នៅនាពេលបច្ចុប្បន្ន មានគេហទំព័រជាច្រើន សឹងតែរាប់មិនអស់ បានចាប់ផ្តើមបើកជាបន្តបន្ទាប់ជាពិសេស គេហទំព័រ ដែលផ្ទុក និង ចាប់យកពត៌មានអ្នកប្រើប្រាស់ ហើយមិនសូវបានគិតពីបញ្ហាសុវត្ថិភាពប៉ុន្មានទេ។ តាមការស្រាវជ្រាវពី ផ្នែកសុន្តិសុខពត៌មានវិទ្យា បានអោយដឹងថា បើគិតជា 10 គេហទំព័រ មាន 9 គេហទំព័រទៅហើយ អាចអោយអ្នកដទៃទម្លាយពត៌មានអ្នកប្រើប្រាស់បានយ៉ាងងាយបំផុត ទោះបីពួកគេមិនមានជា Hacker ក្តី។
លោក Lim Libert ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University Pennsylvania បានអោយប្រាប់ថា គាត់ធ្លាប់ស្រាវជ្រាវគេហទំព័រមួយ និង ដែលមានកូដ អាចចូលទៅលួចយកទិន្នន័យលើគេហទំព័រណាមានកំហុសឆ្គង (Bug) Sql ហើយគាត់បានសាកល្បង ឃើញថាមានគេហទំព័រច្រើនមែនទែនដែលមាន បញ្ហានេះ។
ដូច្នេះគេអាចសនិដ្ឋានបានថា គេហទំព័រភាគច្រើន នាពេលបច្ចុប្បន្ន មិនសូវគិតគួរពីសុវត្ថិភាពរបស់ខ្លួន និង អ្នកប្រើប្រាស់ប៉ុន្មានទេ ដែលអាចអោយជនទីបីលួចចូលយកពត៌មាន ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បានយ៉ាងងាយ។ យ៉ាងណាមិញតាមការផ្តល់យោបល់ពី អ្នកស្រាវជ្រាវ និង ផ្នែកសន្តិសុខពត៌មានវិទ្យា ម្ចាស់គេហទំព័រទាំងអស់ មិនគួរក្តោបក្តាប់គេហទំព័រតែម្នាក់ឯងនោះទេ វាមិនមានសុវត្ថិភាពឡើយ គួរតែជ្រើសរើសសេវាកម្មផ្នែកសុវត្ថិភាព (Security) ដើម្បីបម្រើជូនគេហទំព័រអ្នក រួមទាំង Server ក៏អញ្ចឹងដែរ ទើបអាចធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បានច្រើន។
0 comments:
Post a Comment