១) សមត្ថភាពនៃការយល់ និង គ្រប់គ្រងអារម្មណ៍ខ្លួនឯង
នៅពេលដែលមនុស្សធំពេញវ័យ មនុស្សទាំងអស់គឺមានទំនួលខុសត្រូវ សម្រាប់ការយល់ដឹង និង ការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ នៅពេលអ្នកចូលប្រឡូកក្នុងវិស័យការងារ គឺទាមទារឲ្យអ្នករក្សានូវភាពចាស់ទំផ្នែកអារម្មណ៍ យល់ពីអារម្មណ៍ខ្លួនឯង និង ចេះគ្រប់គ្រងអារម្មណ៍ទាំងនេះ ដែលវាជាផ្នែកមួយដែលធ្វើឲ្យអ្នកកាន់តែ ក្លាយជាមនុស្សមានវិជ្ជាជីវៈ។
២) សមត្ថភាពការតស៊ូ និង ប្រឈមនឹងការប្រកួតប្រជែងផ្លូវអារម្មណ៍
មនុស្សគ្រប់សុទ្ធរូបមានបទពិសោធន៍ អារម្មណ៍អវិជ្ជមាន ពីមួយទៅមួយ ប៉ុន្តែការចេះតស៊ូផ្នែកអារម្មណ៍ ធ្វើឲ្យមានការអភិវឌ្ឍឡើង គឺជាសមត្ថភាព ដែលអាចរុញច្រាន នូវអារម្មណ៍ ធុញទ្រាន់ ហត់នឿយ ដែលធ្វើឲ្យចិត្តអារម្មណ៍ខ្លួន ភ្លឺស្រឡះឡើង។ បុគ្គលជោគជ័យដឹងថាអារម្មណ៍ ភ័យខ្លាច គឺមានន័យថា ខ្លួនកំពុងមានការប្រកួតប្រជែង ឬ សាកល្បងព្យាយាមអ្វីដែលថ្មី។ ការធ្វើឲ្យអារម្មណ៍របស់ខ្លួនមានការប្រកួតប្រជែង គឺអ្នកកំពុងធ្វើការដោះស្រាយនូវស្ថានភាពលំបាកក្នុងផ្លូវអារម្មណ៍ ដោយមិនត្រូវបណ្ដោយឲ្យវាមកកំណត់នូវសកម្មភាពអ្នក ឬ អាកប្បកិរិយារបស់អ្នកឡើយ។
៣) សមត្ថភាពនៃការផ្លាស់ប្តូរអារម្មណ៍
ការផ្លាស់ប្តូរ នូវអារម្មណ៍ ឬ ចិត្ត ជារឿយៗតែងតែធ្វើឲ្យមនុស្សមិនសប្បាយចិត្ត ដែលនេះជាផ្នែកមួយតែងកើតឡើងក្នុងជីវិតរបស់មនុស្ស។ គ្រប់របស់អ្វីៗទាំង មិនអាចមានភាពស្ថិតស្ថេរជារៀងរហូតនោះឡើយ ។ ដូច្នេះការចេះផ្លាស់ប្តូរអារម្មណ៍ អាចធ្វើឲ្យអ្នកជាមនុស្សកាន់តែ ល្អប្រសើរឡើងជាងអ្វីដែលអ្នកធ្លាប់គិត។
៤) សមត្ថភាពនៃការលើកទឹកចិត្តខ្លួនឯង
ភាពវ័យឆ្លាតនៃអារម្មណ៍របស់មនុស្ស គឺការចេះលើកទឹកចិត្តខ្លួនឯង ព្រោះវាជួយជំរុញឲ្យអ្នកចេះរៀនសូត្រ ចេះអភិវឌ្ឍខ្លួន និង ហ៊ានប្រឈមនឹងការប្រកួតប្រជែងនានាដែលកើតឡើងចំពោះខ្លួន។ ការចេះលើកទឹកចិត្តខ្លួនឯង គឺជាវិធីមួយដែលអាចឲ្យអ្នក វាយបំបាក់នូវអារម្មណ៍អវិជ្ជមាន ភាពថប់អារម្មណ៍ ភាពភ័យខ្លាចដែលមាននៅក្នុងខ្លួនអ្នក។ ដូច្នេះពេលខ្លះការលើកទឹកចិត្ត អ្នកមិនចាំបាច់ស្វែងរកពីមនុស្សដទៃឡើយគឺខ្លួនអ្នកផ្ទាល់ជា កម្លាំងថាមពលដ៏ខ្លាំងក្លាក្នុងការលើកទឹកចិត្តខ្លួនឯង។
0 comments:
Post a Comment