តើ​បុរស​ខ្លាំង​លេខ ៩ ពិភពលោកNarendra Modi មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ដូច​ម្តេច​ខ្លះ?



លោក Narendra Modi 
 លោក Narendra Modi បច្ចុប្បន្ន​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​១៥ របស់​ប្រទេស ឥណ្ឌា ដោយ​លោក​បាន​ឈ្នះ​ឆ្នោត​និង​ឡើង​កាន់​តំណែង​តាំង​ពី​ថ្ងៃ ទី ២៦ ឧសភា ឆ្នាំ ២០១៤ មក។ មក​ទល់​នឹង​ចុង​ឆ្នាំ ២០១៥ នេះ​ឈ្មោះ​របស់​លោក Narendra Modi ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុរស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​លំដាប់​លេខ ៩ នេះ​បើ​យោង​តាម​ទស្សានាវដ្តី Forbes។ តើ​លោក​ Narendra Modi មាន​បទពិសោធន៍ និង ប្រវត្តិ​ដូច​ម្តេច​ខ្លះ​ទើប​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ទី ១៥ និង ជា​បុរស​ខ្លាំង​លើ​លោក​លំដាប់​លេខ ៩ ដូច្នេះ?

លោក Narendra Modi ដែល​មាន​ឈ្មោះ​ពេញ​ថា Narendra Damodardas Modi កើត​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ១៩៥០ នៅ​ក្នុង​គ្រួសារ​អ្នក​លក់​គ្រឿង​ទេស​មួយ​ក្នុង​សង្កាត់ Mehsana រដ្ឋធានី​ Bombay បច្ចុប្បន្ន​​រដ្ឋ​នេះ​បាន​ប្តូរ​ឈ្មោះ​ជា Gujarat ។ ក្នុង​វ័យ​កុមារភាព​លោក Modi បាន​ជួយ​ឪពុក​របស់​លោក​លក់​តែ​ ក្នុង​ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​ដែល​គ្រួសារ​លោក​រស់​នៅ និង ក្រោយ​មក​ទៀត​លោក​នឹង​បង​ប្រុស​បាន​បើក​ហាង​លក់​តែ​មួយ​នៅ​ជិត​ចំណត​រថយន្ត​ក្រុង។

លោក Modi បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​របស់​លោក​ពី​សាលា​ក្នុង​តំបន់​ដែល​លោក​រស់​នៅ ក្នុង​ឆ្នាំ ១៩៦៧ ដែល​នៅ​ពេល​នោះ​លោក​ត្រូវ​គ្រូ​នៅ​សាលា​ពិពណ៌នា​ថា​ ជា​សិស្ស​ដែល​មាន​ចំណាត់​ថ្នាក់​មធ្យម​ក្នុង​សាលា ហើយ​លោក​តែង​តែ​ចំណាយ​ពេល​ជា​ច្រើន​នៅ​ក្នុង​បណ្ណាល័យ​ ដោយ​លោក​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​ដែល​ពូកែ​ជជែក​ដេញដោល។ នៅ​ពេល​ដែល​លោក Modi ពេញ​វ័យ​លោក​បាន​ចូល​អង្គការ​ធ្វើ​ការ​ស្ម័គ្រចិត្ត​មួយ​ឈ្មោះ Rashtriya Swayamsevak Sangh (RSS) ដែល​វា​ជា​គណបក្ស​ជាតិ​និយម​ហិណ្ឌូ។

លោក Modi បាន​រៀប​ការ​នៅ​វ័យ ១៨ ឆ្នាំ ប៉ុន្តែ​លោក​បាន​ចំណាយ​ពេល​តិចតួច​ប៉ុណ្ណោះ​ជា​មួយ​និង​ភរិយា​របស់​លោក​ដោយ​នៅ​ទីបំផុត​អាពាហ៍ពិពាហ៍​របស់​លោក​ត្រូវ​បាន​បញ្ចប់។ នៅ​ឆ្នាំ​ ១៩៧៨ លោក Modi បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធ​របស់​គណបក្ស RSS ដោយ​នូវ​ពេល​នោះ​លោក​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ Delhi University ហើយ​ប្រាំ​ឆ្នាំ ក្រោយ​មក​ទៀត លោក Modi បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត សិល្បៈ និង វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ Guarat University។

នៅ​ថ្ងៃ​ទី ២៦ មិថុនា ឆ្នាំ ១៩៧៥ នាយក​រដ្ឋ​មន្ត្រី ឥណ្ឌា Indira Gandhi បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​រហូត​មក​ទល់​ឆ្នាំ ១៩៧៧។ ក្នុង​អំឡុង​ពេល​នោះ មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដែល​ក្នុង​នោះ​មាន​ទាំង​គណបក្ស RSS ផង​ ដែល​ធ្វើ​ឲ្យ​លោក Modi បង្ខំ​លាក់​ខ្លួន​ក្រោម​ដី និង ត្រូវ​ធ្វើ​ដំណើរ​ញឹកញាប់​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ មក​ដល់​ឆ្នាំ ១៩៨៥ លោក​ Modi ត្រូវ​បាន​គេ​ទទួល​ឲ្យ​ចូល​ក្នុង​គណបក្ស Bharatiya Janata Party (BJP)។ បី​ឆ្នាំ​ក្រោយ​លោក Modi ត្រូវ​គេ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា លេខា​របស់​បក្ស ដែល​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ។

ប៉ុន្តែ​គណបក្ស BJP របស់​លោក Modi មិន​ដែល​ទទួល​បាន​ជោគជ័យ​ឡើយ​ក្នុង​បោះ​ឆ្នោត​ជាតិ​ឡើយ​គ្រាន់​តែ​លោក​បាន​ក្លាយ​ជា​សមាជិក​សភា​ឥណ្ឌា​និង​កាន់​តំណែង​ជា​ច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​Modi ត្រូវ​រង​ចាំ​រហូត​ដល់​ឆ្នាំ ២០១៤ ពោល​គឺ​ថ្ងៃ​ ២៦ ឧសភា​ឆ្នាំ​ដដែល​គឺ​ដែល​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​។ បច្ចុប្បន្ន​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​១៥ របស់​ប្រទេស ឥណ្ឌា និង ជា​បុរស​ខ្លាំង​លំដាប់​លេខ ៩ ពិភពលោក​សម្រាប់​ឆ្នាំ ២០១៥ នេះ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment