ក្លឹប​អង់គ្លេស​៣ ​កំពុង​ប្រជែង​គ្នា​​​ ចង់​ទិញ​យក​ Marco Reus ​ពី​ក្លឹប​ Dortmund

ក្លឹប​ធំៗ​របស់​អង់គ្លេស​នៅ​ Premier League ​ចំនួន​៣ ​កំពុង​ប្រជែង​គ្នា ​ចង់​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ ​Marco Reus ​ពី​ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

Marco Reus របស់​ក្លឹប​ Dortmund
បើ​តាម​ The Express ​បាន​ឲ្យ​ដឹង​ថា ​​ក្លឹប​ Dortmund ​បាន​ដាក់​តម្លៃ​លក់ Marco Reus​​ ​ហើយ​ ដោយ​​បញ្ជាក់​ថា​ បើ​ក្លឹប​ណា​​ចង់​បាន​ ត្រូវ​តែ​ហ៊ាន​ចំណាយ​៧០​លាន​ផោន។ សេចក្ដីរាយការណ៍​ដដែល​ បន្ថែម​ថា ​ក្លឹប​ Arsenal ​និង​ Liverpool ​​សន្សំ​ចិត្ត​​ចង់​បាន​ Reus ​យូរ​ណាស់​ហើយ ​ប៉ុន្តែ​ពេល​នេះ​ Chelsea ​ក៏​ត្រៀម​ខ្លួន​ប្រជែង​មួយ​ទៀត​ផង​ដែរ ​​​និង​​គ្រោង​ទិញ​យក​ ក្រោយ​ចប់​រដូវ​កាល​​នេះ។
កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ​​វ័យ​២៧​ឆ្នាំ​ ​​នៅ​ជាប់​កុងត្រា​ជាមួយ​ Dortmund ​ដល់​ឆ្នាំ​២០១៩។ Reus ​បាន​រង​របួស​​កាល​ប្រកួត​ជាមួយ​ Bayer Leverkusen ​កាល​យប់​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឲ្យ​រូប​គេ ត្រូវ​អវត្តមាន​ប្រហែល​១​ខែ ទើប​អាច​លេង​បាន​វិញ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment