
ការស្ទីមអាចជួយក្នុងការបញ្ចេញជាតិពុល ហើយក៏អាចជួយក្នុងការ សម្អាតស្បែក របស់អ្នកបានផងដែរ។ ជាទូទៅនៅក្នុងបន្ទប់ស្ទីម គឺពោរពេញទៅដោយប្រេងក្រអូបដ៏សំខាន់ ដែលអាចជួយ ក្នុងការសម្រាករបស់ សាច់ដុំ ហើយក៏អាចជួយ សម្រួលអារម្មណ៍របស់អ្នកបានថែមទៀតផង។
បន្ថែមទៀតដែរ ការស្ទីមពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់សម្រស់ ដែលអាចជួយឲ្យពណ៌ សម្បុរស្បែកកាន់ តែប្រសើរឡើង សម្អាតស្បែករបស់អ្នក ហើយជួយបង្កើនចរាចរណ៍ឈាម ឲ្យរត់បានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យ ស្បែករបស់អ្នក មានសំណើម ក្នុងអំឡុងពេលដំណើរការ ទាំងមូល ផងដែរ។
ខាងក្រោមនេះ គឺជាគុណសម្បត្តិ នៃការស្ទីម ដែលអ្នកមិនបានដឹងពីមុនមក៖
- ជួយសម្អាតស្បែករបស់អ្នក៖ ការងូតទឹកដោយស្ទីម គឺជាការងារដ៏ល្អមួយ ដែលអាច ជួយក្នុងការ សម្អាត ស្បែករបស់អ្នក ហើយយកល្អ អ្នកគួរតែធ្វើវាយ៉ាងតិចណាស់ម្តង ក្នុងមួយខែដែរ។
- ជួយបញ្ចេញជាតិពុល ចេញមកក្រៅ៖ វាល្អក្នុងការបញ្ចេញជាតិពុល ចេញពីរាងកាយរបស់អ្នក ហើយស្បែករបស់អ្នកនឹងមាន សុខភាពល្អ នៅពេលអ្នកបានបញ្ចេញជាតិពុល ដែលមិនល្អចេញមកនោះ។
- ធ្វើឲ្យស្បែករបស់អ្នកមានពន្លឺភ្លឺរលោង៖ វាអាចជួយឲ្យស្បែករបស់ អ្នកមានពន្លឺ ភ្លឺរលោង និងជួយសម្អាត ស្បែកផងដែរ។
- ជួយបង្កើនចលនាឈាមរត់៖ ចលនាឈាមរត់របស់អ្នក នឹងមានភាពប្រសើរឡើង ហើយថែមទាំងអាច ជួយដល់ស្បែករបស់អ្នក មានសុខភាពល្អ និងបញ្ចេញពន្លឺស្រស់ស្អាត។ ដំណើរឈាមរត់ល្អ គឺជាគន្លឹះដ៏ សំខាន់សម្រាប់សុខភាព ស្បែករបស់អ្នក។
- អាចជួយការពារបញ្ហាខ្លាញ់នៅភ្លៅ៖ វាល្អ សម្រាប់អ្នកដែលមានបញ្ហាខ្លាញ់នៅភ្លៅ និងការប៉ះទង្គិចនៅ ស្បែក ក្នុងតំបន់ណាមួយនៃ រាងកាយរបស់អ្នក។
- ជួយឲ្យស្បែកមានសំណើម៖ ការស្ទីមគឺវាវិធីល្អ សម្រាប់ធ្វើឲ្យស្បែករបស់អ្នក មានសំណើម និងមានសុខភាពល្អថែមទៀតផង៕
0 comments:
Post a Comment