៥ វិធី​ដើម្បី​បញ្ឈប់​ការ​ព្រួយ​កង្វល់​ ចំពោះ​ទស្សនៈ​មនុស្ស​ដទៃ​មក​ខ្លួន​ឯង


១) ត្រូវ​ស្គាល់​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន

ដើម្បី​បញ្ចៀស​ទស្សនៈ​របស់​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ព្រួយ​កង្វល់​ គន្លឹះ​សំខាន់​គឺ​អ្នក​ត្រូវ​តែ​យល់​ពី​តម្លៃ​របស់​ខ្លួន ពី​សារសំខាន់​របស់​ខ្លួន​ឯង ហើយ​និង​កន្លែង​ណា​ដែល​អ្នក​ខ្លួន​ឯង​ចង់​ទៅ។ នៅ​ពេល​ដែល​អ្នក​រក្សា​នូវ​គុណ​តម្លៃ​របស់​ខ្លួន រក្សា​នូវ​ទស្សនៈ​របស់​ខ្លួន​ដែល​យល់​ថា​ត្រូវ​ អ្នក​នឹង​អាច​កាត់​បន្ថយ​នូវ​ទម្ងន់​កង្វល់​នៃ​ទស្សនៈ​មនុស្ស​ដទៃ​មក​លើ​ខ្លួន​អ្នក។

២) បញ្ឈប់​ការ​វិនិច្ឆ័យ​មក​លើ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​មនុស្ស​ដទៃ​មក​វិនិច្ឆ័យ​ខ្លួន​អ្នក​ នោះ​អ្នក​ខ្លួន​ឯង​ក៏​ត្រូវ​ការ​កាត់​បន្ថយ​ភាព​រិះ​គន់​ចេញ​ពី​ក្នុង​ខ្លួន​ឯង​ផ្ទាល់​ដែរ។ មាន​ពេល​ខ្លះ​មនុស្ស​យើង​តែង​បន្ទោស​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​វិនិច្ឆ័យ​ទៅ​លើ​ចំណុច ឬ ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​កំហុស​ឡើង។

៣) ត្រូវ​គិត​ថា​កំហុស​គឺ​អាច​កើត​ឡើង​គ្រប់​ពេល​

គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ពី​ការ​បង្កើត​កំហុស​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​នរណា​ម្នាក់​មក​វិនិច្ឆ័យ​ទៅ​លើ​សកម្មភាព​ដែល​អ្នក​កំពុង​ប្រព្រឹត្តិ​នោះ​អ្នក​មិន​អាច​ជៀស​រួច​ឡើយ ដូច្នេះ​អ្នក​ត្រូវ​មាន​គំនិត​ថា​កំហុស​គឺ​កើត​ឡើង​គ្រប់​ពេល​ ប្រសិន​បើ​មនុស្ស​ដទៃ​មក​វិនិច្ឆ័យ​លើ​អ្នក ហេតុ​ដូច​នេះ​គ្មាន​អ្វី​គួរ​ភ័យ​ខ្លាច ជាង​គំនិត​ភ័យ​ខ្លាច​របស់​ខ្លួន​ឡើយ។

៤) ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​លឿន ប៉ុន្តែ​មិន​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិត​ក្នុង​ចិត្ត​អ្នក​លឿន​ពេក​នោះ​ទេ

នៅ​ពេល​ដែល​អ្នក​ព្រួយ​បារម្ភ​ពី​អ្នក​ដទៃ​ដែល​កំពុង​គិត​មក​លើ​ខ្លួន​អ្នក វា​អាច​ជា​រឿង​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ទោះ​បី​ជា​ការ​សម្រេច​ចិត្ត​នោះ​ទៅ​លើ​រឿង​មួយ​ដ៏​សាមញ្ញ​ក៏​ដោយ។ ដូច្នេះ​អ្នក​គួរ​ចង​ចាំ​ខ្លួន​ឯង​ថា​គួរ​តែ​មាន​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​លឿន ប៉ុន្តែ​សម្រាប់​ចិត្ត​របស់​អ្នក​វិញ​មិន​ត្រូវ​ផ្លាស់​ប្ដូរ​លឿន​ដូច​មាត់​របស់​អ្នក​នោះ​ទេ។

៥) ស្ដាប់​យោបល់​អតិថិជន​របស់​ខ្លួន

គ្រប់​បុគ្គល​ជោគជ័យ​ដែល​ជា​សហគ្រិន​ គឺ​ពួក​គេ​តែង​ចំណាយ​ពេល​វេលា​ដើម្បី​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​អតិថិជន​របស់​ខ្លួន។ ការ​ធ្វើ​ដូចនេះ​បង្ហាញ​ពី​ភាព​ខុស​ប្លែក​គ្នា​ធំៗ​ចំនួន ពីរ ទៅ​លើ​ភាព​ភ័យខ្លាច​នៃ​ការ​រិះគន់ និង ការ​ព្រងើយ​កន្តើយ​នៃ​អតិថិជន ក្នុង​តម្រូវ​ការ​ទីផ្សារ។ នៅ​ពេល​ដែល​គេ​រិះ​គន់​គឺ​ជា​ពេល​ដែល​អ្នក​គួរ​តែ​ពិនិត្យ​ឡើង​វិញ​នូវ​សកម្មភាព​របស់​ខ្លួន ដោយ​អ្នក​អាច​ធ្វើ​ការ​កែ​តម្រូវ​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​ត្រូវ​តាម​តម្រូវ​ការ​។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment