រយៈពេល10ឆ្នាំនេះ សាមសុងទទួលបានចំនួន 309 ពានរង្វាន់ ដោយរួមបញ្ចូលទាំង22ពានរង្វាន់នៃម៉ាកសញ្ញាផលិតផលល្អបំផុត។ ការទទួលបានពានរង្វាន់ម៉ាកសញ្ញាល្អបំផុតចំនួន3ជាមួយនឹងការទទួលស្គាល់ពីកិត្យានុភាពចំនួន 35ផ្សេងទៀត សម្រាប់ឆ្នាំ2016 ឆ្លុះបញ្ចាំងពីការបន្តនាំមុខគេនិងជោគជ័យរបស់ក្រុមហ៊ុនសាមសុងទាំងផ្នែករចនានិងបច្ចេកវិទ្យា។
ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ដែលជាក្រុមហ៊ុននាំមុខគេលើសកលលោកព្រមទាំងធ្លាប់ទទួលពានរង្វាន់លើផ្នែកអេឡិចត្រូនិច វត្ថុពាក់កណ្តាលចម្លង និងផ្នែកទូរគមនាគមន៍ ថ្ងៃនេះបានប្រកាសថាបានទទួលពានរង្វាន់ថ្មីមួយទៀតផ្នែកគំនិតច្នៃប្រឌិតនៅក្នុងពិពណ៍ផលិតផលអេឡិចត្រូនិចអន្តរជាតិCES 2016។ សមាគមអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច (CTA)ដែលរៀបចំឲ្យមានកម្មវិធីនេះ សម្រាប់ជាជួបជុំពាណិជ្ជករខាងសម្ភារៈអេឡិចត្រូនិចបានផ្តល់ពានរង្វាន់នេះមួយទៀតដល់ក្រុមហ៊ុនសាមសុង គឺពានរង្វាន់គំនិតច្នៃប្រឌិតល្អបំផុតបន្ថែមលើពានរង្វាន់កាលពីឆ្នាំទៅ។
ពានរង្វាន់ផ្នែកគំនិតច្នៃប្រឌិតល្អបំផុតទាំងបីគឺស្ថិតក្នុងចំណោមពានរង្វាន់នៅពិពណ៌ CES 2016 ទាំង38។ ផលិតផលដែលត្រូវបានចុះនៅក្នុងកម្មវិធីនេះត្រូវបានវិនិច្ឆ័យដោយគណៈកម្មការជំនាញៗ ជាអ្នករចនាម៉ូតឯករាជ្យ វិស្វករ និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយផ្នែកជំនួញដែលមានសមត្ថភាពគ្រប់គ្រាន់វាយតម្លៃស្នាដៃរចនាម៉ូត និងផលិតផលអេឡិចត្រូនិចដ៏ល្បីល្បាញទាំង 27 ប្រភេទដែលមាននៅក្នុងកម្មវិធីនេះ។
ពានរង្វាន់ផ្នែកគំនិតច្នៃប្រឌិតល្អបំផុតទាំងបីគឺស្ថិតក្នុងចំណោមពានរង្វាន់នៅពិពណ៌ CES 2016 ទាំង38។ ផលិតផលដែលត្រូវបានចុះនៅក្នុងកម្មវិធីនេះត្រូវបានវិនិច្ឆ័យដោយគណៈកម្មការជំនាញៗ ជាអ្នករចនាម៉ូតឯករាជ្យ វិស្វករ និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយផ្នែកជំនួញដែលមានសមត្ថភាពគ្រប់គ្រាន់វាយតម្លៃស្នាដៃរចនាម៉ូត និងផលិតផលអេឡិចត្រូនិចដ៏ល្បីល្បាញទាំង 27 ប្រភេទដែលមាននៅក្នុងកម្មវិធីនេះ។
លោកGregory Lee ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអេឡិចត្រូនិចប្រចាំនៅអាមេរិកខាងជើង បានមាន ប្រសាសន៍ថា «សាមសុងនៅតែបន្តផ្តល់នូវបទពិសោធន៍ប្លែកគេ ជូនអតិថិជននៅទូទាំងពិភពលោកតាមរយៈ ផលិតផលជាច្រើនដែលជាតម្រូវការចាំបាច់សម្រាប់ជីវិត» ។
