៤ ចំណុច​ដើម្បី​សម្រួច​ចំណុច​ស្នូល​ក្រុមហ៊ុន​បង្កើត​ថ្មីថ្មោង​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​



១) ចក្ខុវិស័យ​
​មនុស្ស​ដែលមាន​រាងកាយ​រឹងមាំ ក៏​ជាម​នុស្ស​ដែលមាន​ចិត្ត​រឹងមាំ​ផងដែរ បើ​និយាយ​ពី​ក្រុមហ៊ុន​ដែល​បង្កើត​ថ្មីថ្មោង​មួយ​ដែរ​ខ្លាំង គឺជា​ក្រុមហ៊ុន​ដែល​នាំមក​នូវ​ចក្ខុវិស័យ​មួយ​ដ៏​វែងឆ្ងាយ​ដែរ​។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ចំណុច​ស្នូល​របស់​ក្រុមហ៊ុន​ខ្លួន​ស្ទុះ​ទៅមុខ​អ្នក​គួរ​សួរ​សំនួរ​ប៉ុន្មាន​នេះ​ជាមុនសិន​។ ហេតុអ្វី​បានជា​អ្នកធ្វើ​វា​? តើ​អ្វី​ជា​គោលបំណង​របស់​អ្នក​? ហើយ​តើ​ហេតុអ្វី​បានជា​អ្នក​ត្រូវ​ក្រោក​ពី​គេង​ជា​រៀងរាល់ថ្ងៃ​? តើ​អ្នកមាន​ទិសដៅ​ដើរទៅ​ដល់ទី​ណា​? ដូច្នេះ​ការកំណត់​ចេញ​ទស្សនៈវិស័យ​គឺជា​គ្រឹះ​ដំបូង​ដើម្បី​បង្កើត​ការអនុវត្ត​មួយ​ដ៏​ច្បាស់លាស់ ក្នុងការ​ជ្រើសរើស​មនុស្ស ការប្រើ​ដើមទុន និង​ទិដ្ឋភាព​ជាក់ស្ដែង​មួយចំនួនទៀត​ក្នុង​អាជីវកម្ម​ថ្មីថ្មោង ហេតុដូចនេះ​ចក្ខុវិស័យ​គឺជា​គ្រឹះ​នៃ​ចំណុច​ស្នូល​របស់​ក្រុមហ៊ុន​នីមួយៗ​។ 

២) ផលិតផល​និង​វិស្វករ 
​ក្រុមហ៊ុន​មួយ​ដែល​អស្ចារ្យ​គឺជា​ក្រុមហ៊ុន​ដែលមាន​ការលក់​មួយ​ដ៏​ខ្លាំង និង​មាន​ទីផ្សារ​យ៉ាង​ទូលំទូលាយ​។ នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ​ដ៏​អស្ចារ្យ​ទាំង​ផ្នែក​វិស្វកម្ម​និង​ផលិតផល​។ ផលិតផល​មួយ​ដែរ​ល្អ​គឺ​ផ្នែក​មួយ​សំខាន់​ដើម្បី​យកជ័យ​ជម្នះ​លើ​ទីផ្សារ​។ ដើម្បី​កសាង​ផលិតផល​មួយ​ល្អ​បាន​នោះ​គឺ​តម្រូវ​ឲ្យ​អ្នកមាន​ផ្នែក​វិស្វកម្ម​មួយ​ដ៏​អស្ចារ្យ​ផងដែរ​។ 

៣) តាមដាន​ពី​គំនិត​យល់ឃើញ​រប​ស់បុ​គ្គ​លិ​ក​និង​អតិថិជន​
​ដើម្បី​ឲ្យ​ផលិតផល​ស្នូល​របស់​ក្រុមហ៊ុន​បន្ត​មាន​ឥទ្ធិពល​គឺ​កើតឡើង​ដោយសារ​ទំនាក់ទំនង​រវាង​បុគ្គលិក​ខាងក្នុង​ក្រុមហ៊ុន​ផ្ទាល់ ពី​សំណាក់​អតិថិជន និង ដៃគូ​អាជីវកម្ម​របស់ខ្លួន​។ ដូច្នេះ​ការតាមដាន​នូវ​ទំនាក់ទំនង​រវាង​បុគ្គលិក អតិថិជន ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​គឺជា​កម្លាំង​ជំរុញ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ស្នូល​របស់​ក្រុមហ៊ុន​ទៅមុខ​។ 

៤) ភាព​ធន់​ទ្រាំ 
​ចំណុច​ស្នូល​របស់​ក្រុមហ៊ុន​មួយ​ដែល​ខ្លាំង គឺជា​ចំណុច​ស្នូល​ដែលមាន​ភាព​អត់ធន់​ខ្ពស់​។ នៅពេលដែល​អ្នកទទួល​បរាជ័យ នៅពេលដែល​ផលិតផល​របស់​អ្នក​មិនទាន់​ដំណើរ​ការល្អ នៅពេល​ទីផ្សារ​លក់​របស់​អ្នក​មិនទាន់​ដួលរលំ នៅពេល​អ្នក​នៅសល់​ដង្ហើម​ពី​គូសត្រូវ​របស់​អ្នក នៅពេលដែល​ទាន់​ចំណូល​មិនទាន់មាន​លំនឹង តើ​អ្នក​ជឿជាក់ថា​ផលិតផល​ស្នូល​របស់​អ្នក​អាចជួយ​ឲ្យ​អ្នក​អាច​ក្រោក​ឡើងវិញ​ដើម្បី​ប្រជែង​ជាមួយ​គូប្រកួត​អ្នក​បាន​ឬទេ ? ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​បង្កើត​ថ្មីថ្មោង ទទួលបាន​ជោគជ័យ​ដោយ​មិន​ដួលរលំ​ទៅវិញ អ្នក​ត្រូវ​ប្រាកដថា​ផលិតផល​ស្នូល​របស់​អ្នកខ្លាំង​គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​ឡើងវិញ​នូវពេលដែល​វា​ដួល​។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment