ខណៈដែល Premier League សប្ដាហ៍នេះពុំបានប្រកួតដោយសារការសម្រាកអន្តរជាតិ Sky Sports បានសួរលោក Paul Merson អតីតកីឡាករកាំភ្លើងធំ Arsenal ឲ្យព្យាករណ៍ក្រុមកំពូលទាំង៤ (Top 4) នៅចប់រដូវកាលនេះ។ លទ្ធផលភ្ញាក់ផ្អើលគឺ ក្រុម Manchester United និង Liverpool ពុំបានជាប់ Top 4 ក្នុងបញ្ជីរបស់លោកឡើយ។
ក្រុម Man Utd ប្រកួតទល់ Liverpool នៅ Old Trafford
អ្នកវិភាគនៅទូរទស្សន៍ Sky Sports វ័យ៤៧ឆ្នាំរូបនេះ យល់ឃើញថា ក្រុមជើងឯករដូវកាលនេះ នឹងបានទៅលើក្រុមមេឃខៀវ Manchester City និងក្រុម Top 4 ចំនួន៣ទៀតគឺ Arsenal, Tottenham Hotspur និង Chelsea។ ហេតុផលដែលលោកយល់ឃើញដូចនេះគឺដោយសារ៖
១. Manchester City
លោកគិតថា Man City លេខ១ ព្រោះក្រុមនេះ មានកីឡាករល្អៗច្រើន ហើយទោះពួកគេអវត្តមានតារាឆ្នើម២នាក់ Sergio Aguero និង David Silva កាលពីពេលថ្មីៗនេះ ក៏ពួកគេនៅតែធ្វើបានល្អ។
២. Arsenal
កាំភ្លើងធ្វើបានល្អឥតខ្ចោះកាលខែមុន ដោយឈ្នះគ្រប់ប្រកួតនៅ Premier League ហើយខែវិច្ឆិកានេះ ក៏មិនទាន់ចាញ់ដែរ ក្រោយស្មើ Spurs ១-១ សប្ដាហ៍មុន។ Arsenal នឹងទទួលបានចំណាត់ថ្នាក់លេខ២ ឬអាចនឹងមានឱកាសឈ្នះពានផងដែរ។
៣. Tottenham Hotspur
លោកគិតថា មនុស្សជាច្រើននឹងភ្ញាក់ផ្អើលពេលលោកគិតថា Spurs អាចទទួលបានចំណាត់ថ្នាក់លេខ៣នេះ។ មាន់ខ្នាយមាសធ្វើបានយ៉ាងល្អនៅកីឡដ្ឋាន Emirates។ ពួកគេមានអ្នកចាត់ការល្អណាស់គឺលោក Mauricio Pochettino។ កីឡាករសំខាន់របស់គេពេញជើងល្អ ដូច្នេះខ្ញុំគិតថា ពួកគេនឹងអាចនៅលើ Man Utd។
៤. Chelsea
លោកយល់ថា បើ Chelsea លេងបានល្អដូចកាលប៉ះ Stoke City នោះពួកគេនឹងឈ្នះការប្រកួតច្រើន គ្រាន់តែប្រកួតនោះ ហាក់គ្មានសំណាងទើបចាញ់។ ស្របពេលដែល Man Utd ហាក់ពិបាកក្នុងការស្វែងរកគ្រាប់បាល់ ហើយ Chelsea នឹងត្រៀមយកឈ្នះការប្រកួតឡើងវិញ នោះលោកយល់ថា ក្រុមរបស់លោក Jose Mourinho នឹងបាន Top 4។
ដូច្នេះឃើញថាមតិរបស់លោក Merson មានន័យថាក្រុមបិសាចក្រហម របស់លោក Louis van Gaal និងហង្សក្រហម របស់លោក Jurgen Klopp នឹងពុំបាន Top 4 ដើម្បីមានសិទ្ធបង្ហាញខ្លួននៅ UEFA Champions League រដូវកាលក្រោយឡើយ៕
0 comments:
Post a Comment