រូបថត១សន្លឹក ដែលបុរសម្នាក់បង្ហោះលើ Twitter កាលពីយប់មិញ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម ព្រោះតែសន្តិសុខនៅផ្សារទំនើបមួយកន្លែងក្នុងរូបថតនោះ គឺមានរូបរាង និងមុខមាត់ស្រដៀងទៅនឹង Sergio Ramos ខ្សែការពាររបស់ក្រុម Real Madrid។
ចំពោះនៅលើបណ្ដាញសង្គម រូបភាព១សន្លឹកនេះ ពិតជាធ្វើឲ្យមានការយល់ច្រឡំខ្លាំងមែនទែន ដោយអ្នកខ្លះយល់ថា កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានឆ្លៀតពេលពីការលេងឲ្យក្រុម Real Madrid ទៅធ្វើការក្រៅម៉ោង ជាសន្តិសុខនៅផ្សារទំនើបទៀតផង។
យ៉ាងណា ក្រោយល្បីនៅលើបណ្ដាញសង្គមខ្លាំង កីឡាករវ័យ២៩ឆ្នាំ Ramos ខ្លួនឯង ក៏បានចេញមកបដិសេធផងដែរ ដោយកីឡាករឆ្នើមរូបនេះ បានសរសេរលើ Twitter ថា៖ “ខ្ញុំចង់បដិសេធ ដែលថាខ្ញុំបានចុះកិច្ចសន្យា ធ្វើការឲ្យផ្សារទំនើប!”៕
0 comments:
Post a Comment