លោក Ray Tomlinson គឺជាបិតាស្ថាបនិករបស់ email (@) ដែលជាការផ្លាស់យ៉ាងធំធេងក្នុងការបង្កើតឲ្យមានរបៀបនៃការធ្វើទំនាក់ទំនងគ្នាតាមបែបទំនើបលើប្រព័ន្ធអ៊ីនធឺណិត។ តែនៅពេលនេះគាត់ត្រូវបានលាចាកលោកនេះហើយក្នុងអាយុ ៧៤ឆ្នាំ ដោយជំងឺគាំងបេះដូង។
ស្នាដៃដ៏ធំធេងរបស់ Tomlinson គឺកម្មវិធី ARPANET ដែលវាជាកម្មវិធីមេ សម្រាប់បង្កើតឲ្យមាន email ដែលជាការផ្ញើសារពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយបានមុនគេបង្អស់ក្នុងឆ្នាំ ១៩៧១។ Ray Tomlinson ជាជនជាតិអាមេរិកដោយគាត់បានចូលសិក្សានៅមហាវិទ្យាល័យបច្ចេកវិទ្យា Rensselaer Polytechnic Institute និង MIT ក្នុងទសវត្ស ឆ្នាំ៦០។ បន្ទាប់មកគាត់បានចូលធ្វើការក្នុងក្រុមហ៊ុនដែលមានជំនាញខាងស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា Raytheon BBN Technologies ដែលក្រុមហ៊ុននេះហើយដែលផ្ដល់ឱកាសឲ្យគាត់ក្នុងការរកឃើញនូវការបង្កើតឲ្យមាន email នោះ។
គូសបញ្ជាក់ផងដែរថា ស្នាដៃដ៏អស្ចារ្យទាំងនេះគាត់ត្រូវបានសារមន្ទីរវិទ្យាសាស្ត្រកុំព្យូទ័រជាតិរបស់អាមេរិកផ្ដល់នូវមេដាយ George R. Stibitz Computer Pioneer Award , មេដាយ Webby Award ពីបណ្ឌិតសភាសិល្បៈ ឌីជីថល និងវិទ្យាសាស្ត្រអន្តរជាតិ និងពានរង្វាន់នៃការបង្កើតថ្មី ពីទស្សនាវដ្ដី Discover ផងដែរ៕
0 comments:
Post a Comment