Chelsea យក​ឈ្នះ​ម្ចាស់​ផ្ទះ West Ham បន្ត​គម្លាត​១០​ពិន្ទុ​ក្នុង​តារាង

តោ​ខៀវ​ Chelsea បាន​រក​ឃើញ​ជ័យជម្នះ​ទី​២១​នៅ​លីគ​របស់​ខ្លួន​កាល​ពី​យប់​មិញ​បន្ទាប់​ពី​យក​ឈ្នះ​ West Ham United ក្នុង​លទ្ធផល ២-១។
៣​ពិន្ទុ​នេះ​ធ្វើ​ឲ្យ​​លោក Antonio Conte កាន់​តែ​ខិត​ជិត​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ Premier League នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​ ១១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ ហើយ​ Chelsea កំពុង​នាំ​មុខ​គូ​ប្រជែង​ចំនួន​១០​ពិន្ទុ​ហើយ។
ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន London Stadium ក្រុម​ភ្ញៀវ​នាំ​មុខ​គ្រាប់​ទី​មួយ​នៅ​នាទី ២៥​ ជា​ការ​វាយ​បក​លឿនៗ​ ហើយ​ស៊ុត​បញ្ចូល​ទី​ដោយ​ Hazard។ នៅ​វគ្គ​ទី​ពីរ ខ្សែ​ប្រយុទ្ធ​ឆ្នើម Diego Costa បាន​តែត​មួយ​ក្បាល​ ឲ្យ​ Chelsea នាំ​មុខ​ ២-០ នៅ​នាទី ៥០​ មុន​ពេល​ដែល West Ham តាម​បាន​មួយ​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​នាទី ៩០+២៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment