លោក Guus Hiddink មានភាគរយខ្ពស់ជាងគេក្នុងការមកដឹកនាំក្រុមតោខៀវ Chelsea បើតាមការបញ្ជាក់ពី Daily Express។
ដំណឹងនៃការត្រលប់មក Stamford Bridge ជាលើកទី២របស់អ្នកចាត់ការសញ្ជាតិហូឡង់ បានលេចឡើងបន្ទាប់ពី Chelsea បានសម្រេចបណ្ដេញលោក Mourinho ចេញពីតំណែងកាលពីយប់មិញ ក្រោយដឹកនាំក្រុមចាញ់ផ្ទួនៗ រហូតស្ថិតនៅក្បែរតំបន់ដែលត្រូវកាត់ចោល។

ប្រភពដដែលបន្តថា Hiddink ដែលជាអតីតគ្រូបង្វឹកក្រុមពណ៌ទឹកក្រូចហូឡង់ នឹងចូលកាន់ការងារនៅ Chelsea ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺត្រឹមបញ្ចប់រដូវកាល ហើយអ្នកបន្ទាប់ដែលក្លិបកំពុងទាក់ទងសម្រាប់រដូវកាលថ្មីគឺលោក Diego Simeone ដែលជាអ្នកចាត់ការក្រុម Atletico Madrid។
គួរបញ្ជាក់ថា លោក Hiddink ធ្លាប់ដឹកនាំ Chelsea នៅពាក់កណ្តាលរដូវកាលដូច្នេះម្តងរួចមកហើយ កាលពីឆ្នាំ ២០០៩ ហើយលោកបានជួយឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ លើកពានរង្វាន់ FA Cup រួចក៏ចាកចេញទៅដឹកនាំក្រុមជម្រើសជាតិទួរគី នៅឆ្នាំបន្ទាប់៕
0 comments:
Post a Comment