Liverpool បើក​សករាជ​ថ្មី​បានត្រឹមស្មើ​ Spurs ឯ​ក្រុម​ខ្លាំង​ផ្សេង​ទៀត​ឈ្នះ​ទាំង​អស់!s

ក្រុម​ហង្ស​ក្រហម​ Liverpool បាន​បើក​សករាជ​ថ្មី​របស់​ខ្លួន ជាមួយ​នឹង​អ្នកចាត់ការ​ថ្មី Jurgen Klopp ​បាន​ត្រឹម​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ ទល់​ក្រុម​ Tottenham Hotspur ​នៅ​កីឡដ្ឋាន​ White Hart Lane ​ខណៈ​ដែល​ក្រុម​ខ្លាំង​ៗ​ផ្សេង​ទៀត​ដែល​ប្រកួត​​នៅ​ម៉ោង​បន្ទាប់​ ឈ្នះ​ទាំង​អស់​​នៅ​ Premier League យប់​មិញ។

2

3

1

0

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp ​បាន​ដឹក​នាំ​ហង្ស​ក្រហម​ប្រកួត​ដំបូង ដោយ​ត្រូវ​ជួប​រឿង​យ៉ាប់យ៉ឺន ​បន្ទាប់​ពី​​កីឡាករ​​សំខាន់ៗ​ជា​ច្រើន​ដូច​ជា Christian Benteke, Roberto Firmino, Danny Ings, Joe Gomez, Jordan Henderson ​និង​ Daniel Sturridge ​សុទ្ធ​តែ​របួស។ ​តែ​យ៉ាង​ណា អ្នកចាំទី​ដៃ​ស្អិត​​ Simon Mignolet គឺជា​អ្នក​ជួយ​សង្គ្រោះ​ដើម្បី​​យក​បាន​១​ពិន្ទុ​ពី​ Spurs បាន​ បន្ទាប់​ពី​​ការ​ស៊ុត​របស់​ Clinton Njie និង​ Harry Kane។

9

8

រីឯ​ក្រុម​កំពូល​តារាង​ Manchester City វិញ ទោះ​ជា​របួស​តារា​សំខាន់​ Sergio Aguero ​និង​ David Silva ពិត​មែន​ តែ​កីឡាករ​ចំណូល​ថ្មី​ Raheem Sterling ​ដែល​ទិញ​ពី​ Liverpool ​ធ្វើ​បាន​​ហ៊ែត​ទ្រីក​នៅ​នាទី​ (៧ , ២៩, ៤៥) ខណៈ​ដែល​​​មេឃ​ខៀវ ឈ្នះ​ Bournemouth ៥-១។ ២​គ្រាប់​ទៀត របស់​ Man City គឺ​រក​បាន​ដោយ​ Wilfried Bony នាទី​១១ និង​៨៩ ឯ​១​គ្រាប់​ក្រុម​ភ្ញៀវ គឺ​រក​បាន​ដោយ​ Murray ​នាទី​២២។

4

5

ចំណែក​ឯ​ក្រុម​បិសាច​ក្រហម Manchester United វិញ ​ក៏​ស៊ី​ Everton ផុយៗ ៣-០ ដែរ ​ខណៈ​ដែល​កីឡាករ​ចំណូល​​ថ្មី Morgan Schneiderlin ​ស៊ុត​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​ Man Utd នាទី​១៨ Ander Herrera ​ថែម​គ្រាប់​ទី​២ នាទី​២២ និង​ Wayne Rooney ស៊ុត​គ្រាប់​ទី​៣ នៅ​នាទី​៦២ និង​ជា​គ្រាប់​បាល់​ក្រៅ​ដី​លើក​ដំបូង ​ក្នុង​ការ​ប្រកួត​១១​លើក​ចុង​ក្រោយ​​ផង​ដែរ សម្រាប់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ។

10

11

ងាក​ទៅ​ក្រុម​​ម្ចាស់​ជើង​ឯក​ Chelsea វិញ ​បាន​ស្តា​មុខ​​មាត់​​វិញ​បាន​ហើយ ដោយ​ឈ្នះ​ Aston Villa ២-០​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ដែល​ទើប​តែ​ត្រឡប់​ពី​ការ​ពិន័យ​ ស៊ុត​​គ្រាប់​​នាំ​មុខ​នាទី​៣៤ និង​​ខ្សែ​ការពារ​ Alan Hutton របស់​ Aston​ ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង នាទី​​៥៤​ទៀត។

6

7

​សម្រាប់​កាំភ្លើង​ធំ Arsenal ដែល​ប្រកួត នៅ​ពាក់​កណ្ដាល​អាធ្រាត្រ ក៏​មិន​សំចៃ​ដៃ​ដែរ ពោល​គឺ​បាន​លត់​ម្ចាស់​ផ្ទះ​ Watford ៣-០ ​ដែល​ធ្វើ​បាន​ដោយ​ Alexis Sanchez នាទី​៦២, Olivier Giroud នាទី​៦៨ និង​ Aaron Ramsey ​នាទី​៧៤​ទៀត៕

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖











Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment