ក្មេងស្រីតូចឈ្មោះ Karina Chikitova មកពីតំបន់ស៊ីបេរី ដែលបានវង្វេងក្នុងព្រៃជ្រៅរយៈពេល១២ថ្ងៃ ត្រូវប្រជាជនស៊ីបេរីចាត់ទុកនាងថាជាតួ Mowgli និងបានធ្វើរូបចម្លាក់នាង និងសត្វសុនខដើម្បីជាកិត្តិយស។
Karina និង សត្វឆ្កែ Naida របស់នាង
Karina ជាមួយសត្វសុនខរបស់នាង បានទៅតាមឪពុកនាង ក្រោយមកក៏បានជាប់ក្នុងព្រៃជ្រៅ Taiga នៃតំបន់ស៊ីបេរី សំបូរទៅដោយខ្លាឃ្មុំ និងចចក កាលពីពេលនាងនៅអាយុ៥ឆ្នាំ និងអាចបន្តរស់នៅដោយញ៉ាំផ្លែបើរី និងផឹកទឹកទន្លេ ក្នុងព្រៃ។ រយៈពេល៩ថ្ងៃ សត្វឆ្កែ Naida របស់ក្មេងស្រីតូច តែងនៅការពារនាង និងផ្ដល់ភាពកក់ក្ដៅក្នុងពេលយប់ដែលមានសីតុណ្ហភាពដ៏ត្រជាក់។
ក្រោយសត្វឆ្កែ Naida បានចាកចេញពីក្មេងស្រីតូច រកផ្លូវមកកាន់ភូមិ Olom ដែលជាកន្លែង Karina រស់នៅ។ រយៈពេល៣ថ្ងៃក្រោយមកទៀត Karina នៅក្នុងព្រៃតែឯង ហើយគេងក្នុងគុម្ពស្មៅនាពេលយប់។ ដល់ថ្ងៃទី១២នោះហើយ ដែលសត្វឆ្កែ Naida បានត្រលប់មកវិញជាមួយមនុស្សជាច្រើន ដោយនាំផ្លូវពួកគេដើម្បីមកជួយ ក្មេងស្រីតូច Karina។
ទោះបី Karina នាងមានសភាពខ្សោយ ឃ្លាន និងមានស្នាមមូសខាំពេញខ្លួន ប៉ុន្តែនាងមានសុវត្ថិភាព និងមិនមានភាពភ័យខ្លាចនោះឡើយ។ ដោយសារតែ Karina ជាក្មេងស្រីក្លាហាន ពេលនេះគេបានធ្វើរូបសំណាក ដើម្បីជាការចងចាំមួយ និងជាកិត្តិយសដល់ក្មេងស្រីតូចក្លាហាន រួមជាមួយសុនខ Naida៕
Karina ពេលក្រោយគេជួយសង្គ្រោះ
ការស្វែងរកក្មេងស្រីតូច Karina
0 comments:
Post a Comment