អាល់ប៊ុមទី 7 របស់ខ្លួននៅទីបំផុតបានចេញផ្សាយនិង បានការទទួលស្គាល់ជាវិជ្ជមាន ហើយក្រៅពីនេះក៏ត្រូវបានគេបង្ហាញឱ្យដឹងទៀតថា PSY ក៏បានបន្តកិច្ចសន្យារបស់គាត់ជាមួយនឹងផលិតកម្ម YG Entertainment ផងដែរ។
បើយោងតាមមន្ត្រីជាន់ខ្ពស់របស់ YG , លោក PSY បានធ្វើការចុះកិច្ចសន្យារយៈពេលបីឆ្នាំបន្ថែមទៀតជាមួយនឹងទីភ្នាក់ងារនេះ។ លោកធ្លាប់បានបន្តកិច្ចសន្យាជាមួយផលិតកម្ម YG Entertainment ម្តងរួចមកហើយនៅក្នុងឆ្នាំ 2010 សម្រាប់រយៈពេលប្រាំឆ្នាំបន្ថែមទៀតដែលត្រូវចប់នៅឆ្នាំ២០១៥នេះ។
ទន្ទឹមនឹងថ្មីនេះដែរៗ PSY បានចេញនូវអាល់ប៊ុមថ្មីទី០៧ ក្នុងនោះមានចម្រៀងពីបទបានចេញជា MV គឺមានបទ Daddy ដែលមានក្បាច់រាំថ្មីប្លែក និងបទ NAPAL BAJI បង្ហាញអំពីទឹកចិត្តលោកឪពុក ដែលប្រមើលមើរថានឹងទទួលបានការគាំទ្រខ្ពស់នៅពេលដែលធ្វើការសម្តែងនៅលើឆាកតន្ត្រី។
0 comments:
Post a Comment