Monument Valley គឺជាហ្គេម ល្បងប្រាជ្ញា មួយប្រភេទ ដែលត្រូវ បញ្ជាក្មេងម្នាក់ រិះគិត ស្វែងរក គ្រប់ធម្យោបាយ ធ្វើយ៉ាងណា អោយក្មេង ម្នាក់នោះ ដើរអោយដល់ គោលដៅ នៃហ្គេម។ ហើយហ្គេមនេះ បង្កើតឡើង ជាពិសេស សម្រាប់អ្នករៀន ផ្នែកស្ថាបត្យករ ព្រោះវាបាន រួមបញ្ចូលជាមួយ ការសាងសង់ និងបណ្តុះសសរ តាមបែបលក្ខណៈ ពិត ដូចពួកគេ កំពុងតែ រៀនអញ្ចឹងដែរ។
យ៉ាងណាមិញ ហ្គេមមួយនេះ នៅពេល ឥលូវនេះ ត្រូវបានទាញយក ដោយឥត គិតថ្លៃហើយ សម្រាប់ iOS និង Windows phone ដែលពីមុនវា មានតម្លៃរាង ខ្ពស់ដែរ ដល់ទៅ 3.99 ដុល្លារ រីឯប្រិយមិត្ត Android វិញ នៅពុំទាន់ អាចទាញយក បានឥតគិត ថ្លៃឡើយ។
គួរបញ្ជាក់ ផងដែរថា ហ្គេមនេះធ្លាប់ បានទទួល ពានរង្វាន់ ជាហ្គេម ល្អឯក ខាងផ្នែក ឌីហ្សាញ ដែលមានលក្ខណៈ ទ្រទ្រាយ បែបទំរង់ 3D និងជា ហ្គេមល្អ ជាងគេ បំផុតប្រចាំឆ្នាំ 2014។ ចង់ដឹងពី ហ្គេមនេះ ម៉េចជាល្បីល្បាញ ដូច្នេះ រីករាយ ទស្សនាវីដេអូ ទាំងអស់គ្នា៖
0 comments:
Post a Comment