និយាយរឿងកាលពីមុន នៅពេលដែល ចង់វាយអក្សរ នៅលើកុំព្យូទ័រ អោយមានល្បឿនកាន់តែលឿន គឺយើងតែងតែ ហាត់វាយជាមួយនឹង កម្មវិធីមួយឈ្មោះថា “Mario Typing” ហើយដែលកម្មវិធីមួយនេះហើយ បានជួយអោយខ្ញុំ អាចវាយអត្ថបទបានលឿនល្មម ដែលអាចទទួលយកបាន។ ចុះចំណែក ប្រិយមិត្តវិញ ធ្លាប់រៀបវាយអក្សរជាមួយនឹង កម្មវិធីមួយនេះដែរឬទេ?
យ៉ាងណាមិញ ចំពោះកម្មវិធី Mario Typing នេះ គ្រាន់តែជាវគ្គសិក្សាមួយ ដែលនៅមានកម្រិតនៅឡើយ តែប៉ុណ្ណោះ តែបើសិនជា លោកអ្នកចង់រីកចម្រើន ផ្នែកវាយអក្សរនេះ បន្ថែមទៀតនោះ អាចសាកល្បង រៀនវាយអក្សរ Typing បានជាមួយនឹង វេបសាយមួយចំនួន ខាងក្រោមនេះ៖
- GoodTyping (បង្កើតគណនីជាមុនសិន)
- 10-Fast-fingers
- Typing
- Typeracer
- Typeonline
ចំពោះវេបសាយ ខាងលើនេះ អ្នកអាចជ្រើសរើសមួយ យកមករៀនបាន ដោយបើកវា តាមរយៈ browser (Chrome, Firefox, Safari…) នៅលើ កុំព្យូទ័ររបស់លោកអ្នក។ ហើយចំពោះវេបសាយទី១ នោះ គឺលោកអ្នក ត្រូវធ្វើការបង្កើត (Sign Up) គណនីផ្ទាល់ខ្លួន ជាមុនសិន ទើបអាចចាប់ផ្តើម រៀនវាយ អក្សរ Typing បាន។ ដោយឡែក ចំពោះវេបសាយ ក្រៅពីនេះ លោកអ្នកមិនចាំបាច់ ត្រូវបង្កើតគណនី ឡើយ ដោយចុចចូលភ្លាម រៀនវាយភ្លាម តែម្តង។
ជាចុងក្រោយនេះ ខេមបូសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា អាចរៀនវាយអក្សរ Typing បានដោយជោគជ័យ ហើយនឹងរីកចម្រើន ផ្នែកវាយអក្សរនេះ កាន់តែឆាប់រហ័ស។ យ៉ាងណាមិញ ប្រសិនបើលោកអ្នក មានកម្មវិធី ឬក៏វេបសាយល្អៗ ទាក់ទងទៅនឹង ការរៀនវាយអក្សរ Typing នេះនោះ អាចចែករំលែក ដោយបញ្ចេញជាមតិ នៅខាងក្រោមនេះបាន ផងដែរ។
0 comments:
Post a Comment