គួរញ៉ាំ​ឬ​ក៏​អត់ ចំពោះ​ផ្លែ​ចេក​ដែល​មាន អុចៗ​ពណ៌​ខ្មៅ?

ផ្លែចេក គឺជាផ្លែឈើមួយ ដែលផ្តល់​អត្ថប្រយោជន៍ ជា​ច្រើន​ណាស់ សម្រាប់​សុខភាព មនុស្ស​យើង។ ម្យ៉ាង​វិញ​ទៀត វា​ក៏​ជា ផ្លែ​ឈើ​មួយ ដែល​សម្បូរ​បែប នៅក្នុង​ប្រទេស​កម្ពុជា យើង​ផង​ដែរ ដោយយើងអាច ស្វែងរកបាន គ្រប់ទីកន្លែង។
Cover
យ៉ាងណាមិញ ចំពោះផ្លែចេកនេះ ក៏ត្រូវបាន បែងចែក ទៅតាមប្រភេទ របស់វាផងដែរ ដោយប្រភេទខ្លះ មាន​ពណ៌លឿងទុំស្រស់ និងប្រភេទខ្លះទៀត មានជាប់មកជាមួយនឹង ចំណុចអុចៗ ជាច្រើនៗ (ដូចរូប​ខាងលើ) ហើយចំពោះ ចំណុចអុចៗ ទាំងនេះដែរ បានធ្វើអោយ មនុស្សភាគច្រើន គិតថា វាជាប្រភេទ​មិនល្អ ដោយគិតថាវាខូច ឬត្រូវបាន ចាក់បញ្ចូលថ្នាំ ជាដើម។
សូមបញ្ជាក់ថា ការយល់ឃើញ ដូចខាងលើនេះ គឺខុសទាំងស្រុង ដោយធាតុពិត ចំពោះផ្លែចេក ដែលមាន ជាប់មកជាមួយនឹង ចំណុចអុចៗនោះ គឺជាប្រភេទ ដែលល្អសម្រាប់សុខភាពបំផុត សម្រាប់ជួយពង្រឹង ប្រព័ន្ធ​ភាពស៊ាំ ក្នុងរាងកាយ របស់មនុស្សយើង។ បន្ថែមពីនេះទៅទៀត វាក៏ជួយព្យាបាល ជម្ងឺមហារីក និង​ជម្ងឺដុំសាច់ ផងដែរ។ នេះបើយោងទៅតាម ការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត របស់ប្រទេសជប៉ុន។
ដូចនេះ សម្រាប់អ្នក ដែលធ្លាប់គិតថា ផ្លែចេក ដែលមានចំណុចអុចៗនោះ គឺជាផ្លែចេក ដែលខូច ឬត្រូវ​បាន គេចាក់បញ្ចូលថ្នាំ អ្វីនោះ គួរតែបោះបង់គំនិតនេះចោល ហើយងាក មកស្វែងរក ផ្លែចេកណា ដែល​មាន​ចំណុចអុចៗវិញ ទើបប្រសើរសម្រាប់ សុខភាព។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment