Cristiano Ronaldo បានប្រកាសគម្រោងបើកសណ្ឋាគារ៤កន្លែងនៅទីក្រុងធំៗ ដោយដាក់ឈ្មោះយីហោ “CR7” នៅ៣ប្រទេសផ្សេងគ្នា ដើម្បីអនាគតរបស់ខ្លួន ក្រោយពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់។
Super Star របស់ក្រុម Real Madrid វ័យ៣០ឆ្នាំរូបនេះ បានទៅដល់ប្រទេសព័រទុយហ្គាល់ កាលថ្ងៃព្រហស្បតិ៍ និងបានប្រកាសគម្រោងបើកសណ្ឋាគារ “CR7″ ៤កន្លែង ដោយចំណាយប្រាក់អស់ប្រហែល៥៤លានផោន (ជាង៨០លានដុល្លារ)។
៣កន្លែងក្នុងគម្រោងសណ្ឋាគារថ្មីរបស់ Ronaldo នេះគឺជាប់ពាក់ព័ន្ធនឹងអាជីពជាកីឡាកររបស់គេ ដោយក្នុងនោះរួមមានទីក្រុង Funchal (ព័រទុយហ្គាល់), Lisbon (ព័រទុយហ្គាល់) និងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ខណៈដែល១កន្លែងទៀតនៅទីក្រុង New York សហរដ្ឋអាមេរិក ដែលរូបគេអាចនឹងទៅនៅទីនោះ ក្រោយពេលចូលនិវត្តន៍។
ការបើកសណ្ឋាគារនេះគឺ CR7 បានសហការគ្នាជាមួយក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន Pestana Hotel Group នាប្រទេសព័រទុយហ្គាល់។
Ronaldo បាននិយាយថា៖ “ការងាររបស់ខ្ញុំគឺលេងបាល់ទាត់ ប៉ុន្តែជីវិតមិននៅរបៀបនេះរហូតទេ។ ខ្ញុំត្រូវតែរំឭកខ្លួនខ្ញុំ ឲ្យធ្វើគម្រោងថ្មីនេះ។ ខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំរីករាយណាស់នូវអ្វីដែលខ្ញុំមានរាល់ថ្ងៃ ដូច្នេះគម្រោងនេះ វាពិតជារំភើបសម្រាប់ខ្ញុំ។ ខ្ញុំកំពុងគិតពីអនាគតរបស់ខ្ញុំ កូនរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ”៕
0 comments:
Post a Comment