កំហុស ៣ យ៉ាង​ដែល​ក្រុមហ៊ុន​បង្កើត​ឡើង​នៅ​ពេល​សម្ភាសន៍​ជ្រើសរើស​បុគ្គលិក



១) មិន​បាន​ពិពណ៌នា​មុខ​តំណែង​ការងារ​ឲ្យ​បាន​ពេញ​លេញ

សម្រាប់​អ្នក​ដែល​ស្វែង​ការងារ ការ​បរិយាយ​ស្តី​ពី​មុខ​តំណែង​ដែល​ក្រុមហ៊ុន​នីមួយៗ​ប្រកាស​គឺ​ជា​ទម្រង់​ដំបូង​បំផុត​នៃ​ការ​ទំនាក់​ទំនង​របស់​អ្នក​ស្វែង​រក​ការងារ​ ជា​មួយ​នឹង​ក្រុមហ៊ុន។ ប្រសិន​បើ​ការ​ប្រកាស​នោះ​មាន​ភាព​មិន​លម្អិត មិន​សូវ​មាន​លក្ខណៈ​បែប​វិជ្ជាជីវៈ ឬ មិន​បាន​សរសេរ​ឲ្យ​ចប់​ចុង​ចប់​ដើម​ អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ទាំង​ឡាយ​ មាន​ការ​រារែក​ចិត្ត​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​មក​កាន់​ក្រុមហ៊ុន​របស់​អ្នក។

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បរិយាយ​ពី​មុខ​តំណែង​ដែល​អ្នក​ជ្រើសរើស​ជា​មួយ​នឹង​ព័ត៌មាន​សំខាន់ៗ​ ដោយ​ផ្តល់​នូវ​ចម្លើយ​បើក​ចំហ​មួយ​ចំនួន​សម្រាប់​អ្នក​កំពុង​ស្វែង​ការងារ អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​កាន់​តែ​មាន​ទំនុក​ចិត្ត​ ដើម្បី​ដាក់​ពាក្យ​មក​កាន់​ក្រុមហ៊ុន​អ្នក​។

២) ពេល​សម្ភាសន៍​មិន​បាន​សួរ​សំនួរ​ឲ្យ​ចំ​គោល​ដៅ​ទៅ​កាន់​បេក្ខជន

នៅ​មុន​ពេល​សម្ភាសន៍​ និយោជក គួរ​តែ​អាន​នូវ​ប្រវត្តិរូប​សង្ខេប​របស់​បេក្ខជន ហើយ​ទំនាក់​ទំនង​ទៅ​អ្នក​ធានា​(Professional References) របស់​បេក្ខជន​នោះ​ហើយ​ឆែក​មើល​ប្រវត្តិ​បុគ្គល​នោះ​នៅ​លើ​បណ្តាញ​សង្គម​ផ្សេងៗ។ សម្រាប់​ការ​សួរ​សំនួរ​វិញ នៅ​ពេល​ដែល​អ្នក​សួរ​សំនួរ​ទូទៅ​ ទៅ​កាន់​បេក្ខជន​ ស្តី​ពី​បទពិសោធន៍​ការងារ​របស់​គេ​ នោះ​គឺ​ជា​សញ្ញា​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​បាន​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់​ពី​លក្ខណៈ​ជា​បុគ្គល​របស់​បក្ខជន​ទាំង​នោះ​ឡើយ។

៣) អ្នក​សម្ភាសន៍​បញ្ចប់​ការ​សួរ​សំនួរ​ទៅ​កាន់​បេក្ខជន បន្ទាប់​ពី​មាន​ការ​សម្រេច​ចិត្ត​ពី​បេក្ខជន

ប្រសិន​បើ​បេក្ខជន​មិន​បាន​ជ្រើសរើស​នូវ​មុខ​តំណែង​ ដែល​ខ្លួន​បាន​ស្នើ​សុំ ក្រុមហ៊ុន​ភាគ​ច្រើន បាន​កាត់​ចោល​នូវ​សំនួរ​មួយ​ចំនួន​ស្តី​ពី​មុខ​តំណែង​នោះ។ ពី​ព្រោះ​ថា​អ្នក​កំពុង​ស្វែង​រក​ការងារ​នោះ​មិន​ទាន់​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​មុខ​តំណែង​មួយ​នេះ​ទៅ​អនាគត។ អ្វី​ដែល​និយោជក​ត្រូវ​ធ្វើ​គឺ​បន្ត​ការ​សួរ​សំនួរ ដោយ​ព្យាយាម​រក​មតិ​ត្រលប់​មក​វិញ​ថា​ហេតុ​អ្វី​បាន​ជា​បេក្ខជន​មិន​ជ្រើសរើស​មុខ​ដំណែង​នេះ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment