អាហារ​សម្រាប់​មនុស្ស​ស្រី​គួរញ៉ាំ ក្រោយ​ពេល​ហាត់​ប្រាណ​ពេល​ព្រឹក​

ការ​ហាត់​ប្រាណ​ពេល​ព្រឹក​ គឺ​ជា​រឿង​ល្អ​បំផុតសម្រាប់​ស្រ្តី ព្រោះ​វា​អាច​ជួយ​ឲ្យ​សុខភាព​ល្អ ​រាងកាយ​មាំមួន​។ តែ​អ្វី​ដែល​សំខាន់​នោះ ​តើ​មនុស្ស​ស្រី​ត្រូវ​ញ៉ាំ​អាហារ​បែប​ណា នៅ​ពេល​ដែល​ពួកគេ​ហាត់​ប្រាណ​រួច? ​សូម​មើល​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖
១.សាច់​ទ្រូង​មាន់
សាច់​ទ្រូង​មាន់​មាន​ជាតិ​កាឡូរី​ទាប​បំផុត ប៉ុន្តែ​អាច​ជួយ​ដល់​សរីរាង្គ​មនុស្ស​បាន​ច្រើន។ ដូច្នេះ​ហើយ មនុស្ស​ស្រី​អាច​ញ៉ាំ​វា​ក្រោយ​ពេល​ហាត់​ប្រាណ ដើម្បី​បង្កើន​កម្លាំង​ឡើង​វិញ។
២.ត្រី​សាម៉ុង
ត្រី​សាម៉ុង​មាន​ជាតិ​វីតាមីន​ច្រើន ដូច្នេះ​ហើយ​មនុស្ស​ស្រី​គួរ​តែ​ញ៉ាំ​វា ទោះ​ជា​ធ្វើ​ជា​ម្ហូប​អ្វី​ក៏​ដោយ ក៏​សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព​ទាំង​អស់។
៣.ចេក
ចេក​ជា​ផ្លែឈើ​ល្អ​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ស្រី ​ទៅ​លើ​ការ​ថែ​រក្សា​សម្រស់។ ញ៉ាំ​ចេក​តែ​មួយ​ផ្លែ​រៀងរាល់​ថ្ងៃ​ពេល​ព្រឹក ក៏​អាច​ជួយ​បាន​ច្រើន​ដែរ។
៤.ទឹក​ផ្លែ​ឈើ
ទឹក​ផ្លែ​ឈើ​ក៏​មាន​គុណ​ប្រយោជន៍​ច្រើន​ដែរ សម្រាប់​សុខភាព​ស្បែក និង​រាង​កាយ​ទាំង​មូល។
៥.បន្លែ​បៃតង
បន្លែ​បៃតង គឺ​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ ជា​ពិសេស​សុភាព​នារី​តែ​ម្ដង។ ដូច​ពាក្យ​ដែល​គេ​តែង​តែ​និយាយ​ថា «​ញ៉ាំ​បន្លែ ជួយឲ្យសាច់​ស្អាត»៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment