ដឹង​ទេ​ហេតុ​អ្វី​បាន​ជា​យើង​ឧស្សាហ៍​ភ្លេច​ភ្លាំង? ហើយ​​នេះ​​ជា​វិធី​សាស្រ្ត អោយ​យើង​មាន​ការ​ចង​ចាំ​ល្អ

តើអ្នកធ្លាប់ដែរឬទេ ពេលដែលអ្នកដើរ ចូលបន្ទប់មួយ បំរុងនឹងយក របស់អ្វីនោះ តែមួយពព្រិច ភ្នែកសោះ ស្រាប់ភ្លេចឈឹង នូវរបស់ដែលចង់យក។ បញ្ហានេះតែងតែ កើតឡើងជាញឹកញាប់ លើមនុស្សទូទៅ ហើយអ្នកមានឆ្ងល់ ដែលឬទេថា ហេតុអ្វីបានជា អ្នកភ្លេចភ្លាំងបែបនេះ សូម្បីតែរឿង តូចមួយសោះ។​ មនុស្សមួយចំនួនយល់ថា បញ្ហាទាំងនេះកើត ឡើងបណ្តាលមកពី ពួកគេកាន់តែចាស់ ដូច្នេះខួរក្បាល មិនសូវល្អ ក៏ប៉ុន្តែទស្សនៈ ទាំងនេះគឺ ខុសទាំងស្រុង។ វាមិនសំខាន់ លើវ័យចាស់ ឬ ក្មេងនោះទេ។ ដូច្នេះថ្ងៃនេះ យើងខ្ញុំ នឹងបង្ហាញ អ្នកទាំងអស់គ្នាពី មូលហេតុដែល បណ្តាលអោយ អ្នកភ្លេចភ្លាំង ជាមួយនឹង ដំណោះស្រាយ ដើម្បីអោយយើង មានការចងចាំល្អវិញ។
cover
កត្តាដែលបណ្តាលអោយអ្នកភ្លេចភ្លាំងមានដូចជា៖
1. ទំលាប់
កត្តាទំលាប់នេះ គឺមកពីយើង តែងតែភ្លេច ជាញឹកញាប់ពេក ទើបធ្វើអោយខួរ ក្បាលបាត់បង់ ការចងចាំ ចាំបានមិនសូវល្អ ឬ អាចបណ្តាល មកពីជំងឺ វិកលចរិក​ វង្វេង និង ជំងឹភ្លេចភ្លាំងជាដើម។ ហើយអ្នកត្រូវចងចាំដែរថា ទំលាប់នៃការភ្លេច ភ្លាំងនេះពេលខ្លះ ក៏បណ្តាលមកពី ការរវល់ និង​ ទំលាប់ស្ត្រេស របស់អ្នកដែរ ឧទាហរណ៍ដូចជា៖
  • អ្នកមិនសូវប្រើប្រាស់ ខួរក្បាលដើម្បី គិតច្រើន ដូច្នេះវាធ្វើអោយ ខួរក្បាលមាន ភាពស្ពឹកស្រពន់បន្តិច មិនសូវ ដំណើរការបានល្អ។
  • ពេលខ្លះអ្នកចំណាយ ពេលនៅខាងក្រៅ ច្រើនពេល ដូចជា កន្លែងដែល មានមនុស្សច្រើនកុះករ មានសំលេង រំខានខ្លាំងៗ ឬ ការមើលទូរទស្សន៍ ច្រើនពេល ការរំខានទាំងនេះ ហើយដែលធ្វើអោយ ខួរក្បាលរបស់អ្ន​ក មិនសូវចាប់បាន នូវអ្វីដែលកើត ឡើងជុំវិញខ្លួន ទើបភាពភ្លេចភ្លាំង តែងតែកើតឡើង ។
2. ផលប៉ះពាល់ដល់ ខួរក្បាលរប់ស យើងច្រើនពេល បណ្តាលអោយ មានភាព ភ្លេចភ្លាំងច្រើន
ពេលខ្លះខួរក្បាល របស់យើងរងការ ប៉ះទង្គិចដោយកត្តា ផ្សេងៗខ្លាំងពេក ក៏ធ្វើអោយយើង ឆាប់ភ្លេចដែរ ហើយផលប៉ះពាល់ នេះនឹងកាត់តែ អាក្រក់ទៅៗ បើយើងមិនចេះ រកវិធីទប់ស្កាត់ ទាន់ពេល។​ ប៉ុន្តែទោះជាវា ធ្ងន់ធ្ងរយ៉ាងណា ក៏ដោយ ក៏វាមិន បណ្តាលអោយ អ្នកមានជំងឺ វង្វេងវង្វាន់ដែរ គ្រាន់តែធ្វើអោយការ ចងចាំរបស់អ្នក ដំណើរការមិន បានល្អប៉ុណ្ណោះ។ ផលប៉ះពាល់ទាំង នោះមានដូចជា៖
  • ចំណីអាហារ ប្រសិនបើអ្នក ញ៉ាំអាហារ មិនត្រឹមត្រូវ ខួរក្បាលរបស់ អ្នកក៏មិនអាច ដំណើរការបានល្អដែរ ដូច្នេះអ្នកត្រូវជ្រើស រើសអាហារណាដែរ សំបូរជីវជាតិ ដើម្បីបំប៉ន ខួរក្បាលអោយបានល្អ។ ជាពិសេស បើអ្នក បរិភោគអាហារ ដែលមិនសូវ មាន វីតាមីន B12 ច្រើន នោះខួរក្បាល និង កោសិការសរសៃ ប្រសាទក៏មិន ដំណើរការល្អដែរ ដូច្នេះអ្នកគួរ បរិភោគអាហារណាដែលសម្បូរដោយ វីតាមីន B12 ដែលមានដូចជា ត្រី សាច់ ទឹកដោះគោ និង ស៊ុត ជាដើម។ ម្យ៉ាងវិញទៀត បើអ្នកខ្វះ វីតាមីន B12 ច្រើនពេក វាក៏បណ្តាលអោយ អ្នកខ្វះឈាមក្រហម ហើយការចង ចាំក៏ចុះខ្សោយដែរ ។
