កាលពីប៉ុន្មានឆ្នាំមុន ក្រុមអ្នក ផលិតនេះ បានផលិត ឧបករណ៍ Flash បញ្ចេញពន្លឺ តូចមួយ សម្រាប់ដោត ជាមួយរន្ធកាស ប្រើប្រាស់ ម្តងហើយ តែនៅ ពេលនេះ ពួកគេបាន បញ្ចេញនូវ ឧបករណ៍ បញ្ចេញពន្លឺថ្មី មួយទៀត ដែលប្រើ សម្រាប់ដោត ជាមួយរន្ធ សាកថ្ម iPhone (Lightning) ទៅវិញ។
ឧបករណ៍នេះ មានឈ្មោះថា Lumu Power ដែលអ្នកអាច ប្រើប្រាស់ ជាមួយ iPhone ហើយអ្នក ក៏អាច ធ្វើការកំណត់ ពន្លឺដែលបញ្ចេញ មកបាន ទៀតផង តាមរយៈការ ដោនឡូដ កម្មវិធីរបស់វា ដូចនេះ ការប្រើប្រាស់ របស់អ្នក កាន់តែ ងាយស្រួល តាមតម្រូវការ ឬពន្លឺដែល អ្នកត្រូវការ តាមស្ថានភាព ឬទីតាំង ដែលអ្នកថត។
សម្រាប់ឧបករណ៍នេះដែរ អាចចេញលក់ នៅពាក់កណ្តាល ឆ្នាំក្រោយ ខែមិថុនា អីហ្នឹង។ ដូចនេះ បើសិនជាអ្នក ចាប់អារម្មណ៍ អាចរង់ចាំបន្តិច ហើយបើមាន ពត៌មាន ទាក់ទង នឹងឧបករណ៍ នេះទៀត យើងនឹងចេញ ផ្សាយសម្រាប់អ្នក ទាំងអស់ គ្នាភ្លាម។
0 comments:
Post a Comment