កីឡាករ Wanye Rooney បានបង្ហាញជំនឿចិត្តថា កីឡាករឆ្នើម ចំណូលថ្មី២រូប គឺខ្សែបម្រើ Memphis Depay និង Anthony Martial នឹងក្លាយជាដៃគូសំខាន់ជួយ Manchester United ឈ្នះពាននាពេលអនាគត ដូចរូបគេ និង Ronaldo កាលពីមុន។
Memphis Depay និង Anthony Martial
Rooney ធ្លាប់ជាដៃគូដ៏ល្អបំផុតរបស់ Ronaldo នៅ Old Trafford មុនពេលដែល Ronaldo ផ្ទេរទៅកាន់ Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃ៨០លានផោន ដោយពួកគេធ្លាប់ជួយ Man Utd ឈ្នះ Premier League ៣ដង និង ពានរង្វាន់ Champions League ១ដង។
ប្រធានក្រុមបិសាចក្រហម ខាងលើប្រាប់ទូរទស្សន៍ MUTV ថា “វាពិបាកនឹងនិយាយឲ្យជាក់លាក់ ប៉ុន្តែ Depay និង Martial គឺជាកីឡាករឆ្នើម ដែលមានទាំងបច្ចេកទេស និងសមត្ថភាព។ បើសិនជាគេទាំង២ រក្សាការហ្វឹកហាត់ និងអភិវឌ្ឍខ្លួនដូចសព្វថ្ងៃ ខ្ញុំជឿថា មិនយូរមិនឆាប់គេនឹងដូចជារូបខ្ញុំ និង Ronaldo កាលពីមុនដូច្នោះដែរ”។
Wanye Rooney និង Ronaldo
កីឡាករវ័យក្មេង Depay បានបង្ហាញការលេងគួរឲ្យភ្ញាក់ផ្អើលឲ្យបិសាចក្រហម Manchester United ក្រោយផ្ទេរពី PSV Eindhoven កាលពីរដូវក្ដៅ ដែលធ្វើឲ្យ Rooney សម្លឹងឃើញថា រូបគេ រួមជាមួយ Anthony Martial នឹងក្លាយជាកម្លាំងសំខាន់ របស់ Man Utd នៅថ្ងៃមុខ៕
0 comments:
Post a Comment