សញ្ញា 6 យ៉ាង ដែល​បញ្ជាក់​ថា អ្នក​អាច​នឹង​មាន​ជម្ងឺ​គាំង​បេះដូង

ជម្ងឺគាំងបេះដូង គឺជា​ឃាតករ លេខ​មួយ​ហើយ ដែល​អាច​សម្លាប់​អ្នកជម្ងឺនោះ បាន​ក្នុង​មួយ​ពព្រិច​ភ្នែក តែ​ប៉ុណ្ណោះ ប្រសិន​បើ ជួយ​សង្គ្រោះ មិន​ទាន់​ពេល​វេលា។ មាន​មនុស្ស ជាច្រើននាក់ណាស់ ដែលបានស្លាប់ បាត់ជីវិតភ្លាមៗ ដោយសារតែ ជម្ងឺគាំងបេះដូងនេះ។
ចំពោះមូលហេតុ ដែលបណ្តាល អោយជម្ងឺនេះ កើតមានឡើងនោះ គឺដោយសារតែ សម្ពាធឈាមឡើង​ខ្ពស់​ពេក, សារធាតុកូឡេស្តេរ៉ូល នៅក្នុងខ្លួនច្រើនពេក និងការជក់បារី។
Cover
គេអាចសម្គាល់ នរណាម្នាក់ ថាតើមានជម្ងឺគាំងបេះដូង រឺក៏អត់បាន ដោយតាមដាន សញ្ញាទាំង 6 ដូច​ខាង​ក្រោមនេះ៖
  1. ចុកដើមទ្រូង
មិនមែន ដោយសារតែ ការដាល់គ្នា ធ្វើអោយចុកនោះទេ គឺវាកើតឡើង ដោយខ្លួនឯង តែម្តង ហើយ​មធ្យោបាយ ដែលចាំបាច់បំផុត គឺត្រូវទាក់ទង ទៅកាន់ គ្រូពេទ្យភ្លាមៗ។
1
  1. ឆាប់ហត់
មិនសូវជា ធ្វើអីច្រើនទេ ប៉ុន្តែមានអារម្មណ៍ថាហត់ ដោយគ្មានមូលហេតុ។ ពេលខ្លះ សញ្ញាបែបនេះ ក៏​អាចបណ្តាលមកពី កង្វះនៃការដេកផងដែរ ប៉ុន្តែដើម្បីដឹងអោយច្បាស់ កុំអោយនៅមាន មន្ទិល​សង្ស័យ​នោះ គួរទៅអោយពេទ្យពិនិត្យ តែម្តងទៅ។
  1. ផ្តាសាយក្នុងរយៈពេលយូរ
អ្នកមានជម្ងឺផ្តាសាយ តែមិនងាយជាសះស្បើយសោះ ហើយនេះបង្ហាញពី សញ្ញាថា បេះដូងរបស់អ្នក ចុះ​ខ្សោយ។
2
  1. ហើម
គេសង្កេតឃើញ អ្នកដែលរៀបនឹង មានជម្ងឺគាំងបេះដូង តែងតែមាន អាការៈ ហើមប្រអប់ជើង, កជើង។
3
  1. ឧស្សាហ៍វិលមុខ
នៅសុខៗ ស្រាប់តែ វិលមុខនោះ គួរតែរកថ្នាំព្យាល ភ្លាមៗទៅ ពុំគួរទុកយូរនោះទេ។
4
  1. ដកដង្ហើមបានខ្លី
សញ្ញាមួយផ្សេង ចុងក្រោយនោះគឺ ដកដង្ហើមបានខ្លីៗ មិនវែង ឬធំនោះទេ។
5
ដូចនេះ ប្រសិនបើ អ្នកបានឆ្លងកាត់ នូវសញ្ញាទាំងប្រាំមួយ ខាងលើនេះនោះ គួរតែ ប្រញាប់ទៅ ពិគ្រោះ ឬទៅអោយ គ្រូពេទ្យពិនិត្យ ភ្លាមៗទៅ ដើម្បីដឹងអោយ អស់សង្ស័យ។ ម្យ៉ាងវិញទៀត គួរតែ កុំធ្វើអោយ ប៉ះពាល់ ដល់អារម្មណ៍ ដូចជា រំភើប, អរខ្លាំង, ឬភ័យឡើយ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment