សញ្ញា ៣ បញ្ជាក់ថា​ដល់ពេល​ដែល​អ្នក​គួរ​យកចិត្តទុកដាក់​លើ​ឈ្មោះ​ក្រុមហ៊ុន​ជាង​ផលិតផល




១) នៅពេល​អ្នកដទៃ​លួច​ចម្លង​ស្នាដៃ​ពី​អ្នក 
​បញ្ហា​នៃ​ការលួចចម្លង​ស្នាដៃ​គឺជា​ពេលវេលា​ដែល​បង្ហាញ​ពី​ការពិត​នៃ​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​របស់​អ្នក ពី​គូប្រជែង​ដទៃ​។ នៅពេលដែល​រឿងនេះ​កើតឡើង គឺជា​ពេលដែល​អ្នក​គួរតែ​ផ្ដោត​សំខាន់​ទៅលើ​កេរ្តិ៍ឈ្មោះ​ផលិតផល​វិញ​ម្ដង​ដើម្បី​បង្ក​ភាព​ទាក់ទាញ​ពី​សំណាក់​អ្នកប្រើប្រាស់ អតិថិជន ឲ្យ​គេ​ងាយ​ចាំ​។ ដូច្នេះ​នៅពេល​ដែលមាន​ការលួចចម្លង​ស្នាដៃ​កើតឡើង នោះ​មានន័យថា​គឺជា​ពេលដែល​អ្នក​គួរផ្ដោត​សំខាន់​ទៅលើ​ឈ្មោះ​យីហោ​របស់​ផលិតផល​របស់​អ្នក​ទៅកាន់​មហាជន​គ្រប់រូប​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​នៅពេល​កេរ្តិ៍ឈ្មោះ​ល្បី​ហើយ​អ្នក​អាចបង្កើត​ផលិតផល​ផ្សេង​ណាមួយ​ទៀត​ដែលជា​តម្រូវការ​អតិថិជន ដែល​គេ​នឹង​អាច​ចំណាយ​ប្រាក់​មកលើ​ផលិតផល​ដើម​បាន​កាន់តែច្រើន​។ 

២) នៅពេលដែល​អ្នកទទួល​បាន​ភាពជោគជ័យ​ចេញពី​ការ​ខំប្រឹង​ខ្លួនឯង​ដោយ​ពុំមាន​ការជួយ​ពី​បុគ្គល​ដទៃ 
​នៅពេលដែល​អ្នក​ចាប់ផ្ដើម​បើក​អាជីវកម្ម​ថ្មី​ណាមួយ ហិរញ្ញវត្ថុ​គឺមាន​កំណត់ ដូច្នេះ​អ្នក​អាច​នឹងត្រូវ​រយៈពេល​មួយរយៈ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​១០០% ស្មើនឹង​ការចំណាយ​របស់​អ្នក​មកវិញ​ដែល​អាច​តម្រូវ​ឲ្យ​អ្នក​ចំណាយពេល​រាប់​ខែ ឬ ដល់​ឆ្នាំ​ឯណោះ ។ ប៉ុន្តែ​នៅពេលដែល​អ្នកទទួលបាន​ចំណូល​មកវិញ​ច្រើនជាង​ការចំណាយ នោះ​គឺជា​ពេលដែល​អ្នក​ចាប់ផ្ដើម​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​យីហោ​ផលិតផល​របស់​អ្នក​វិញ​ម្ដង​ដល់​សាធារណៈ ឬ​តាម​បណ្ដាញ​សង្គម ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​រវាង​ផលិតផល​និង​យីហោ​ក្រុមហ៊ុន ។ 

៣) នៅពេលដែល​ទីផ្សារ​លក់​ផលិតផល​របស់ខ្លួន​មានការ​កើនឡើង 
​ផ្នែក​មួយ​ដ៏​លំបាក​ក្នុង​ការបង្កើន​ការលក់​ផលិតផល​របស់ខ្លួន គឺ​នៅពេលដែល​អតិថិជន​មិនបាន​ស្គាល់​ផលិតផល ឬ ម៉ាក​យីហោ​របស់​អ្នក​ពីមុន ដូច្នេះ​វា​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​ទីផ្សារ​របស់ខ្លួន​។ ហេតុដូចនេះ​អ្វីដែល​អ្នក​គួរ​យកចិត្តទុកដាក់​គឺ​គ្រប់គ្រង​ទៅលើ​អតិថិជន ម៉ាក​យីហោ និង​គុណភាព​របស់​ផលិតផល ឬ សេវាកម្ម​ខ្លួន ។ នៅពេលដែល​អ្នកទទួល​បាន​ជោគជ័យ​លើ​ការពង្រីក​ទីផ្សារ​លក់​របស់ខ្លួន​ហើយ អ្វីដែល​អ្នក​គួរផ្ដោត​សំខាន់​ជា​ចម្បង​មុនគេ​គឺ​ម៉ាក​យីហោ ដើម្បី​បន្ត​ទាក់ទាញ​អតិថិជន​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment