ប្រិយមិត្តទាំងអស់គ្នា ប្រហែលជា ធ្លាប់បានស្គាល់ រួចម្តង មកហើយ អំពីកម្មវិធី Adobe Audition ដែលប្រើប្រាស់ សម្រាប់កាត់ តសម្លេង បានយ៉ាង ពិសេស។ ហើយកម្មវិធី នេះដែរ ក៏កំពុងតែមាន ការពេញនិយម ប្រើប្រាស់ច្រើន នៅក្នុង ពេលបច្ចុប្បន្ននេះ ផងដែរ។
យ៉ាងណាមិញ ចំពោះកម្មវិធីនេះដែរ គឺវាអាច ប្រើប្រាស់ បានតែក្នុង កុំព្យូទ័រ តែប៉ុណ្ណោះ មិនអាចប្រើប្រាស់ នៅលើ ស្មាតហ្វូន បាននោះទេ។ ហេតុដូច នេះហើយ សម្រាប់ប្រិយមិត្ត ដែលមិនមាន កុំព្យូទ័រ នៅជិតខ្លួននោះ គឺលំបាក បន្តិចហើយ។
ប៉ុន្តែ មិនជាអ្វីនោះទេ ប្រសិនបើ អ្នកប្រើប្រាស់ ស្មាតហ្វូន iPhone នោះ អ្នកអាច តម្លើងប្រើប្រាស់ កម្មវិធីណាមួយ ក្នុងចំណោម កម្មវិធីទាំងបី ខាងក្រោម នេះបាន មានដូចជា៖
1. Hokusai Audio Editor
- ដើម្បីទាញយក សូមចុចទីនេះ
2. TwistedWave Audio Editor
- ដើម្បីទាញយក សូមចុចទីនេះ
3. Audio Editor Tool Plus
- ដើម្បីទាញយក សូមចុចទីនេះ
អ្នកអាចសម្រេចចិត្ត ជ្រើសរើសមួយ ដើម្បីទុក ប្រើប្រាស់បាន សម្រាប់កាត់ សាច់ភ្លេង ក្នុងពេល ណាមួយ ដែលអ្នក មិនមាន កុំព្យូទ័រនៅ ក្បែរខ្លួន។ សម្រាប់វិធីក្នុង ការប្រើ ប្រាស់វិញ អ្នកអាច ស្វែងរក នៅក្នុង YouTube បាន ដើម្បីស្វែងយល់ អោយស៊ីជម្រៅ បន្ថែមទៀត អំពីកម្មវិធី ណាមួយ ខាងលើនេះ។
0 comments:
Post a Comment