អ្នក​ចិត្ត​វិទ្យា​សាកលវិទ្យាល័យ Harvard បង្ហាញ​ពី​គន្លឹះ​សាមញ្ញ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ធុញថប់



មាន​មធ្យោបាយ​ងាយ​ស្រួល និង មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​វាយ​បំបាក់​នូវ​អារម្មណ៍​ធុញ​ថប់​របស់​ខ្លួន​ ដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​ចិត្ត​វិទ្យា​របស់​សាកលវិទ្យាល័យ Harvard។ គន្លឹះ​នោះ​គឺ​ថា ការ​រំលឹក​ឡើង​វិញ​នូវ​អ្វី​ដែល​ជា​តម្លៃ​របស់​ខ្លួន​បាន​បង្កើត។ នៅ​ក្នុង​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា Presence របស់​លោក​ស្រី Amy Cuddy អ្នក​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ Harvard ​លោក​ស្រី​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្ក​អំណាច ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​របស់​ខ្លួន គឺ​ការ​ធ្វើ​លំហាត់​សាមញ្ញ​ ដែល​អាច​ធ្វើ​ឲ្យ ប្រព័ន្ធ​ប្រាសាទ​របស់​អ្នក​កាន់​តែ​ប្រសើរ។

ការ​ចំណាយ​ពេល​ប៉ុន្មាន​នាទី ដើម្បី​សរសេរ​ពី​អ្វី​ដែល​ជា​ភាព​មាន​ន័យ​ក្នុង​ជីវិត​របស់​ខ្លួន ដូចជា​គ្រួសារ ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន និង ពេល​វេលា​មួយ​ចំនួន​ទៀត ដែល​អ្នក​គិត​ថា​ជា​ពេល​វេលា ដ៏​មាន​តម្លៃ​សម្រាប់​អ្នក។ លំហាត់​បែប​នេះ​មើល​ទៅ​ហាក់​បី​ដូចជា មិន​ទាក់​ទង​ទៅ​នឹង​ភារកិច្ច​ផ្ទាល់​ដៃ ប៉ុន្តែ​វា​អាច​ជួយ​អ្នក ឲ្យ​ជួយ​ចង​ចាំ​ឡើង​វិញ​នូវ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​អ្នក ចេញ​មក​ខាង​ក្រៅ។

បើ​តាម​ការ​ស្រាវជ្រាវ​ស្តី​ពី​រាង​កាយ​វិញ បង្ហាញ​ថា គំនិត​របស់​មនុស្ស គឺ​ជា​របស់​ដែល​​ឆ្លុះ​បញ្ចាំង ទៅ​នឹង​តម្លៃ​ផ្ទាល់​របស់​មនុស្ស ដែល​នេះ​ជា​អ្វី​ក្រុម​អ្នក​ស្រាវជ្រាវ​ហៅ​ថា គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​ធាតុ​ពិត​របស់​ខ្លួន (Self-Affirmation) ដែល​អាច​ជួយ​ឲ្យ​ខ្លួន​អ្នក​អាច​ដោះ​ស្រាយ​ក្នុង​ស្ថានភាព​មួយ​ពេល​អ្នក​កំពុង​មាន​ការ​តានតឹង​ខ្លាំង​ក្នុង​អារម្មណ៍។

នៅ​ក្នុង​សៀវភៅ Presence ដដែល​បាន​បង្ហាញ​ថា​ ការ​បង្ហាញ​ចេញ​នូវ​ធាតុ​ពិត​របស់​ខ្លួន (Self-Affirmation) គឺ​អាច​ធ្វើ​ឲ្យ​អ្នក​សម្រប​ខ្លួន និង អារម្មណ៍​ចូល​ក្នុង​ស្ថាន​ការណ៍​បច្ចុប្បន្ន​ភាព ដែល​លោក​ស្ត្រី Cuddy កំណត់​ថា គឺ​ជា​ការ​ប្រគំ​រាល់​ចំណុច​ខ្លាំង​របស់​បុគ្គល​នីមួយៗ ដោយ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា បុគ្គល​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង មាន​ភាព​ក្លាហាន។ ដូច្នេះ​បើ​តាម​លោក​ស្រី Cuddy ការ​បង្ហាញ​ចេញ​នូវ​ធាតុ​ពិត​របស់​ខ្លួន (Self-Affirmation) នៅ​ក្នុង​រឿង​ដែល​ជា​ការ​ពិត​របស់​ខ្លួន​ផ្ទាល់​គឺ​ជា​មធ្យោបាយ​ លើក​ខ្លួន​ឯង​ឲ្យ​ចេញ​ផុត​ពី​អារម្មណ៍​ធុញ​ថប់។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment