គន្លឹះ​សំខាន់ៗ​៤ចំណុច​ ​អន្ទងចិត្ត​បុគ្គលិក​​​មិន​ឲ្យ​​ដើរ​ចេញ​ពី​ក្រុមហ៊ុន



ក្រោម​ហេតុផល​ជាច្រើន​ ដូចជា សម្ពាធ​ការងារ​ ប្រាក់ខែ​ និង កត្តា​មួយ​ចំនួន​ទៀត។ កាលណា​បុគ្គលិក​ចាក់ចេញ​ ទៅកាន់​កន្លែង​ផ្សេង​បែប​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​​មាន​ការ​លំបាក​ក្នុង​ការ​បន្ត​ដំណើរ​ការ​ផលិតកម្ម​របស់​ខ្លួន​ឲ្យ​ប្រសើរ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ ក្រុមហ៊ុន​នីមួយៗ​គួរតែ​មាន​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ ដើម្បី​រក្សា​បុគ្គលិក​ឲ្យ​បន្ត​ការងារ​យូរអង្វែង​ទើប​ អ្វីៗ​មិន​មាន​ភាព​ច្របូកច្របល់។

១) ជ្រើសរើស​បុគ្គលិក​ដែល​មាន​ចំណង​ចំណូលចិត្ត​លើ​ការងារ​ពិតប្រាកដ
​​មាន​មនុស្ស​ជាច្រើន​ តែង​សម្រេចចិត្ត​ចូល​ធ្វើការ​នៅ​កន្លែង​មួយ ដោយ​មិន​បាន​ជ្រើសរើស​យក​ការងារ​ដែល​ខ្លួន​ពេញចិត្ត ឬ ត្រូវ​នឹង​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​នោះ​ទេ​។ ដូច្នេះ​ហើយ​បានជា​ ពួកគេ​មិន​អាច​បន្តការងារ​យូរអង្វែង​ ជាពិសេស​នៅ​ពេល​ជួប​បញ្ហា​។ ​​ក្នុង​ស្ថានភាព​នេះ​ ក្រុមហ៊ុន​នីមួយៗ​គួរ​គិតគូរ​ឲ្យ​បាន​ច្បាស់​ តាម​រយៈ​ការ​​ជីក​​ឬសគល់​​ក្នុង​ពេល​សម្ភាសន៍​​ ថា​បុគ្គលិក​ដែល​ជ្រើសរើស​ទាំង​នោះ​ជា​អ្នក​ចូលចិត្ត​លើ​ការងារ​ពិតប្រាកដ ឬ គ្រាន់តែ​ធ្វើ​ការ​ឲ្យ​តែ​បាន​ប្រាក់ខែ​មួយគ្រាសិន។ ថ្វីបើ​ការ​ព្យាយាម​ជីក​ឬសគល់​​អំពី​ចំណង់ចំណូលចិត្ត​​នោះ មិនអាច​ត្រូវ​មួយ​រយ​ភាគរយ​ក៏ដោយ​ តែ​វា​ក៏​ជួយ​បាន​ច្រើន​ដែរ​។

២) ទទួលស្គាល់​ស្នាដៃ​របស់​បុគ្គលិក
​មាន​បុគ្គលិក​ជាច្រើន​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការងារ​ ប៉ុន្តែ​ដោយហេតុ​ថា ​បរិយាកាស​ក្រុមហ៊ុន​ខ្លះ​ហាក់​នៅ​ចន្លោះប្រហោង​ក្នុង​ការ​ទទួលស្គាល់​អំពី​ស្នាដៃ​របស់​បុគ្គលិក​។ ​កាលណា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ ប៉ុន្តែ​មិន​ត្រូវ​បាន​ថ្នាក់លើ​លើកស្ទួយ ឬ ទទួលស្គាល់​ស្នាដៃ​នោះ ​វា​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​ហាក់​គិតថា ការ​ខិតខំ​របស់​ខ្លួន​គ្មាន​តម្លៃ​ ដូច្នេះ​ពួកគេ​នឹង​ចាក់ចេញ​នៅ​ពេល​ណា​មួយ​។ ​ក្នុង​ស្ថានភាព​នេះ ​ក្រុមហ៊ុន​​​ត្រូវ​ចេះ​ទទួលស្គាល់ និង ផ្តល់​តម្លៃ​ពេញទី​ដល់​បុគ្គលិក​ដែល​មាន​ស្នាដៃ​ ទើប​ពួកគេ​មិន​ចាក់ចេញ​ ហើយ​កាន់​តែ​ខិតខំ​ធ្វើការ​ខ្លាំង​ជាង​មុន​ទៅ​ទៀ។

៣) ផ្តល់​ប្រាក់ខែ​សមរម្យ
​គោលដៅ​សំខាន់​មួយ​ ​ក្នុង​ការ​ធ្វើការ​ គឺ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ដែល​អាច​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​ល្អ​ប្រសើរ។ ដូច្នេះ​ហើយ ប្រសិនបើ​ ក្រុមហ៊ុន​ផ្តល់​ប្រាក់ខែ​ទាប​ពេក​ នោះ​បុគ្គលិក​ ជាពិសេស​អ្នក​មាន​សមត្ថភាព នឹង​ស្វែងរក​ទ្រនំ​ថ្មី​មិន​ខាន។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​គួរ​គិតគូរ​អំពី​បញ្ហា​ប្រាក់ខែ​នេះ​ ឲ្យ​បាន​ច្បាស់​​ ដើម្បី​ផ្តល់​ឲ្យ​បុគ្គលិក​នូវ​ប្រាក់ខែ​សមស្រប​ទៅតាម​តំណែង និង ស្ថានភាព​ជាក់ស្តែង។

៤) បង្កើន​ភាព​ស្និទ្ធស្នាល​ រវាង​ថ្នាក់ដឹកនាំ និង បុគ្គលិក​ក្រោម​បង្គាប់
​ការ​ទំនាក់ទំនង​ ពិតជា​មាន​សារសំខាន់​ណាស់​ នៅ​កន្លែង​ការងារ​ ជាពិសេស​រវាង បុគ្គលិក និង ថ្នាក់​ដឹកនាំ​តែម្តង។ កាលណា​កន្លែង​ធ្វើ​ការ​ណា​មួយ​ដែល ការ​ទំនាក់ទំនង​​មិន​សូវ​ល្អ ជាពិសេស​បណ្តាល​មក​ពី​ការ​ប្រកាន់​ខ្លួន​របស់​ថ្នាក់​ដឹកនាំ​ជ្រុល​ពេក​​ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ការងារ​ហាក់ដូចជា​ សោះអង្គើយ​៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment