រឿង 10 យ៉ាង និង​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់ Android ដែល​អ្នក​មិន​បានដឹង

Android គឺជាប្រព័ន្ធប្រតិបត្តិការមួយប្រភេទ Linux ហើយវាក៏ជា ប្រព័ន្ធប្រតិបត្តិការ មានភាព ទូលំទូលាយដែរ។ សព្វថ្ងៃ ប្រព័ន្ធប្រតិបត្តិការ Android កំពុងតែ ដំណើរការលើ ឧបករណ៍ ជាច្រើន មិនថា នាឡិកា ឆ្លាតវៃ, ស្មាតហ្វូន, ថេប្លេត។
cover
ដោយសារតែប្រព័ន្ធប្រតិបត្តិការ នេះជាលក្ខណៈ Open Source (មិនមែន សម្រាប់លក់) ហេតុដូច្នេះហើយ រាល់ក្រុមហ៊ុន ដែលផលិត ឧបករណ៍ផ្សេងៗ អាចផលិត ឧបករណ៍ របស់ខ្លួន អោយដើរ ជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការ នេះបាន ដោយសេរី គ្រាន់តែត្រូវ ប្រើប្រាស់ សេវាកម្មមួយ ចំនួន របស់ Google ដាក់ក្នុងប្រព័ន្ធ ប្រតិបត្តិការនេះ ប៉ុណ្ណោះ។
  • ប្រព័ន្ធប្រតិបត្តិការ Android មិនមែន បង្កើតដោយ Google ទេ
មានមិត្តអ្នកអាន ជាច្រើនប្រហែលជា យល់ច្រលំថា ប្រព័ន្ធប្រតិបត្តិ ការនេះ បង្កើតឡើយដោយ Google តាមពិតវា មិនដូច្នេះ នោះទេ វាត្រូវបាន បង្កើតឡើង ដោយលោក Andy Rubin, Chris White, Nick Sears និង Rich Miner ក្នុងក្រុមហ៊ុន Umbrella Android Inc។ វាចាប់ផ្តើម មានវត្តមាន នៅឆ្នាំ 2003 ក្រោយមក ត្រូវបាន ទិញដោយ Google ក្នុងខែ សីហា ឆ្នាំ 2005 ក្នុងតម្លៃ 50 លានដុល្លារ។ ប្រព័ន្ធប្រតិបត្តិការ នេះត្រូវបាន Google យកមក កែឆ្នៃ និង ដាក់សេវាកម្ម របស់ខ្លួន ចូលជា បន្តបន្ទាប់ ហើយបើកផ្លូវ អោយឧបករណ៍ ទាំងអស់ ដែលអ្នកផលិត ចង់ដាក់វា អាចប្រើ ប្រាស់បាន។
  • Google ចាប់ផ្តើមដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការនេះនៅឆ្នាំ 2007
ប្រព័ន្ធប្រតិបត្តិការនេះត្រូវបាន Google ដាក់បង្ហាញ ជាផ្លូវការ នៅឆ្នាំ 2007 និងដំណើរការ សម្រាប់ កាមេរ៉ា ប៉ុន្តែ ខណៈ ពេលនោះ Google បានរកឃើញ មុខងារច្រើន និង លក្ខណៈពិសេស នៃ OS របស់វាដែលគិតថា វាអាចដំណើរ ការលើ ស្មាតហ្វូន និង ឧបករណ៍ដទៃ ទៀតបាន ទើប Google សម្រេចចាប់យក ឱកាសនេះ មកកែឆ្នៃ វាសម្រាប់ ស្មាតហ្វូន ដើម្បីវាយលុក ចូលទីផ្សារ តែម្តង។
  • Android វាចាប់ផ្តើមលើកដំបូង នៅលើម៉ាស៊ីន កាមេរ៉ាឌីជីថល តែប៉ុណ្ណោះ
ប្រហែលជាមានមិត្តអ្នកអាន មួយចំនួន យល់ច្រលំ ថាវាដំណើរការ ដំបូងនៅលើ ស្មាតហ្វូន តាមពិត វាមិនដូច្នេះ នោះទេ វាត្រូវបាន បង្ហាញខ្លួនឡើង នៅលើ កាមេរ៉ាឌីជីថល រហូតដល់ ជំនាន់ក្រោយៗ ទើបបង្កើត ឡើងសម្រាប់ ស្មាតហ្វូន តែម្តង។
  • ស្មាតហ្វូនបង្កើតដោយ HTC ជាស្មាតហ្វូន ដំបូងគេបង្អស់ ដែលដំណើរ ការដោយ Android
ស្មាតហ្វូនម៉ូឌែល HTC Dream គឺជាស្មាតហ្វូន ដំបូងគេ ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android បន្ទាប់ពី វាដំណើរការ លើកាមេរ៉ា ឌីជីថល។ វាត្រូវបាន បង្ហាញខ្លួនលើ ស្មាតហ្វូន HTC នៅឆ្នាំ 2008 និងដំណើរ ការដោយ Android ជំនាន់ 1.0 រហូតដល់ 1.6 តែត្រូវ គេរិះគន់ ចំពោះការ ខ្វះខាត ជាច្រើន ហើយប្រៀបធៀប ជាមួយនឹង ប្រព័ន្ធដំណើរការ Symbian OS នៅលើ Nokia។
  • ប្រព័ន្ធប្រតិបត្តិការ Android ចាប់ផ្តើម មានអ្នក ប្រើប្រាស់ជាង 1 ពាន់លាន
អនុប្រធានលោក Sundar Pichai នៅ Google ធ្វើការផ្នែក ប្រព័ន្ធប្រតិបត្តិការ Android បានធ្វើ ការប្រកាស ភាពរីក ចម្រើននៃប្រព័ន្ធ ប្រតិបត្តិការ Android មានអ្នក ប្រើប្រាស់ ជាង 190 ប្រទេស ឯណោះ នៅពេលដែល ចាប់ផ្តើមដំបូង ហើយត្រូវបាន គេកែឆ្នៃ ជាបន្ត បន្ទាប់ទៀត ដូចជា ដាក់កម្មវិធី និង ដាក់ហ្គេមចូល រួមទាំង មុខងារ ជាច្រើនទៀត។
  • ពីមួយជំនាន់ទៅមួយជំនាន់របស់ Android ចាប់ផ្តើមផ្លាស់ប្តូរឈ្មោះ
      • Astro ជាជំនាន់ 1.0 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Bender ជាជំនាន់ 1.1 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Cupcake ជាជំនាន់ 1.5 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Donut ជាជំនាន់ 1.6 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Eclair ជាជំនាន់ 2.0 និង 2.1 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Froyo ជាជំនាន់ 2.2 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Gingerbread ជាជំនាន់ 2.3 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Honeycome ជាជំនាន់ 3.0, 3.1, 3.2 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Ice Cream Sandwich ជាជំនាន់ 4.0 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Jelly Bean ជាជំនាន់ 4.1, 4.2, 4.3 នៃប្រព័ន្ធប្រតិបត្តិការ Android
      • KitKat ជាជំនាន់ 4.4 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Lolipop ជាជំនាន់ 5.0, 5.1 នៃប្រព័ន្ធប្រតិបត្តិការ Android
      • Marshmallow ជាជំនាន់ 6.0 នៃប្រព័ន្ធប្រតិបត្តិការ Android
  • ឈ្មោះតាមលំដាប់លំដោយរបស់ប្រព័ន្ធប្រតិបត្តិការ Android
      • A សម្រាប់ Astro
      • B សម្រាប់ Bender
      • C សម្រាប់ Cupcake
      • D សម្រាប់ Donut
      • E​ សម្រាប់ Eclair
      • F សម្រាប់ Froyo
      • G សម្រាប់ Gingerbread
      • H សម្រាប់ Honeycomb
      • I សម្រាប់ ICE Cream Sandwich
      • J សម្រាប់ Jelly Bean
      • K សម្រាប់ KitKat
      • L សម្រាប់ Lollipop
      • M សម្រាប់ Marshmallow
  • Android បើកចំហរទីផ្សារសម្រាប់អោយ ធ្វើការ ចែករំលែក កម្មវិធីរបស់ខ្លួន
មានន័យថា Android អាចអោយអ្នក ធ្វើការបង្កើត កម្មវិធីរបស់ ខ្លួនបាន និង តម្លើងវា នៅលើ ប្រព័ន្ធប្រតិបត្តិការ មួយនេះ ឬ អ្នកអាចចុះ ឈ្មោះនៅលើ Play Store ដើម្បី Upload កម្មវិធី របស់អ្នក ចូលចែករំលែក ក៏បានដែរ។ វាក៏ងាយស្រួល ដល់អ្នករៀន បង្កើតកម្មវិធី ដោយខ្លួនឯង តែវាក៏មាន ផលប៉ះពាល់ច្រើនដែរ ព្រោះវាទូលំ ទូលាយពេក ហើយ អាចតម្លើង កម្មវិធី ដោយសេរី គ្មានសណ្តាប់ធ្នាប់ លើកលែងតែអ្នក ប្រើប្រាស់ចេះ ប្រយ័ត្ន ខ្លួនឯង ប៉ុណ្ណោះ។
  • ប្រព័ន្ធប្រតិបត្តិការ Android បើកចំហរខ្លាំង
សម្រាប់ប្រព័ន្ធប្រតិបត្តិការនេះ មិនចាំបាច់ទិញ កម្មសិទ្ធិ បញ្ញាអីឡើយ អោយតែអ្នក បង្កើតឧបករណ៍ អោយដើរ ជាមួយនឹង ប្រព័ន្ធប្រតិបត្តិ ការនេះ សុទ្ធតែអាច តម្លើងវាបាន ទាំងអស់ ហើយវានឹង ភ្ជាប់ជាមួយនឹង សេវាកម្ម ការពារ និង ឃ្លាំមើលពី Google រួចជាស្រេច។
  • Google ទទួលបានចំណូលកាន់តែច្រើនពី Android
Google អាចស្វែងរកប្រាក់ចំណូល បានរាប់ លានដុល្លារ ពីប្រព័ន្ធ ប្រតិបត្តិការ មួយនេះ តាមរយៈ ដាក់ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ពីក្រុមហ៊ុន ផ្សេងៗ និង តាមរយៈ Play Store ហើយប្រាក់ ចំណូលពី សេវាកម្ម ជាច្រើនទៀត នៅលើ ប្រព័ន្ធ ប្រតិបត្តិការ មួយនេះ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment