ប្រវត្តិ​នៃ​ការ Jailbreak តាំង​ពី​ដើម​ទីមក

iOS គឺជាប្រព័ន្ធប្រតិបត្តិការ មួយដែលមិនសូវ មានភាព ស្មុគស្មាញ ហើយវា មិនមាន Process នៃដំណើរការ ច្រើនឡើយ ហេតុច្នេះហើយ ទោះបីជា iPhone ដែលមានរ៉េម តូចតាច ក៏អាចប្រើ វាបានដោយ រលូនដែរ។ ចំពោះសុវត្ថិភាព នៃការ ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS គឺវាមាន សុវត្ថិភាពខ្ពស់ មិនងាយ រងគ្រោះពី ពពួក Hacker ឡើយដោយ អនុវត្តន៍ គោលការណ៍ លើការប្រើប្រាស់ ត្រឹមតែ ពីរចំនុចគឺ៖
  • មិន​ Jailbreak
  • មិនតម្លើង Profile ចូលក្នុង Settings
ប្រសិនបើអ្នកប្រើប្រាស់ចង់បាន សុវត្ថិភាពខ្ពស់ អ្នកគ្រាន់តែ អនុវត្តន៍ គោលការណ៍ ត្រឹមតែពីរ ចំនុចដូចខាង លើប៉ុណ្ណោះ ប៉ុន្តែ ខេមបូរីផត គិតថា មិត្តអ្នកអាន ភាគច្រើន ប្រាកដជាបាន ដឹងហើយ លឺហើយ ថា ការ jailbreak វាមិនមាន សុវត្ថិភាព នោះទេ តែនៅ តែចង់ Jailbreak ព្រោះគិតថា ខ្លួនមិនមាន ឯកសារ សំខាន់ៗ ផ្សេងៗច្រើន ឡើយ ដើម្បី អោយគេ Hack មួយវិញទៀត ចង់អោយ ឧបករណ៍របស់ខ្លួន កាន់តែមាន ភាពងាយស្រួល ក្នុងការ ប្រើប្រាស់។
1
បើរៀបរាប់ប្រព័ន្ធដំណើរការនៃការ Jailbreak យើងមិនអាច រៀបរាប់ បានក្បោះក្បាយ ច្រើននោះទេ ព្រោះវា ពិតជាមាន ច្រើនបែបបទ មែនទែន តែខ្ញុំជឿថា មកទល់ បច្ចុប្បន្ននេះ មិត្តអ្នកអាន មួយចំនួន ធំប្រាកដ ជាយល់ពីវា បានច្រើន។ គួរបញ្ជាក់ថា ការ Jailbreak មនុស្សគ្រប់គ្នា តែងតែ ហៅថា ហែកគុក ព្រោះវាបាន ធ្វើអោយ ឧបករណ៍ ដែលអាច ត្រឹមតែតម្លើង កម្មវិធី មិនអាច កែឆ្នៃផ្ទៃ អ៊ីនធើហ្វេស រួមទាំង មិនអាច កែឆ្នៃ មុខងារ ផ្សេងៗនោះ ទៅជាអាច ធ្វើអ្វីៗបាន គ្រប់យ៉ាង និង កែឆ្នៃបាន គ្រប់សណ្ឋាន តែម្តង។
នៅថ្ងៃនេះ ខេមបូនឹងលើកយក ប្រវត្តិនៃការ Jailbreak ត្រួសៗដើម្បី ជម្រាបជូនមិត្ត អ្នកអាន ថាតើ ប្រព័ន្ធ ប្រតិបត្តិការ iOS ជំនាន់ណា ត្រូវបានបំបែក គុកដោយ ក្រុមណា?
  • iOS ជំនាន់ 1.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team ក្នុងឆ្នាំ 2007 ខែកក្កដា ថ្ងៃទី 10 សម្រាប់ iPhone
  • iOS ជំនាន់ 1.0 ត្រូវបាន Jailbreak ដោយ niacin and dre ក្នុងឆ្នាំ 2007 ខែតុលា ថ្ងៃទី 10 សម្រាប់ iPod Touch
  • iOS ជំនាន់ 2.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team នៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2008 ហើយឈ្មោះ កម្មវិធី Jailbreak គឺ PwnageTool សម្រាប់ iPhone
  • iOS ជំនាន់ 2.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team និង Chronic Dev នៅថ្ងៃទី 30 ខែមករា ឆ្នាំ 2009 ហើយឈ្មោះ កម្មវិធី Jailbreak គឺ redsn0w សម្រាប់ iPod Touch ជំនាន់ទីពីរ
  • iOS ជំនាន់ទី 3.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team នៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2009 កម្មវិធី Jailbreak មានឈ្មោះថា PwnageTool សម្រាប់ iPhone
  • iOS ជំនាន់ 3.0 ត្រូវបាន Jailbreak ដោយ George Hotz នៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2009 តាមរយៈ ការបង្កើតកម្មវិធី មានឈ្មោះថា purplera1n សម្រាប់ iPhone 3GS
  • iOS ជំនាន់ 3.0 ត្រូវបាន Jailbreak ដោយ comex នៅថ្ងៃទី 3 ខែឧសភា ឆ្នាំ 2010 តាមរយៈការបង្កើត កម្មវិធីមាន ឈ្មោះថា Spririt សម្រាប់ iPad
  • iOS ជំនាន់ 4.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2010 តាមរយៈ កម្មវិធីឈ្មោះ PwnageTool
  • iOS ជំនាន់ 4.0 ត្រូវបាន Jailbreak ដោយ comex ថ្ងៃទី 1 ខែសីហា ឆ្នាំ 2010 តាមរយៈ កម្មវិធីឈ្មោះ JailbreakMe ជំនាន់ 2.0 សម្រាប់ iPhone 4
  • AppleTV ជំនាន់ទីពីរ ត្រូវបាន Jailbreak ដោយ iPhone Dev Team ថ្ងៃទី 20 ខែតុលាឆ្នាំ 2010 តាមរយៈ កម្មវិធីឈ្មោះ PwnageTool
  • iOS ជំនាន់ 4.0 ត្រូវបាន Jailbreak ដោយ comex នៅខែកក្តដា ថ្ងៃទី 5 ឆ្នាំ 2011 តាមរយៈ កម្មវិធី JailbreakMe ជំនាន់ 3.0 សម្រាប់ iPad 2
  • iOS ជំនាន់ 5.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team នៅខែតុលា ថ្ងៃទី 13 ឆ្នាំ 2011 តាមរយៈ កម្មវិធី redsn0w
  • iOS ជំនាន់ 5.0 ត្រូវបាន Jailbreak ដោយ pod2g, Chronic Dev Team, iPhone Dev Team នៅខែមករា ថ្ងៃទី 20 ឆ្នាំ 2012 តាមរយៈ កម្មវិធី Absinthe សម្រាប់ iPhone 4s
  • iPad ជំនាន់ទី 3 iOS 5.0 ត្រូវបាន Jailbreak ដោយ pod2g, Chronic, Dev Team, iPhone Dev Team ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2012 តាមរយៈ កម្មវិធី Absinthe ជំនាន់ 2.0
  • iOS 6.0 ត្រូវបាន Jailbreak ដោយ iPhone Dev Team ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2012 តាមរយៈកម្មវិធី redsn0w
  • iPhone 5, iPod 5, iPad 4, iPad Mini ដំណើរការដោយ iOS 6 ត្រូវបាន Jailbreak ដោយ evad3rs នៅថ្ងៃទី 4 ខែ កុម្ភៈ ឆ្នាំ 2013 តាមរយៈ កម្មវិធីឈ្មោះ evasi0n
  • iPhone 5C, iPhone 5S, iPad Air, iPad Mini 2 ដំណើរការ ដោយ iOS 7 ត្រូវបាន Jailbreak ដោយ evad3rs នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2013 តាមរយៈ កម្មវិធី evasi0n7
  • iOS 7.1 ដល់ 7.1.2 ត្រូវបាន Jailbreak ដោយ Pangu Team នៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2013 តាមរយៈ កម្មវិធី Pangu
  • មកដល់ជំនាន់ iOS 8 iPhone 6, iPhone 6s Plus, iPad Air 2, iPad Mini 3 ត្រូវបាន Jailbreak ដោយ Pangu Team តាមរយៈ កម្មវិធី Pangu8 ថ្ងៃទី 22 ខែ តុលា ឆ្នាំ 2014
  • iOS 8.1.1 ដល់ 8.4 ត្រូវបាន Jailbreak ដោយ TaiG និង PP Jailbreak នៅថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2014 តាមរយៈ កម្មវិធី TaiG, PP Jailbreak
  • iOS 8.1.1 ដល់ 8.4 ត្រូវបាន Jailbreak ដោយ TaiG និង PP Jailbreak នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2014 តាមរយៈ កម្មវិធី TaiG, PP Jailbreak សម្រាប់ iPod Touch ជំនាន់ទី 6
  • iOS 9.0 ដល់ 9.0.2 ត្រូវបាន Jailbreak ដោយ Pangu Team តាមរយៈ កម្មវិធី Pangu9 នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2015
មកទល់ពេលនេះ ប្រព័ន្ធប្រតិបត្តិការ iOS 9.1 អាច Jailbreak បានហើយ តាមរយៈ ប្រភពពត៌មាន មួយចំនួន តែមិនទាន់ មានក្រុមណា បញ្ចេញកម្មវិធី Jailbreak នៅឡើយ គ្រាន់តែ អាចមាន សង្ឈឹមច្រើន ប្រសិនបើវា មានកម្មវិធី Jailbreak ក្រុមការងារ ខេមបូ នឹងជម្រាប ជូនលោកអ្នក។ ខាងលើនេះ គឺជាការរៀបរាប់ ប្រវត្តិនៃការ Jailbreak តាំងពីដើម រហូតមក ប្រសិនបើអ្នក មានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាច Comment នៅខាងក្រោម នេះបាន!!!
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment