ខ្សែប្រយុទ្ធ Luis Suarez បានចូលលេងជាផ្លូវការឱ្យក្រុម Barcelona ១ឆ្នាំពេញហើយ គិតត្រឹមការប្រកួតយប់មិញនេះ ដោយជាការអបអរ រូបគេផ្ទាល់បានរកគ្រាប់បាល់៣គ្រាប់ក្នុងការប្រកួតជាមួយ Eibar យក៣ពិន្ទុជួយអ្នកមានបុណ្យឡើងឈរលេខ២ក្នុងតារាងបណ្ដោះអាសន្ន។
ក្រុម Eibar មានឱកាសនាំមុខ ម្ចាស់ផ្ទះ Barcelona មុនទៅហើយនៅនាទីទី១០ ដោយកីឡាករBorja Bastón ជាអ្នកធ្វើបាន ប៉ុន្តែ Suárez រកបានមួយគ្រាប់តាមស្មើវិញនៅនាទី២១។ អតីតខ្សែប្រយុទ្ធ Liverpool រូបនេះដដែល រកបាន២គ្រាប់ទៀតនៅនាទី៤៨ និង ៨៥ ដើម្បីជួយអ្នកមានបុណ្យយកបាន៣ពិន្ទុ។ ក្នុងប្រកួតនេះដែរ កីឡាករ Barca ម្នាក់គឺ Javier Mascherano ទទួលបានកាតក្រហម បន្ទាប់ពីបង្កកំហុស។
ជ័យជម្នះយប់មិញនេះដែរ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកមានពិន្ទុស្មើគ្នាជាមួយ Real Madrid ដែរ (២១ ពិន្ទុ) ប៉ុន្តែចាញ់គ្រាប់ស៊ុតទើបធ្វើឱ្យពួកគេត្រូវឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងលីកកំពូលអេស្ប៉ាញ La Liga ៕
0 comments:
Post a Comment