1
  • គ្រឿងស្រវឹង និង គ្រឿងញៀនផ្សេងៗ : ចំពោះគ្រឿងស្រវឹង បើយើងបរិភោគ តែបន្តិចបន្តួច វាមិនប៉ះពាល់ខ្លាំង ណាស់ណាដល់ ខួរក្បាលនោះទេ តែ បើយើងបរិភោគ ឬ សេពគ្រឿងស្រវឹងច្រើនពេក វានឹងបណ្តាលអោយ ខួរក្បាលចុះខ្សោយ និង ប៉ះពាល់ដល់ ការបញ្ចូនពត៌មាន ទៅកាន់ប្រព័ន្ធប្រសាទ ធ្វើអោយយើង ឆាប់ភ្លេចភ្លាំង ។



បន្ទាប់ពីរៀបរាប់ អំពីកត្តាដែលបណ្តាល អោយភ្លេចភ្លាំងរួចមក យើងងាកមកមើល វិធីសាស្រ្តដើម្បី អោយយើងមាន ការចងចាំបានល្អវិញ ៖
1. ធ្វើលំហាត់ប្រាណខួរក្បាល
ជាការពិតណាស់ ខួរក្បាលរបស់មនុស្ស កាលណាយើង ប្រើប្រាស់វាកាន់ តែច្រើន នោះវាក៏កាន់ តែល្អដែរ។ អ្នកគួរអនុវត្តការ ប្រើប្រាស់ខួរក្បាល ក្នុងការគិត ពិចារណា ដូចជា រៀនគិត រៀនសរសេរ អោយចាំដៃ រៀនទន្ទិញ អោយបានច្រើន ធ្វើបែបនេះអោយ បានច្រើនដង និង រាល់ថ្ងៃ ខួរក្បាលអ្នក នឹងចងចាំបាន ច្រើនជាងមុន។
2. ផឹកកាហ្វេ ការផឹកកាហ្វេពិត ជាផ្តល់អត្ថប្រយោជន៍ ច្រើនណាស់ដល់យើង វាធ្វើអោយ យើងមិនសូវងងុយគេង ហើយថែមទាំង ជួយពង្រឹងការចង ចាំបានល្អទៀតផង។
3. ធ្វើលំហាត់ប្រាណអោយបានទៀតទាត់ : ការធ្វើលំហាត់ប្រាណ អោយបានទៀតទាត់ គឺវាផ្តល់ អត្ថប្រយោជន៍ ច្រើនដល់អ្នក គឺវាមិនត្រឹមតែ ធ្វើអោយសុខភាព ផ្លូវកាយរបស់ យើងល្អប៉ុណ្ណោះទេ វាថែមទាំងជួយ បន្ធូរបន្ថយ ស្រ្តេស ក្នុងខ្លួនរបស់ យើងបានទៀតផង ពោលគឺវា ធ្វើអោយ ដំណើរឈាម រត់បានល្អ ហើយខួរក្បាល ក៏មានពេលសំរាក បានគ្រប់គ្រាន់ នៅពេលយើងធ្វើ លំហាត់ប្រាណរួច ។
4. កាត់បន្ថយសកម្មភាពខាងក្រៅ ដែលធ្វើអោយខួរក្បាលពិបាកគិត អ្នកគួរកាត់ បន្ថយការមើលទូរទស្សន៍ ឬ ទៅកន្លែងណា ដែលមានសំលេង រំខានច្រើន ព្រោះសកម្មភាព ទាំងនោះ នឹងបង្អាក់ខួរក្បាល ក្នុងការគិត ដោយសារតែ អ្នករវល់តែផ្តោត អារម្មណ៍ទៅលើ មជ្ឈដ្ឋានជុំវិញ ខ្លាំងពេក។
5. គេងអោយបានគ្រប់គ្រាន់ : ក្នុងមួយថ្ងៃ អ្នកត្រូវគេងអោយ បានយ៉ាងហោច ណាស់ 7 ទៅ 8 ម៉ោង ព្រោះ ការគេងអោយ បានគ្រប់គ្រាន់ វាធ្វើអោយខួរក្បាល មានពេលសំរាប់ បញ្ចូលពត៌មានដែលទើបនឹងទទួល បានពីមជ្ឈដ្ឋាន ខាងក្រៅ ចូលក្នុងការចងចាំ របស់យើង ដូច្នេះពេល យើងភ្ញាក់ឡើង ខួរក្បាល នឹងមិនងាយ ភ្លេចនូវអ្វីដែល យើងបានចាំនោះទេ។
ជាចុងក្រោយ ខេមបូសង្ឃឹមថាអ្នក ទាំងអស់គ្នានឹងអាច កាត់បន្ថយការ ភ្លេចភ្លាំងរបស់អ្នក តាមរយៈគន្លឺះដែលយើង បានណែនាំខាងលើ។ ហើយបើអ្នក ទាំងអស់គ្នា មានគន្លឹះក្នុង ការចងចាំបាន ល្អជាងនេះទៀត អ្នកក៏អាចចែក រំលែកតាមរយៈ Comment ខាងក្រោម នេះបានដែរ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment