ជាធម្មតា តើបុរសពិតជាធ្លាប់សម្រេចកាមច្រើនដងជាងស្ត្រីមែនឬយ៉ាងណា? ការសិក្សាស្រាវជ្រាវថ្មីមួយនឹងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើល។ ក្រោយសាកសួរទៅលើបុរស និងស្ត្រីជាង ៥០០០នាក់ គឺអាយុចាប់ពី ១៨ឆ្នាំ ទៅ ៣៤ឆ្នាំ ពីទម្លាប់សម្រេចកាមខ្លួនឯងរបស់ពួកគេរួចមក លទ្ធផលបានបង្ហាញថាទាំងបុរស និងស្រ្ដី គឺមិនច្រើនលើសគ្នាប៉ុន្មាននោះទេ។
ស្ត្រី៖
តាមស្ថិតិបង្ហាញថា ស្ត្រី ៨៣% ចូលចិត្តសម្រេចដោយដៃ។ ស្ត្រី ៣១% និយាយថាពួកគេសម្រេចបីបួនដងក្នុងមួយសប្ដាហ៍ និងមាន ១២% សម្រេចកាមរៀងរាល់ថ្ងៃ។
បុរស៖
ចំពោះបុរសវិញមាន ៩៤% ចូលចិត្តសម្រេចកាម ដោយ ៦០% សារភាពថាពួកគេធ្វើវាបីបួនដងក្នុងមួយសប្ដាហ៍ និង ៣៥% សារភាពថាសម្រេចកាមរៀងរាល់ថ្ងៃ។
ការវាស់ស្ទង់ខាងលើ ធ្វើឡើងដោយភ្នាក់ងារ SKYN Condoms and AMP ទៅលើមនុស្សប្រុសស្រី ចំនួន ៥១១៧នាក់ អាយុ ១៨ ទៅ ៣៤ឆ្នាំ មកពីសហរដ្ឋអាមេរិក៕
0 comments:
Post a Comment