តម្លើង Tweak នេះ​ហើយ គ្រាន់​តែ​គោះ​អេក្រង់​បើក Flash បានភ្លាម

វាគឺជា Tweak ដែលទើបនឹង មានវត្តមានលើ Cydia ហើយមានការ គាំទ្រមិន តិចឡើយ។ ពីមុនអ្នកទាំងអស់គ្នា ធ្លាប់ដឹង រួចមកហើយ ថាមាន Tweak ដែលគ្រាន់តែ គោះអេក្រង់ វានឹង ចាក់សោរ ដោយស្វ័យប្រវត្តិ សម្រាប់ Tweak នេះវិញ គ្រាន់តែ គោះអេក្រង់ វានឹងបើក Flash iPhone អោយអ្នកភ្លាម។
cover
Tweak នេះមានឈ្មោះថា LockBeam អ្នកអាចស្វែងរក វានៅលើ Cydia បានដោយ ឥតគិតថ្លៃ ហើយវាដំណើរការ ពិសេសសម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS 9។ ក្រោយពេល ដែលតម្លើងវា រួចរាល់ អ្នកគ្រាន់ តែចូល ទៅកាន់ Settings ដើម្បីកំណត់ បើកវា ថាតើអ្នក ចង់គោះអេក្រង់ ប៉ុន្មានដង ដើម្បីបើក Flash បានជា ការស្រេច។
បញ្ជាក់៖ Tweak នេះវាដំណើរការ នៅពេល ដែលអ្នក ចាក់សោរ ប៉ុណ្ណោះ ត្រូវចាំថា នៅពេល អេក្រង់អ្នកមិនទាន់ ដោះសោរ អ្នកអាច សាកល្បងគោះ អេក្រង់បាន វានឹងបើក Flash នៅខាងក្រោយ iPhone របស់អ្នក ភ្លាម។
ទស្សនាវីដេអូខាងក្រោម:
ចំណាំ៖ ប្រសិនបើអ្នកមិនអាចស្វែងរកវាបាន សូមភ្ជាប់ ទៅកាន់ អ៊ីនធើណែត ហើយ Refresh Cydia នោះ អ្នកអាច សាកល្បង ស្វែងរក ម្តងទៀតហើយ តម្លើងវាបាន ដោយឥត គិតថ្លៃពី Bigboss។ ប្រសិនបើអ្នក មានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាច Comment នៅខាងក្រោម នេះបាន ក្រុមការងារ យើងខ្ញុំ នឹងឆ្លើយតប អោយបាន ឆាប់រហ័ស តាមដែលអាច ធ្វើទៅបាន!!!
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment