ចំពោះប្រិយមិត្តភាគច្រើន ដែលសិក្សាជំនាញផ្នែក ពត៌មានវិទ្យា (IT) ច្បាស់ជាធ្លាប់មាន ចម្ងល់មួយនេះ ជាក់ជាមិនខាន គឺថាមិនទាន់សូវយល់ច្បាស់ អំពីពាក្យថា Antivirus និង Antimalware ថាតើវាមានន័យដូចម្តេច ហើយវាខុសពីគ្នា ត្រង់ណាខ្លះ។
តាមពិតទៅ វាមិនខុសគ្នា អីជាច្រើនណាស់ណាទេ គ្រាន់តែ គេបែងចែកវា ទៅតាមប្រភេទ តែប៉ុណ្ណោះ ដោយពាក្យថា Antivirus គឺសំដៅទៅលើ កម្មវិធីណាដែល កំចាត់មេរោគ ច្បាស់លាស់ ពិតប្រាកដណាមួយ។ ដោយឡែកពាក្យថា Antimalware គឺសំដៅទៅលើ កម្មវិធីណា ដែលកំចាត់មេរោគ គ្រប់ប្រភេទ ដែលក្នុងនោះ រួមបញ្ចូលទាំង ពពួក Viruses, Spyware, Adware, Nagware, Trojans, និង Worms ជាដើម។
យ៉ាងណាមិញ ចំពោះកម្មវិធី ដែលប្រើប្រាស់ សម្រាប់កំចាត់ ពពួកមេរោគ ទាំងនោះ មានច្រើនណាស់ តែអ្នកក៏អាច សាកល្បង ជាមួយនឹង កម្មវិធីល្បីៗមួយចំនួន ខាងក្រោមនេះផងដែរ ដែលមានដូចជា៖ Avast, McAfee, Norton, Kaspersky និង 360 Tolal Security ដោយកម្មវិធីទាំងនេះ មានមុខងារ អាចកម្ចាត់ ពពួកមេរោគ ជាច្រើនប្រភេទ ដែលយើងបានរាយរាប់ ជូនខាងលើនេះ។
ក៏សូមរំលឹកផងដែរថា បើទោះជា លោកអ្នកបានប្រើប្រាស់ កម្មវិធីមួយក្នុងចំណោម កម្មវិធីខាងលើនេះ ក៏ពិតមែន តែបើសិនជា មិនដែលធ្វើការអាប់ដេត ឬទិញកម្មសិទ្ធិបញ្ញា (License) ពីក្រុមហ៊ុន កម្ចាត់មេរោគទេនោះ ក៏វាមិនអាចជួយ លោកអ្នក បានផងដែរ។
សរុបមកវិញ ដូចអ្វីដែលយើងបាន បញ្ជាក់អញ្ចឹង គឺថាដើម្បីចៀសវាង ពីការជ្រៀតចូល ពីមេរោគនោះ លោកអ្នក គួរតែឧស្សាហ៍ក្នុងការអាប់ដេត កម្មវិធីកម្ចាត់មេរោគនោះ ដោយអនុវត្តម្តង ក្នុងមួយសប្តាហ៍ ហើយក៏គួរតែទិញ License ពីក្រុមហ៊ុននោះ ផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើមាន ជាចំណេះដឹង ផ្សេងៗទៀត ទាក់ទងនឹង កម្មវិធីកម្ចាត់ មេរោគនោះ លោកអ្នក ក៏អាចបញ្ចេញជាមតិ យោបល់ នៅខាងក្រោមនេះ បានផងដែរ។
0 comments:
Post a Comment