អ្វី​ជា Cydia? ហើយ​ធ្វើ​ម៉េច​បាន​មាន Cydia លើ iPhone, iPad, iPod របស់អ្នក?

ដោយសារតែមាន ចម្ងល់ពី ប្រិយមិត្ត ខេមបូរីផត ច្រើនតែងតែ សួរសំណួរ ដដែលៗ និង ជារឿយៗ ថាធ្វើម៉េច បានមាន Cydia លើឧបករណ៍ របស់ខ្លួន? ហេតុដូច្នេះហើយ នៅថ្ងៃនេះ ខេមបូ នឹងព្យាយាម ធ្វើអោយ ប្រិយមិត្ត ស្វែងយល់ពី វាអោយ កាន់តែច្បាស់ ដើម្បីអោយ មិត្តអ្នកអាន អស់កង្វល់ពី សំណួរនេះ។
Cydia វាគឺជាកម្មវិធីមួយ ដែលយើងអាច ហៅបានថា ទីផ្សារសេរី ប្រៀបដូចជា App Store បានផងដែរ តែវា ខុសពី App Store ដោយ ក្នុង App Store មានកម្មវិធី និង ហ្គេម ចំណែកឯ Cydia វិញមាន Tweak មាន Theme មានស្តាយ អក្សរផ្សេងៗ និយាយរួម ទៅវាគឺជា ទីកន្លែងមួយ អាចអោយអ្នក កែច្នៃប្រព័ន្ធ ប្រតិបត្តិការ iOS លើឧបករណ៍ របស់ខ្លួនបាន។ Cydia វាអាចអោយ អ្នកបន្ថែម Source ផ្សេងៗ ផ្ទុក ទៅដោយ Tweak, Theme និង Font ដើម្បីអោយអ្នក ធ្វើការ ទាញយក។
ប្រសិនបើអ្នកចង់បាន Cydia លើឧបករណ៍របស់ខ្លួន វាមិនមែន ជារឿងងាយ ស្រួលទេ ហើយវាក៏ មិនពិបាកណាស់ ណាដែរ តែអ្នកត្រូវ ស្វែងយល់ ពីរឿង Jailbreak ជាមុនសិន។ សូមក្រឡែក មើលឧបករណ៍ របស់អ្នក ថាតើកំពុង ស្ថិតនៅ iOS ជំនាន់ណា បន្ទាប់មក ចាប់ផ្តើម ស្រាវជ្រាវ ថាតើ ជំនាន់ដែលអ្នក កំពុងតែ ស្ថិតនៅ អាច Jailbreak បានហើយ ឬ នៅ? ប្រសិនបើវា អាច Jailbreak បានមានន័យថា អ្នកអាចមាន សង្ឈឹមទទួល បាន Cydia ហើយ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ iOS ដែលមាន កម្មវិធី Jailbreak ដល់ 9.0.2 ហើយនៅឡើយ 9.1 និង 9.2 beta។
ការ Jailbreak លើឧបករណ៍ មានន័យថា ជាការចាក់ បំបែកកូដ លើចន្លោះ ប្រហោងប្រព័ន្ធ ប្រតិបត្តិការ iOS ដើម្បីបាញ់ Cydia បញ្ចូល និង បំបែកប្រព័ន្ធ សុវត្ថិភាពផ្សេងៗ របស់ប្រព័ន្ធ ប្រតិបត្តិការ iOS ធ្វើយ៉ាងណា អោយអ្នក អាចតម្លើង Tweak ប្រើប្រាស់បាន។ សរុបមក បើសិនជា ឧបករណ៍អ្នក អាច Jailbreak បាន ដូច្នេះ ឧបករណ៍អ្នក នឹងទទួល បាន Cydia ភ្លាម!!!
យ៉ាងណាមិញ នេះគ្រាន់តែជាការ ដោះស្រាយចម្ងល់ ដដែលៗ របស់ប្រិយមិត្ត ប៉ុណ្ណោះ ដូច្នេះហើយយើងមិនអាច រៀបរាប់ បានក្បោះក្បាយ ជាងនេះទេ តែ ខេមបូរីផត នឹងរៀបចំ អត្ថបទក្រោយៗ ទៀតទាក់ទង នឹងបញ្ហ Jailbreak អោយបានច្រើន ជាងនេះ។ ប្រសិនបើអ្នក មានចម្ងល់ ផ្សេងៗ អ្នកអាច Comment នៅខាង ក្រោមនេះ ក្រុមការងារ ខេមបូ នឹងព្យាយាម ដោះស្រាយ ជូនអ្នក អោយបាន ឆាប់ៗ តាមដែលអាច ធ្វើទៅបាន!!!
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment