ដូចអ្វីដែលមិត្តអ្នកអាន បានឮ បានឃើញ ជារឿយៗ ពីការចេញផ្សាយ របស់ខេមបូ នាពេល កន្លងមក រាល់ពាក្យ ចចាមអារ៉ាម ទាក់ទងនឹង iPhone 6c ហើយមក ទល់ពេល នេះ ពាក្យចចាមអារ៉ាម នៅតែបន្ត មិនដាច់នោះទេ ទាក់ទងនឹង ស្មាតហ្វូននេះ។
ពត៌មានចុងក្រោយមួយបានចេញ ផ្សាយថា iPhone 6c នឹងបង្ហាញខ្លួន នៅដើមឆ្នាំ 2016 ខែកុម្ភៈ ហើយអ្វី ដែលកាន់តែ ពិសេសនោះ តួខ្លួន របស់វា អាចជា លោហៈធាតុ ថែមទាំងមានពណ៌ ស្រស់ៗជាច្រើន ផងដែរ។ សម្រាប់លក្ខណៈ សម្បត្តិផ្សេងៗ ទាក់ទង នឹងស្មាតហ្វូននេះ មិនទាន់មាន សារពត៌មាន ទទួលបាន ពិតប្រាកដ នៅឡើយទេ។
ហើយការពិតទៅជាយ៉ាងណា យើងមានតែ រង់ចាំ ទាំងអស់គ្នា បើសិនជា វាដាក់លក់ នៅខែ កុម្ភៈនោះ Apple ប្រហែលជាអាច ដាក់បង្ហាញ ដំបូងនៅ ខែមករា ឆ្នាំក្រោយ។ យើងនឹងពាំនាំ ពត៌មាន ទាន់ហេតុការណ៍ មកចែកជូន ដល់អ្នក បន្តទៀត។
0 comments:
Post a Comment