កាលពីមួយគ្រាមុន ខេមបូ បានប្រាប់ពី វិធីសាស្ត្រក្នុងការ ទាញយក ហ្គេមមួយនេះ សម្រាប់ប្រិយមិត្តប្រព័ន្ធ iOS និង Android ដោយប្រើប្រាស់ កម្មវិធី 25pp, Vshare ជាដើម ព្រោះកម្មវិធី ទាំងនេះ បានប្រមូលផ្តុំ ទៅដោយហ្គេម និងកម្មវិធី ទាញយក ឥតគិតថ្លៃ។ ចំពោះ ប្រិយមិត្តប្រព័ន្ធ Windows phone នូវពុំទាន់អាច លេងហ្គេមនេះ បាននោះទេ។
យ៉ាងណាមិញ សម្រាប់មិត្តអ្នកអាន Windows phone នៅពេលនេះ អាចទាញ យកហ្គេម The King of Fighters 97 ទុកលេងលើ ស្មាតហ្វូនរបស់ លោកអ្នកដែរហើយ ហើយថែមទាំង មានភាព ងាយស្រួលទាញយក មិនពិបាក ដូចប្រព័ន្ធ iOS និង Android ឡើយ និងជាពិសេស ថែមទាំងឥតគិតថ្លៃ ទៀតផង។
ដើម្បីកុំអោយ ខាតពេលវេលា កាន់តែយូរ ជាងនេះ ប្រិយមិត្ត ត្រូវចុចទីនេះ ដើម្បីដោនឡូដ តែម្តងទៅ ហើយខេមបូ ជឿជាក់ថា មិត្តអ្នកអាន Windows phone នឹងពេញចិត្តជាមួយ ហ្គេមខេមបូ លើកយក បង្ហាញនេះ។
រីករាយទស្សនាវីដេអូ ខាងក្រោម៖
0 comments:
Post a Comment