ក្នុងថ្ងៃចូលឆ្នាំថ្មីនេះ ប្រិយមិត្តកូនកាត់ចិនគួរតែធ្វើរឿងហេងៗទាំងនេះ ដែលនាំឱ្យមានមង្គលដល់ខ្លួន។
១.ថ្វាយព្រះសុំសេចក្ដីសុខ
ធ្វើបែបនេះឆ្លុះបញ្ចាំងឱ្យឃើញពី ការមានជំនឿលើវត្ថុស័ក្ដិសិទ្ធិ។ សម្រាប់ប្រជាជនខ្មែរ កាត់ចិនខ្លះ គេនិយមទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃទីមួយនៃពិធីចូលឆ្នាំថ្មី។
២.ជូនអាំងប៉ាវ
សម្រាប់ការជូនអាំងប៉ាវនេះ កូនៗដែលនៅលីវត្រូវទទួលបានអាំងប៉ាវពីមនុស្សចាស់។ ចំណែកឯកូនៗដែលមានការងារធ្វើហើយ ក៏អាចជូនអាំងប៉ាវទៅមនុស្សចាស់វិញដែរ ដែលបញ្ជាក់ពីការដឹងគុណឪពុកម្ដាយដែលខំចិញ្ចឹមបីបាច់ថែរក្សា។
៣.និយាយពាក្យមង្គល
ត្រូវនិយាយថា រីករាយឆ្នាំថ្មី ឬ ក៏ជូនពរគ្នាទៅវិញទៅមក នោះរឿងល្អៗនឹងកើតឡើងដូចការជូនពរដែរ។
៤.តុបតែងខ្លួនឱ្យស្អាត
ទាំងចាស់ទាំងក្មេង ត្រូវតុបតែងខ្លួនឱ្យបានស្អាតបាត ដើម្បីទទួលទេវតាឆ្នាំថ្មី។
៥.ស្លៀកឈុតក្រហម
ជនជាតិចិន ជឿថាពណ៌ក្រហមជាពណ៌មង្គល ហើយគេតែងតែស្លៀកសំលៀកបំពាក់ពណ៌នេះក្នុងថ្ងៃពិសេសៗដូចជា ពិធីអាពាហ៍ពិពាហ៍និង ចូលឆ្នាំជាដើម។ សូម្បីតែឈុតក្នុង ក៏គួរតែស្លៀកពណ៌ក្រហមដែរ។
៦.អញ្ជើញម៉ុងសាយចូលផ្ទះ
ម៉ុងសាយតំណាងឱ្យហេងៗ កាលណាម៉ុងសាយចូលផ្ទះនោះ លាភសំណាងក៏ចូលផ្ទះដែរ៕
0 comments:
Post a Comment