មានប្រិយមិត្ត ដែលប្រើប្រាស់ ស្មាតហ្វូន iPhone មួយចំនួន តែប៉ុណ្ណោះ ដែលបានជួបនូវបញ្ហា មួយនេះ គឺមិនអាច ទាញយក កម្មវិធីពី ផ្សារកម្មវិធី Appstore បានឡើយ ដោយរាល់ពេល ចាប់ផ្តើមទាញយក គឺវា តែងតែលោតចេញ នូវផ្ទាំង Error មួយថា “Redownload Unavailable with This Apple ID”។
បញ្ហានេះ កើតឡើងភាគច្រើន ទៅលើ អ្នកប្រើប្រាស់ ដែលធ្លាប់បានទិញ កម្មវិធីពី Appstore ហើយចង់ ដោនឡូតវាម្តងទៀត តែប៉ុណ្ណោះ ដូចនេះសម្រាប់ កម្មវិធីផ្សេងៗទៀត គឺវាមិនបង្កជាបញ្ហា អ្វីឡើយ។ យ៉ាងណាមិញ ដើម្បីដោះស្រាយ នូវបញ្ហា ដែលខេមបូ បានលើកឡើង ពីខាងលើនោះ សូមតាមដាន ជាមួយយើង ទាំងអស់គ្នា!
វិធីសាស្រ្ត
- បើកកម្មវិធី Settings > iTunes & App Store
- ចុចលើ Apple ID របស់អ្នក
- រួចធ្វើការ Sign Out
- បន្ទាប់មកចាកចេញពី Settings ហើយទៅបើក App Store និងសាកល្បង ដោនឡូដកម្មវិធី ដែលមានបញ្ហា នោះឡើងវិញ នឹងបានហើយ។ (ពេលដែលអ្នក ចាប់ផ្តើម ដោនឡូដ កម្មវិធីនោះ ម្តងទៀត វានឹងលោតនូវផ្ទាំង មួយទៀត ដើម្បីអោយ លោកអ្នក អាចវាយបញ្ចូល Apple ID របស់អ្នក ឡើងវិញបាន)
ប្រសិនបើអាច អ្នកគួរតែចែករំលែក នូវពត៌មាន មួយនេះ ដើម្បីអោយ អ្នកប្រើប្រាស់ផ្សេងៗទៀត ដែលកំពុងតែ ជួបនូវបញ្ហា មួយនេះ បានដឹង និងអាចដោះស្រាយ ដោយខ្លួនឯងបាន។
0 comments:
Post a Comment