មនុស្សមួយចំនួនប្រាកដជាបានដឹងហើយថាកាលពីឆ្នាំ១៩៩៧ លោក Bill Gates បានបណ្ដាក់ទុនជាទឹកប្រាក់១៥០លានដុល្លារទៅលើក្រុមហ៊ុន Apple ដើម្បីជួយក្រុមហ៊ុនដែលជាគូប្រកួតប្រជែងមួយនេះពីការក្ស័យធន។
លោក Bill Gates និង លោក Steve Jobs
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Bloomberg អតីតស្ថាបនិកក្រុមហ៊ុន Microsoft លោក Steve Ballmer បានលើកឡើងថា ការជួយសង្គ្រោះក្រុមហ៊ុន Apple ពីការក្ស័យធនជារឿងដ៏ឆ្កួតមួយដែល Microsoft បានធ្វើ។ លោក Steve បានបន្តថាបច្ចុប្បន្នគ្មានក្រុមហ៊ុនណាដែលអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple បានទៀតនោះទេ ជាពិសេសគឺខាងផលិត Hardware តែម្ដង។
លោក Steve Ballmer អតីតស្ថាបនិកក្រុមហ៊ុន Microsoft
បន្តក្នុងបទសម្ភាសន៍នេះលោក Steve ក៏បានធ្វើការប្រហារចំៗទៅលើក្រុមហ៊ុន Amazon ដែរដោយលោកបានមានប្រសាសន៍ថា Amazon មិនមែនជាកន្លែងសម្រាប់មនុស្សធ្វើការនោះទេ។ លោកបានបន្តថា បុគ្គលិកដែលបានចេញពីក្រុមហ៊ុន Microsoft ទៅធ្វើការនៅក្រុមហ៊ុន Amazon គឺនៅមិនបានយូរនោះទេ ត្រឹមតែមួយឬពីរឆ្នាំគេនឹងត្រឡប់មកវិញ ព្រោះតែ Amazon មិនមែនជាកន្លែងល្អសម្រាប់ធ្វើការនោះទេ៕
0 comments:
Post a Comment