព្រោះតែជំនឿលើសាសនាគ្រីស្ត តែកាន់តែរិះគន់មនុស្សកាន់តែចាប់អារម្មណ៍ មនុស្សកាន់តែស្គាល់ ទីបំផុតសៀវភៅបានក្លាយជាសៀវភៅ មួយដែលមានចំនួនអានច្រើនរហូតបានថតជាភាពយន្ត រហូតធ្វើអោយអ្នកនិពន្ធ Dan Brown ញញឹមបិទមាត់មិនជិត។
៧. Twilight (The Twilight Saga, Book 1) ៖ លក់ដាច់អស់ ៤៣ (សែសិបបី) លានក្បាល
ជាសៀវភៅល្បី ពេលយកមកធ្វើជាភាពយន្តខ្នាតធំកាន់តែល្បីល្បាញថែមទៀត អ្នកគាំទ្ររឿងបិសាចជញ្ជក់ឈាម និងមនុស្សឆ្កែព្រៃ ពិសេសមនុស្សដែលមានជំនឿថា បច្ចុប្បន្នមានបិសាចជញ្ជក់ឈាមនិងមនុស្សឆ្កែចចកនៅលើពិភពលោកច្បាស់ជាមានសៀវភៅនេះក្នុងដៃមិនខាន។ ព្រោះរឿងនេះនៅមានបង្កប់មនោសញ្ចេតនាស្នេហាមនុស្សនិងបិសាចជញ្ជក់ឈាម ហើយនេះជាកត្តាធ្វើអោយមនុស្សកាន់តែចង់តាមដានរឿងនេះទ្វេរឡើង។
៨. Gone with the Wind, 75th Anniversary Edition ៖លក់ដាច់អស់ ៣៣ (សាបសិប) លានក្បាល
ជាប្រភេទប្រលោមលោកល្បីអាមេរិកដែលមនុស្សជាច្រើនគ្មានថ្ងៃភ្លេច ព្រោះជាង៥០ឆ្នាំនេះមានផលិតកម្មក៏ដូចជាផលិតករជាច្រើនបានយកប្រលោមលោករឿងនេះទោះផលិតជាភាពយន្តខ្នាតធំជាច្រើនលើក រហូតមានអ្នកគាំទ្របានលើកកម្កើងភាពយន្តអមតៈ ហេតុនេះមិនប្លែកនោះទេដែលមានមនុស្សអានសៀវភៅរឿងនេះច្រើននោះទេ។
៩. Think and Grow Rich: The Landmark Bestseller – Now Revised and Updated for the 21st Century ៖ លក់ដាច់អស់ ៣០(សាបសិប) លានក្បាល
មិនថាអ្នកណាក៏ដូចជាអ្នកណាដែរ ច្បាស់ជាចង់មានបានមានទ្រព្យសម្បត្តិច្រើន ដូច្នេះសៀវភៅនេះប្រាកដជាទទួលបានចំណាប់អារម្មណ៍ពីអ្នកចង់មានបានមិនខាន ពិសេសក្នុងសម័យមានវិបត្តិហិរញ្ញវត្ថុពិភពលោកធ្វើមនុស្សស្ទើរតែឈរមិននឹង ត្រលប់មកមានកំលាំងតស៊ូបន្តទៅមុខរហូតត្រលប់មកជោគជ័យជាថ្មី គឺសុទ្ធតែត្រូវអរគុណដល់សៀវភៅមួយក្បាលនេះទាំងអស់។
១០. Anne Frank: The Diary of a Young Girl ៖ លក់ដាច់អស់ ២៧ (ម្ភៃប្រាំពីរ) លានក្បាល
ជារឿងរ៉ាវពិតដែលបានកត់ត្រាទុកដោយក្មេងស្រីវ័យ ១៥ឆ្នាំ ដែលធ្លាក់ជាឈ្លើយក្នុងការសម្លាប់រង្គាលបំបាត់ពូជសាសន៍សម័យសង្គ្រាមលោកលើកទីពីរ។ អ្នកដែលបានអានសៀវភៅនេះហើយជក់ចិត្តដល់ថ្នាក់មិនអាចដាក់សៀវភៅនេះចុះពីដៃ ព្រោះការពណ៌នាគួរអោយរន្ធត់និងអាណិតដល់តួអង្គរហូតទប់ទឹកភ្នែកមិនបាន។ ទោះជាអ្នកនិពន្ធរឿងនេះបានលាចាកលោកនេះទៅជាង ៧០ឆ្នាំហើយក្ដី ប៉ុន្តែសៀវភៅគាត់នៅតែមានអ្នកតាមដានអានរហូតដល់បច្ចុប្បន្ន៕
0 comments:
Post a Comment