កីឡាករទាំងអស់ដែលលេងនៅក្រុម Leicester City នឹងមិនបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម (bonus) នោះទេ បើទោះជាក្នុងករណីពួកគេជួយក្រុមឲ្យបានលេងនៅកម្មវិធី Champions League រដូវកាលក្រោយក៏ដោយ។
អ្នកចាត់ការ Leicester លោក Claudio Ranieri
ព័ត៌មានខាងលើត្រូវបញ្ជាក់ឲ្យដឹងបន្ទាប់ពីគ្រូបង្វឹកលោក Claudio Ranieri បរាជ័យក្នុងការចរចាជាមួយម្ចាស់ក្លិបពីរឿងប្រាក់រង្វាន់បន្ថែមបើសិនជាលោក និងកីឡាករជួយក្រុមឲ្យបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង៤។
បើតាមប្រភពដដែលបន្តថា ផែនការទីមួយរបស់ Leicester គឺធ្វើឲ្យខ្សែប្រយុទ្ធមុតស្រួច Jamie Vardy ព្រមបន្តកុងត្រាថ្មី បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបាន ១១ប្រកួតជាប់ៗគ្នា បំបែកកំណត់ត្រាថ្មីនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
បើងាកមកមើលករណីរបស់ក្លិបដទៃទៀតនៅ Premier League វិញគឺ Arsenal នឹងកាត់ប្រាក់ឈ្មួលកីឡាករម្នាក់ៗ ២៥ភាគរយបើសិនជាពួកគេមិនអាចជួយក្រុមឲ្យបានលេងនៅ Champions League។ ដោយឡែក Manchester United នឹងបន្ថែមប្រាក់ឈ្នួលកីឡាករគ្រប់រូប ២៥ ភាគរយ នៅពេលដែលពួកគេជួយក្រុមឲ្យបញ្ចប់ក្នុងចំណោមក្នុងកំពូលទាំង៤ នៅ Premier League៕
ខ្សែបម្រើRiyad Mahrez (រូបលើ) និងខ្សែប្រយុទ្ធ Jamie Vardy ជាកីឡាករលេចធ្លោរបស់ Leicester
0 comments:
Post a Comment