ជាតិស្រា ក្រោយពីផឹក វាច្រើនតែផ្តល់ឲ្យយើងនូវការយល់ឃើញដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើអ្វីដែលយើងចង់ធ្វើ។ការស្រាវជ្រាវលើស្ត្រីជាច្រើននាក់ បានរកឃើញថា ពួកគេចូលចិត្តធ្វើខ្លួនឲ្យស្រវឹងសិន មុននឹងចាប់ផ្តើមរួមភេទ។ ពួកគេបាននិយាយថា ការធ្វើដូច្នេះ វាបង្កើតសេចក្ដីក្លាហាន ឲ្យពួកគេហានប្រថុយ និងហានសាកល្បងទៅលើអ្វីដែលគេចង់ធ្វើ។ ជាតិស្រា កាត់បន្ថយសមត្ថភាពគ្រប់គ្រងខ្លួនឯង បង្កើនឱកាសឲ្យការរួមភេទ។ លទ្ធផលនៃការស្រាជ្រាវនេះ មានស្ត្រីខ្លះយល់ស្របទាំងស្រុង ហើយខ្លះទៀតក៏បានងក់ក្បាលយល់ស្របតិចៗ ។
តាមការសិក្សាទៅលើស្ត្រី ដែលផឹកស្រាឲ្យស្រវឹងហើយរួមភេទ លទ្ធផលពិតជាភ្ញាក់ផ្អើលមែន ព្រោះមានស្ត្រីមួយចំនួនមិនធ្លាប់រួមភេទក្នុងពេលស្រវឹង បានលាន់មាត់ថា វាគឺជាការរួមភេទដ៏ប្រសើរ។ លទ្ធផលនៃការស្រាវជ្រាវទៅលើស្ត្រីចំនួន៣០០០នាក់ អាយុចាប់ពី១៨ ទៅ២៥ឆ្នាំ បានរកឃើញថា មានស្ត្រីប្រមាណ១៤% ដែលមិនអាចឡើងគ្រែដោយគ្មានជាតិស្រាក្នុងខ្លួននោះទេ។ ពួកគេនិយាយថា ផឹកស្រាគឺជារឿងសប្បាយមួយក្នុងការជួបគ្នារបស់ពួកគេ ហើយការរួមភេទក្នុងពេលនោះ វារឹតតែសប្បាយថែមមួយកម្រឹតទៀត៕
0 comments:
Post a Comment