ខ្សែការពារឆ្នើមក្រុម Everton កីឡាករ Phil Jagielka បានរងរបួសជង្គង់ក្នុងការប្រកួតទល់នឹង Arsenal កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលធ្វើឲ្យរូបគេត្រូវអវត្តមានពីទីលានប្រកួតរយៈពេល ២ខែ។
កីឡាករ វ័យ៣៣ ឆ្នាំរូបនេះ រងរបួសពេលប៉ះទង្គិចនឹងមិត្តរួមសញ្ជាតិអង់គ្លេស Oxlade-Chamberlain ពេលកំពុងប្រកួត។ របួសជង្គង់នឹងធ្វើឲ្យគេខកខានលេងឲ្យក្រុមជម្រើសជាតិ អង់គ្លេស ក្នុងការប្រកួតទល់ អេស្ប៉ាញ និងបារាំងនៅខែក្រោយ។
ទាក់ទងនឹងការអវត្តមាន Jagielka លោក Martinez គ្រូបង្វឹក Everton មានប្រសាសន៍ថា៖ “ខ្ញុំបានដឹងថា របួសរបស់គេនឹងមិនតិចជាង៨ ឬ៩សប្ដាហ៍នោះទេ តែយ៉ាងណាក៏ដោយ ការប្រកួតក្លិបអាជីព នឹងសម្រាកនៅពាក់កណ្ដាលខែក្រោយ ដោយសារកីឡាករជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ ដូច្នេះខ្ញុំសង្ឃឹមថា Jagielka នឹងមិនអវត្តមានច្រើនជាមួយ ក្លិបនោះទេ”។
Phil Jagielka ទំនងជាមិនបានលេងឲ្យ Everton ៩ប្រកួត រាប់ទាំងការប្រកួត ក្របខណ្ឌអង់គ្លេស ថ្ងៃ Boxing Day ទល់នឹង Newcastle ផងដែរ៕
0 comments:
Post a Comment