លោកបន្តថា«យើងមានកិត្តិយសដែលសមាគមន៍អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងអ្នកទាំងអស់គ្នាទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការច្នៃប្រឌិត និងផ្តល់នូវភាពឥតខ្ចោះដល់អតិថិជន ខណៈពេលដែល យើងកំពុងទន្ទឹងរង់ចាំបង្ហាញផលិតផលចុងក្រោយរបស់យើងនៅក្នុងពិពណ៌អន្តរជាតិ CES 2016 ។
ផលិតផលសាមសុងដែលបានទទួលពានរង្វាន់មានចំនួន 18 ប្រភេទ រួមមាន៖ ទូរទស្សន៍ កំព្យូទ័រ ទូរស័ព្ទដៃ ថែបប្លែត ឧបករណ៍ឌីជីថល ឧបករណ៍ផ្ទះបាយ និងឧបករណ៍ផ្ទុកឯកសារ។
ទាំងនេះគឺជាព័ត៌មានលម្អិតខ្លះៗ អំពីផលិតផលសាមសុងដែលបានទទួលពានរង្វាន់៖
Samsung Gear S2 ៖ គឺជានាឡិកាវៃឆ្លាតដែលត្រូវបានរចនាឡើងវិញ ដោយផ្តោតសំខាន់លើរូបរាងមូល ដែលមានវ័ណ្ឌអាចបង្វិលបានយ៉ាងងាយស្រួល។ Gear S2 អាចផ្តល់ព័ត៌មានអំពី ប្រតិទិន អ៊ីម៉ែល និងផ្ញើសារជាដើម។
Galaxy S6 edge+ ៖ ជាមួយនឹងអេក្រង់ 5.7 អ៊ីញ មានគែមកោងសងខាង Galaxy S6 edge+ជាស្មាតហ្វូនថ្មីមានរូបរាងស្អាតមិនធ្លាប់មានពីមុនព្រមទាំងមានលក្ខណៈពិសេសឈានមុខគេនៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងកាមេរ៉ាដែលផ្តល់នូវរូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាសាកថ្មទាំងឥតខ្សែ និងប្រើខ្សែលឿន មានប្រព័ន្ធប្រតិបត្តិការលឿន ព្រមទាំងមាន Samsung Pay ។
Samsung Galaxy View៖នេះជាការកម្សាន្តតាមរយៈទូរស័ព្ទដៃដែលត្រូវបានច្នៃប្រឌិតបន្ថែមទៀត ហើយផ្តល់ឲ្យលោកអ្នកនូវរូបភាពកាន់តែច្បាស់ជាទីចាប់អារម្មណ៍ និងរស់រវើក។ លក្ខណៈពិសេសទាំងនេះធ្វើឲ្យអ្នកទស្សនាងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី លេងហ្គេម និងអានសៀវភៅជាដើម។
Samsung Gear VR៖ Gear VR អាចប្រើប្រាស់ជាមួយGalaxy Note5, Galaxy S6 edge+, Galaxy S6 និង Galaxy S6 edgeដែលប្រតិបត្តិការបានយ៉ាងល្អជាមួយQuad HD Super AMOLEDធ្វើឲ្យរូបភាពមានពណ៌ធម្មជាតិភ្លឺច្បាស់ និងដំណើរការសម្រាប់ការកម្សាន្តដ៏អស្ចារ្យដូចស្ថិតក្នុងព្រឹត្តិការណ៍ពិតៗ។
ATIV Book 9 Pro៖ កំព្យូទ័រយួរដៃនេះ ស័ក្តិសមឥតខ្ចោះ សម្រាប់បំពេញការងារ និងការកម្សាន្ត ផ្សេងៗ។ វាមានរូបភាព4K ច្បាស់ល្អឥតខ្ចោះ ដំណើរការប្រតិបត្តិការនាំមុខគេ ពី Intel Core i7® និងឧបករណ៍បំពងសម្លេងដ៏អស្ចារ្យ quad speakers។
Samsung 950 PRO 512GB៖គឺជាឧបករណ៍ផ្ទុកឯកសារដែលត្រូវបានរចនាឡើងសម្រាប់តម្រូវការខ្ពស់របស់អ្នកប្រើប្រាស់ និងសម្រាប់មុខជំនួញដែលគ្រប់គ្រងដោយប្រព័ន្ធកំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ។ វាស័ក្តិសមសម្រាប់គម្រោងផ្សេងៗដូចជា ការងាររចនាដោយប្រើកំព្យូទ័រ ការវិភាគទិន្នន័យ និងការងារវិស្វកម្ម។
Samsung 850 PRO 2TB៖ គឺជាឧបករណ៍ផ្ទុកឯកសារទំហំធំដំបូងគេបង្អស់លើពិភពលោក។ Samsung 850 PRO 2TB មានសមត្ថភាពខ្ពស់ហើយក៏ជាឧបករណ៍ផ្ទុកឯកសារដែលមានដង់ស៊ីតេខ្ពស់ដើរលឿន ក៏ដូចជាថាមពលឈានមុខគេផ្នែកឧស្សាហកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយនឹងបច្ចេកវិទ្យា V-NAND នេះ 850 PRO 2TBផ្តល់នូវការជឿទុកចិត្ត និងសមត្ថភាពខ្ពស់បំផុត។
Samsung SleepSense Sleep Monitor៖ជាឧបករណ៍សម្រប់សម្រួលដល់ការគេងរបស់លោកអ្នក ដោយ ប្រើប្រាស់នូវ Bluetooth និង IoTដ៏វៃឆ្លាត និងងាយស្រួលក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទម្លាប់នៃការ គេង និងផ្តល់នូវគន្លឹះពីអ្នកជំនាញដោយផ្ទាល់ទៅកាន់ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដើម្បីជួយក្នុងការគ្រប់គ្រង ចំណុចសំខាន់សម្រាប់សុខភាព និងផាសុកភាព៖ ធ្វើយ៉ាងណាដើម្បីឲ្យគេងលក់ស្រួល។
Samsung 128GB UFS៖គឺជាឧបករណ៍ផ្ទុកឯកសារដំបូងបំផុតប្រភេទ UFS 2.0ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងការផ្ទុកឯកសារ និងដំណើរការលឿន ព្រមទាំងមានរាងស្តើងនិងតូចបំផុត សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ឬឧបករណ៍ចល័តតាមខ្លួន។ វាជួយឲ្យស្វែងរករូបភាពបានឆាប់រហ័សពីកាមេរ៉ាទំហំលើសពី 20 មេហ្គាភិចស៊ែល និងវីដេអូកម្រិត 4K ក៏ដូចជាអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតកម្រិត 5G ។
Samsung 12Gb LPDDR4៖គឺជាបន្ទះឈីប DRAM ដែលមានដង់ស៊ីតេខ្ពស់បំផុតនៅទូទាំងពិភពលោក ដែល ផ្តល់នូវទំហំច្រើនជាង 6GBនិងផ្តល់នូវល្បឿនព័ត៌មានរហូតដល់ 34.1GB ក្នុង1វិនាទី លឿនជាងរហូតដល់3ដង បើប្រៀបធៀបនឹងប្រភេទ DRAM មុនៗ។ បន្ទះស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាមួយពហុមុខងារនៃប្រភេទស្មាតហ្វូន និងថែបប្លែតដែលផ្តល់ប្រសិទ្ធិភាពកាន់តែខ្លាំងជាងមុន 50% និងមានដង់ស៊ីតេល្អបំផុតសម្រាប់ស្មាតហ្វូនប្រព័ន្ធ 64bit-system ទំនើបបំផុត។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើននិងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។
0 comments:
Post a Comment