ឥរិយាបថ​ខ្លះៗ​ក្នុងពេល​ទំនាក់ទំនង​អាជីវកម្ម​ដែល​អ្នក​គួរស្វែងយល់


ឥរិយាបថ​ខ្លះៗ​ក្នុងពេល​ទំនាក់ទំនង​អាជីវកម្ម​ដែល​អ្នក​គួរស្វែងយល់     elc.polyu.edu.hk 
១) ក្រោកឈរ​នៅពេលដែល​អ្នក​កំពុង​ណែនាំ​ខ្លួន​ទៅ​នរណាម្នាក់ 
​ការ​ក្រោកឈរ​ដើម្បី​គឺជា​រឿង​មួយ​ដ៏​ល្អ​នៅពេលដែល​អ្នក​កំពុង​ណែនាំ​ខ្លួន​ទៅកាន់​នរណា​មួយ ដែល​នេះ​ជា​សកម្មភាព​បង្ហាញ​ពី​ការគោរព​គ្នា​ទៅវិញទៅមក ហើយ​ថែមទាំង​អាចជួយ​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ដទៃ​បាន​ទៀតផង​នៅពេល​អ្នក​ក្រោកឈរ​ហើយ​ណែនាំ​ខ្លួន​។ ប្រសិនបើ​អ្នក​ពិបាក​ក្រោកឈរ​ឬ​កាលៈទេសៈ​មួយ​ដែល​អ្នក​មិនអាច​ឈរ​បាន​អ្នក​គួរតែ​អោនក្បាល​ទៅមុខ​បន្តិច​ដើម្បី​ជំនួស​ឲ្យ​ការ​ក្រោកឈរ​របស់​អ្នក​។ 

២) ប្រាប់​ឈ្មោះ​ពេញ​ទៅកាន់​ដៃគូ​ពិភាក្សា 
​នៅក្នុង​វិស័យ​អាជីវកម្ម អ្នក​គួរតែ​ប្រើប្រាស់​ឈ្មោះ​ពេញ​របស់​អ្នក ហើយ​ប្រសិន​ប្រើ​ឈ្មោះ​របស់​អ្នក​វែង​ពេក​ពិបាក​ចាំ ឬ ពិបាក​និយាយ​អ្នក​ត្រូវ​ព្យាយាម​កាត់ឈ្មោះ​របស់​អ្នក​ឲ្យ​ខ្លី ហើយ​វិធី​ដ៏​ល្អ​មួយទៀត​ប្រសិន​អ្នក​គិតថា​ឈ្មោះ​របស់​អ្នក​វែង​ពេក​អ្នក​គួរតែ​ឲ្យ​នាមប័ណ្ណ​ហើយ​ណែនាំ​តាម​ក្រោយ​។ 

៣) អ្នក​ត្រូវ​ចាប់ផ្តើម​មុន​ក្នុងការ​ចាប់ដៃ ប្រសិនបើ​អ្នកមាន​ឋានៈ​ខ្ពស់ជាង​ឬ​អ្នកជា​ម្ចាស់ផ្ទះ​។ នៅក្នុង​កន្លែងធ្វើការ  នៅផ្ទះ ឬ អ្នកជា​បុគ្គល​ដែលមាន​ឋានៈ​ខ្ពស់ជាង​អ្នកដទៃ និង​មិនត្រូវ​គិតពី​ភាព Gender នោះទេ​អ្នក​គួរតែ​ជា​អ្នក​ចាប់ផ្ដើម​ចាប់​រលាក់​ដៃ​មុន​ពួកគេ​។ នៅ​សហរដ្ឋអាមេរិក​ការចាប់​រលាក់​ដៃ​គ្នា​គឺជា​ការស្វាគមន៍​គ្នា​ក្នុង​វិស័យ​អាជីវកម្ម​មួយ​ដ៏​ល្អ​។ 

៤) ស្លៀកពាក់​របៀប​ផ្លូវការ​
​ការ​ស្លៀកពាក់​គឺជា​ផ្នែក​មួយ​សំខាន់​នៃ​ការទំនាក់ទំនង ដោយ​មិនចាំបាច់​ត្រូវ​និយាយ​ឆ្លងឆ្លើយ​ក៏បាន ព្រោះ​ការ​ស្លៀកពាក់​សមរម្យ​បែប​ផ្លូវការ គឺ​បានបង្ហាញ​ដល់​អ្នកដទៃ​ពី​កិត្តិយស​និង​ភាព​មាន​វិជ្ជាជីវៈ​របស់ខ្លួន​អ្នក ។ ដូច្នេះ​ការ​ស្លៀកពាក់​សមរម្យ​តាម​ប្រភេទ​កម្មវិធី​និ​មួយៗ គឺជា​សារ​មួយ​ដែល​អ្នក​អាច​ផ្ញើជូន​មនុស្ស​គ្រប់រូប ថា​អ្នកជា​មនុស្ស​យល់ដឹង​ពី​សង្គម​។ 

៥) ត្រូវ​និយាយ​ពាក្យ​អគុណ​ម្តង​ឬ ពីរ ដង​ក្នុងពេល​សន្ទនា​ជាមួយ​ដៃគូ 
​អ្នក​គួរតែ​និយាយ​ពាក្យ​អគុណ​ទៅកាន់​ដៃគូ​ពិភាក្សា​យ៉ាងហោចណាស់​ម្តង ឬ ពីរដង ក្នុងពេល​ចរចា ព្រោះ​វា​បង្ហាញ​ពី​ការពេញចិត្ត​និង​ភាព​ត្រូវការ​របស់​ពី​ដៃគូ ប្រសិនបើ​អ្នក​មិនបាន​និយាយ​ពាក្យ​អគុណ​ទេ វា​អាច​បង្ហាញ​ពី​ការ​អស់សង្ឃឹម ឬ ភាពមិន​ត្រូវការ​ពី​ដៃគូ​ចរចា​។ 

៦) ផ្ញើលិខិត​អគុណ ផ្សេងៗ​ពីគ្នា​ទៅកាន់​មនុស្ស​ពាក់ព័ន្ធ​
​អ្នក​គួរតែ​ផ្ញើ​នូវ​លិខិត​អគុណ​ផ្សេងៗ​ពីគ្នា​ក្នុង​រង្វង់​ពេល ២៤ ម៉ោង ទៅកាន់​មនុស្ស​ដែល​អ្នក​ចង់​អគុណ ។ អ្នក​ត្រូវ​គិត​ជាមុន​ថា​គួរប្រើ​សារ​អេឡិចត្រូនិក ឬ ការសរសេរ​ដោយ​ដៃ​ផ្ទាល់ ទៅតាម​លក្ខ​ខ័​ណ្ឌ​ជាក់ស្ដែង​។

៧) ត្រូវ​ទុក​ទូរស័ព្ទ​ក្នុង​ហោ​ប៉ាវ មិនត្រូវ​កាន់​នឹង​ដៃ 
​មនុស្ស​គ្រប់រូប​តែងតែ​យក​ទូរស័ព្ទ​ដាក់​ជាប់​តាម​ខ្លួន​ជានិច្ច ហើយ​ជាពិសេស​អ្នក​គួរ​ជៀសវាង​ការ​កាន់​ទូរស័ព្ទ​នៅ​នឹង​ដៃ ពេល​កំពុង​ពិភាក្សាគ្នា​ព្រោះ​វា​ជាស​កម្ម​ភាពមិន​សមរ​ម្យ​មួយ​នៅ​ចំពោះមុខ​អ្នកដទៃ​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment