បច្ចុប្បន្ន​​បុគ្គលិក​​​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​វត្ថុ​៤​យ៉ាង! ចុះ​អ្នក​វិញ?

​​ ​
បច្ចុប្បន្ន​​បុគ្គលិក​​​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​វត្ថុ​៤​យ៉ាង     wearesephora.com 
ការ​ចង់​បាន​​​របស់​បុគ្គលិក​​ ​​គឺ​ខុស​គ្នា​ទៅ​តាម​បុគ្គលម្នាក់ៗ​។ បុគ្គលិក​ខ្លះ​ចង់​បាន​តម្រូវ​ការថ្មីៗ​ ចំណូល​​ចិត្ត​​ធ្វើ​ការងារ​ដែល​ថ្មី​ៗ​​មិន​ដដែល​ៗ ​និង​ចង់​បាន​កន្លែង​ដែល​ផ្ដល់​​សារ​សំខាន់​ដល់​ពួកគេ​ គឺ​មាន​ន័យ​ថា បុគ្គលិក​មិន​ត្រឹម​តែ​ចង់​បាន​​ការ​អភិវឌ្ឍ​អាជីព​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ពួកគេ​ក៏​ចង់​បាន​សម្ព័ន្ធ​ភាព​ល្អ​ ការ​ងារ​ល្អ​ និង​ឱកាស​ល្អ​សម្រាប់​ខ្លួន​ពួក​គេ​ផ្ទាល់​ផង​ដែរ​។

ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ អ្នក​គួរ​តែ​យល់​ដឹង​ពី​ការ​ប្រែ​ប្រួល​ខាង​លើ​នេះ​ ហើយ​ចាប់​ផ្ដើម​ដាក់​ទុន​ពេល​វេលា​ក្នុង​ការ​អភិវឌ្ឍបុគ្គលិក​របស់​ខ្លួន​។ ចូរ​សាក​ល្បង​ដើរ​តាម​វិធី​៤​យ៉ាង​ខាង​ក្រោម​នេះ​៖

១) ​ផ្ដល់​សារ​សំខាន់​ថែម​ទៀត​ដល់​បុគ្គលិក​ដែល​មិន​គិត​ពី​ផល​កម្រៃ​ (Place more importance on non-monetary motivators)
តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​កម្មវិធី​​ Blessing White បាន​រក​ឃើញ​ថា បុគ្គលិក​២៥​%​ត្រូវ​គេ​ជឿ​ថា ​ពេញ​ចិត្ត​នឹង​ធ្វើ​ការ​របស់​ខ្លួន​ដោយ​មិន​ឥត​ផល​ប្រយោជន៍​ បើ​សិន​ពួកគេ​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​ដោយ​សារ​តែ​ពួកគេ​ចង់​បង្កើន​ជំនាញ​ ​និង​អាជីព​របស់​ខ្លួន​។ ​
ប៉ុន្តែ​អ្នក​គួរ​តែ​ផ្ដល់​សារ​សំខាន់​ ឬក៏​ការ​លើក​ចិត្ត​ថែម​ទៀត​ដល់​ពួកគេ​ផង​ដែរ​។ ជា​ឧទាហរណ៍​មាន​បុគ្គលិក​ខ្លះ​ដោយសារ​​តែ​ពេញ​ចិត្ត​នឹង​ការ​ងារ​របស់​ខ្លួន​ខ្លាំង​ពេក​ សូម្បី​តែ​ធ្វើ​ការ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ក៏​ពួកគេ​សុខ​ចិត្ត​ធ្វើ​ដែរ​។

២) ​ជួយ​ជំរុញ​បន្ថែម​ដល់​បុគ្គលិក​ដែល​ខិត​ខំ​បង្កើន​ស្នា​ដៃ​ការ​ងារ​ពួកគេ​ (Let employees do — and improve upon — what they do best) 
ទោះ​បុគ្គលិក​អ្នក​មាន​តួនាទី ឬ​ក៏​ឋានៈ​កម្រិត​ណា​ក្ដី ​បុគ្គលិក​គ្រប់​រូប​តែ​ង​តែ​ចង់​បាន​នូវ​អ្វី​ដែល​ខ្លួន​មាន​ ឬក៏​កំពុង​ធ្វើ​អ៊ីចឹង​ដែរ​។ មាន​ន័យ​ថា បើ​បុគ្គលិក​កំពុង​តែ​បំពេញ​ការ​ងារ​អ្វី​បាន​ល្អ​ប្រ​សើរ​ហើយ​ អ្នក​គួរ​តែ​ជួយ​ជំរុញ​ពួកគេ​​ខិត​ខំ​ធ្វើ​ការ​នោះ​ថែម​ទៀត​ដោយ​ផ្ដល់​ជា​មុខ​ងារ​ ឬ​ដំឡើង​តួនាទី​ជា​ដើម​ ឬក៏​ផ្ដល់​សិទ្ធិ​ដល់​ពួកគេ​ឲ្យ​បាន​ពេញ​លេញ​ឬ​ពិសេស​ (ដូច​ជា​ឈប់​សម្រាក) ​ជា​ដើម។ បើ​សិន​ជា​​អាច​ធ្វើ​ដូច្នេះ​បាន​មែន ​តាម​ការ​សិក្សា​​របស់​ Deloitte ឆ្នាំ​២០១៤​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​អាច​ទទួល​បាន​ផល​ចំណេញ​រហូត​ដល់ ​១៥​ភាគ​រយ​។
​​
៣) កំណត់​គោល​ដៅ​ និង​​ចំណូល​ចិត្ត​របស់​បុគ្គលិក​​​ស្រប​ទស្សនវិស័យ​ក្រុមហ៊ុន​​​ច្បាស់​លាស់​ (Align employee goals and preferences for a clearer vision)
គ្រប់​ក្រុម​ហ៊ុន​ទាំង​អស់​ បុគ្គលិក​គ្រប់រូប​តែង​តែ​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​មិន​ត្រឹម​តែ​ពី​គោល​ដៅ​និង​ចំណូល​ចិត្ត​ការ​ងារ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ចង់​ដឹង​ពី​គោល​ដៅ​និង​តួនាទី​របស់​សហការី​របស់​ពួកគេ​ផង​ដែរ​។​

នៅ​ពេល​ធ្វើ​ការ​នៅ​ជា​មួយ​គ្នា​ ជា​ធម្មតា​បុគ្គលិក​គ្រប់​គ្នា​តែង​តែ​ដឹង​ពី​ចំណូល​ចិត្ត​ការ​ងារ​របស់​ក្រុម​ខ្លួន​។ ដូច្នេះ​ហើយ​វា​សំខាន់​ណាស់​ដែល​ថ្នាក់​ដឹក​នាំ​គួរ​តែ​យល់​ដឹង​ពី​បញ្ហា​ទាំង​នោះ​ ហើយ​គួរ​តែ​គោរព​តាម​គោល​ដៅ​និង​បំណង​របស់​ពួក​គេ​ផង​ដែរ​។

​៤) ចូរ​ផ្ដល់​ឱកាស​ដល់​បុគ្គលិក​​ (Let serendipitous learning happen)
តាម​ការសិក្សា​បង្ហាញ​ថា ​វិធី​សាស្រ្ត​ផ្ដល់​ឱកាស​ដល់​បុគ្គលិកនេះ​គឺ​មាន​ប្រសិទ្ធ​ភាព​៧៥​ភាគ​រយ​​ដែលអាច​ជួយ​ដល់​ការ​អភិវឌ្ឍ​អាជីព​ការ​ងារ​របស់​បុគ្គលិក​ដែល​ចង់​ពង្រីក​បទ​ពិសោធន៍​របស់​ខ្លួន​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​នៅ​ពេល​អនាគត។ ដូច្នេះ​ជា​ប្រការ​ល្អ ថ្នាក់​ដឹក​នាំ​គួរ​តែ​សាក​ល្បង​ផ្ដល់​ពេល​វេលា​ដល់​បុគ្គលិក​ដើម្បី​ឲ្យ​ពួកគេ​ពង្រឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ​ខ្លួន​។
ចំណុច​ទាំង​ ៤ ​ដែល​ បាន​បង្ហាញ​ខាង​លើ​នេះ​គឺ​គ្រាន់​តែ​ចង់​ផ្ដល់​ជា​អនុ​​សាសន៍​ខ្លះៗ​ដល់​​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​ដែល​ប្រាថ្នា​ចង់​ឲ្យ​បុគ្គលិក​ខ្លួន​មាន​ការ​រីក​ចម្រើន​ក្នុង​ខ្លួន​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​នៅ​មាន​វិធី​សាស្ត្រ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​អនុវត្តន៍​​៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment